តើអ្វីទៅជាកម្មវិធី បាគងទេសចរ?
កម្មវិធី បាគងទេសចរ គឺជាកម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាបង្កើតឡើងជា ពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកាន់ប្រទេសកម្ពុជា។
កម្មវិធីនេះអនុញ្ញាតឱ្យភ្ញៀវទេសចរ ធ្វើការទូទាត់តាមប្រព័ន្ធឌីជីថលដោយប្រើទូរសព្ទដៃ សម្រាប់ការទូទាត់ លើថ្លៃទំ និញ និង សេវាកម្មផ្សេងៗ ដោយស្កេនកូដ KHQR ហើយភ្ញៀវទេសចរក៏អាចភ្ជាប់ វីសាកាត របស់ពួកគេ មកកាន់កម្មវិធីនេះផងដែរ ដែលនឹងធ្វើការបញ្ចូលលុយ ឬទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល។
កម្មវិធីនេះ ក៏នឹងជួយសម្រួលដល់ការផ្ទេរ និងទទួលប្រាក់ ប្តូររូបិយប័ណ្ណ និងតាមដានប្រវត្តិប្រតិបត្តិការបានផងដែរ។

របៀបដំឡើងកម្មវិធី បាគងទេសចរ នៅលើទូរសព្ទដៃ
ជំហានទី1
- ដោនឡូតកម្មវិធី "Bakong Tourists" ពី App Store ឬ Play Store
- ចុចបើកកម្មវិធី "Bakong Tourists" រួចជ្រើសរើសភាសា
ជំហានទី2
- ចុចពាក្យ "ចុះឈ្មោះគណនី"
- បញ្ចូលអ៊ីម៉ែលដើម្បីទទួលលេខកូដបណ្តោះអាសន្ន (OTP)
- បញ្ចូលលេខកូដបណ្តោះអាសន្នដែលទទួលបាន
ជំហានទី3
- បំពេញព័ត៌មានផ្ទាល់ខ្លួន
- បង្កើតឈ្មោះប្រើប្រាស់ "User name"
ជំហានទី4
- បង្កើត និងបញ្ជាក់លេខកូដសម្ងាត់
- រក្សាទុក QR Code ដើម្បីស្វែងរកគណនី នៅពេលក្រោយ
របៀបភ្ជាប់ ម៉ាស្ទ័រកាត ឬវីសាកាត និង ដំឡើងទំហំប្រតិបត្តិការ

- ចូលទៅកាន់ "ព័ត៌មានផ្ទាល់ខ្លួន"
- ចុចពាក្យ "ផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន"
- ថតរូបលិខិតឆ្លងដែន និងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន
- ថតរូប Selfie ជាការស្រេច
មុខងារដែលអាច
ប្រើប្រាស់បាន
- ដាក់ប្រាក់ចូលគណនីបាគង បាននៅតាមសាខាធនាគារ វីង ទូទាំងប្រទេស
- ទូទាត់ប្រាក់ដោយស្កេន កូដ QR នៅតាមបណ្តាហាងទំនិញនានា ទូទាំងប្រទេស
- ដកប្រាក់ចេញពីគណនីបាគង នៅតាមសាខាធនាគារ វីង ឬភ្នាក់ងារធនាគារ វីង ដែលនៅជិតបំផុត។
