ផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយតម្លៃត្រឹមតែ $5 តាម MoneyGram លើអេប Wing Bank

រយៈពេលផ្សព្វផ្សាយ: ធ្នូ 17, 2024 ទៅ ឧសភា 31, 2025

ធ្នូ 17, 2024

រីករាយជាមួយការផ្ទេរប្រាក់ដ៏រលូន និងតម្លៃទាបសមរម្យទៅក្រៅប្រទេសជាមួយធនាគារ វីង។ ជាមួយថ្លៃសេវាផ្ទេរប្រាក់ត្រឹមតែ $5 អ្នកអាចផ្ទេរប្រាក់ទៅគ្រប់ប្រទេសទូទាំងពិភពលោក ជាមួយដៃគូផ្ទេរប្រាក់ MoneyGram ដែលមានលើអេប Wing Bank។​ ដូច្នេះមិនថាជាការ ផ្គត់ផ្គង់ក្រុមគ្រួសារ បង់ថ្លៃសាលា ឬសម្រាប់ការចំណាយផ្សេងៗនោះទេ ធនាគារ វីងធ្វើឱ្យការផ្ទេរប្រាក់របស់អ្នកកាន់តែរហ័ស មានទំនុកចិត្ត និងសន្សំសំចៃ។ តស់! ចាប់ផ្តើុមផ្ទេរប្រាក់ឥឡូវនេះ!

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024 រហូតដល់ថ្ងៃទី 31 ខែឧសភា  ឆ្នាំ 2025

របៀបផ្ទេរប្រាក់

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើប៊ូតុង ផ្ទេរប្រាក់ក្រៅប្រទេស រួចជ្រើសរើស ដៃគូផ្ទេរប្រាក់ MoneyGram
  • បំពេញព័ត៌មានអ្នកទទួលប្រាក់ឱ្យបានត្រឹមត្រូវ រួចចុច “ផ្ទេរ”ដើម្បីបញ្ចប់ប្រតិបត្តិការ
  • ថ្លៃសេវាផ្ទេរប្រាក់ $5 នឹងបង្ហាញចេញមក មុនពេលអ្នកបញ្ចូលលេខកូដសម្ងាត់ គណនី

លក្ខន្តិក

  • ប្រូម៉ូសិនមានសម្រាប់គ្រប់អតិថិជនរបស់ធនាគារ វីងទាំងអស់។
  • ថ្លៃសេវាផ្ទេរប្រាក់ $5 នឹងអនុវត្តនៅពេលដែលអតិថិជនធ្វើការផ្ទេរប្រាក់តាម MoneyGram លើអេប Wing Bank។
  • ថ្លៃសេវា $5 នឹងបង្ហាញនៅពេលដែលអតិថិជន ចុចប៊ូតុង “ផ្ទេរ”។
  • សម្រាប់ប្រតិបត្តិការដែលផ្ទេរចូលទៅក្នុងគណនីធនាគារ ឬវ៉លឡេត៖
    • នៅពេលដែលការផ្ទេរប្រាក់បញ្ចប់ ប្រាក់នឹងត្រូវវេរចូលគណនីអ្នកទទួលភ្លាមៗ ហើយប្រតិបត្តិការនោះមិនអាចកែប្រែ ឬលុបចោលបានទេ។
    • ក្នុងករណីដែលព័ត៌មានអ្នកទទួល មិនត្រឹមត្រូវ ឬការផ្ទេរប្រាក់មានបញ្ហាបច្ចេកទេសណាមួយកើតឡើង ការស្នើបង្វិលប្រាក់សងវិញនឹងត្រូវបានអនុវត្តក្នុងអំឡុងពេល 24 ម៉ោងនៃពេលប្រតិបត្តិការ។  ចំណែកថ្លៃសេវាផ្ទេរប្រាក់នឹងមិនត្រូវ បានបង្វិលសងវិញក្នុងអំឡុងពេល 24 ម៉ោងនោះទេ។
  • ធនាគារវីង ឬភាគីណាមួយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ឬការខូចខាតណាមួយឡើយ (រួមទាំងការបាត់បង់ ឬការខូចខាតដោយប្រយោល ឬអាចប៉ះពាល់ដល់ជីវិត) ដែលកើតឡើង ទាក់ទងនឹងការចូលរួមក្នុងប្រូម៉ូសិននេះឡើយ។
  • ធនាគារ វីង ​និង MoneyGram រក្សាសិទ្ធក្នុងការកែប្រែ លុបចោល ឬបញ្ចប់ប្រូម៉ូសិននេះ​ដោយគ្មានការជូន​ដំណឹង​ជា​មុន។
  • ការសម្រេចចិត្តដែលធ្វើឡើងដោយធនាគារ វីង និង MoneyGram ទាក់ទងទៅនឹងប្រូម៉ូសិននេះ​គឺជាការសម្រេច​ចិត្ត​ចុង​ក្រោយ។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើធ្វើដូចម្តេចទើបអាចផ្ទេរប្រាក់ទៅក្រៅប្រទេស ហើយទទួលបានការផ្តល់ជូននេះ?

    ដើម្បីទទួលបានការផ្តល់ជូន អតិថិជនត្រូវតែ
    • ប្រើប្រាស់មុខងារផ្ទេរប្រាក់តាម MoneyGram
    • ជ្រើសរើសសេវាទទួលប្រាក់ ជាការផ្ទេរប្រាក់ចូលទៅក្នុងគណនី
  • 2. តើការផ្ទេរប្រាក់ចំណាយពេលប៉ុន្មានដែរ?

    ការផ្ទេរប្រាក់ជាធម្មតាអាចបញ្ចប់នៅថ្ងៃតែមួយ ឬថ្ងៃធ្វើការបន្ទាប់ អាស្រ័យលើប្រទេសរបស់អ្នកទទួល។
  • 3. តើអតិបរមានៃការផ្ទេរប្រាក់មានចំនួនប៉ុន្មានដែរ?

    អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ ឬ រហូតដល់ 5,000 ក្នុងមួយថ្ងៃ ដែលផ្តល់ជូននូវភាពងាយស្រួលសម្រាប់ការផ្ទេរប្រាក់ក្នុងទំហំធំ។
  • 4. ត្រូវការជំនួយ?

    ទំនាក់ទំនងមកកាន់សហការីយើងតាម វីងឆាត ដែលមានលើអេប Wing Bank ឬខលមកលេខ 023 999 989 សម្រាប់ព័ត៌មានបន្ថែម។