ផ្ទេរប្រាក់ពីកូរ៉េខាងត្បូង និង ជប៉ុន
ទៅផ្ទះ ហើយឈ្នះប្រាក់សុទ្ធជាមួយ វីង!
Promo Period: Sep 1, 2025 to Dec 31, 2025
September 1, 2025ផ្ទេរប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ ជាមួយធនាគារ វីង! អ្នកមិនត្រឹមតែអាចផ្ទេរប្រាក់បានយ៉ាងមានសុវត្ថិភាព និងងាយស្រួលពីប្រទេសកូរ៉េខាងត្បូង ឬជប៉ុន មកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងទទួលបានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ដ៏គួរឱ្យរំភើបជារៀងរាល់ខែទៀតផង។ មិនថាអ្នកជ្រើសរើសផ្ទេរប្រាក់ជាមួយដៃគូផ្ទេរប្រាក់របស់យើងដូចជា៖ GmoneyTrans, E9 Pay, GME, ឬ City Express នោះទេ — ផ្ទេរប្រាក់កាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
រយៈពេលប្រូម៉ូសិន៖ ថ្ងៃទី 1 ខែកញ្ញា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025
រង្វាន់ប្រចាំខែ
រង្វាន់ | ចំនួនអតិថិជនឈ្នះរង្វាន់ប្រចាំខែ | |
កូរ៉េខាងត្បូង | ជប៉ុន | |
$100 | 12 នាក់ | 7 នាក់ |
$50 | 24 នាក់ | 19 នាក់ |
$30 | 45 នាក់ | 20 នាក់ |
លក្ខន្តិក
- ប្រូម៉ូសិននេះអនុវត្តចំពោះអតិថិជនទាំងអស់ដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង ឬជប៉ុន មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូដែលចូលរួមរបស់យើងគឺ៖ GmoneyTrans, E9 Pay, GME, និង City Express តែប៉ុណ្ណោះ។
- ប្រភេទនៃការផ្ទេរប្រាក់ដែលអាចចូលរួមបាន៖ ផ្ទេរចូលគណនីធនាគារ វីង ឬសេវាដកប្រាក់នៅបញ្ជរ។
- 1 ប្រតិបត្តិការផ្ទេរប្រាក់ស្នើនឹងសិទ្ធិចូលរួមចាប់ឆ្នោតផ្សងសំណាង 1 ដង (មិនគិតពីចំនួនទឹកប្រាក់)
- អតិថិជននឹងចូលរួមការចាប់ឆ្នោតដោយស្វ័យប្រវត្តិ បន្ទាប់ពីធ្វើប្រតិបត្តិការបានជោគជ័យ។
- អតិថិជនម្នាក់អាចឈ្នះបានតែម្តងគត់ក្នុងអំឡុងពេលប្រូម៉ូសិន។
- អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយចៃដន្យដោយក្រុមការងាររបស់ដៃគូផ្ទេរប្រាក់របស់ធនាគារ វីង។
- អ្នកឈ្នះត្រូវតែមានគណនីធនាគារ វីង ដើម្បីទទួលរង្វាន់។
- រង្វាន់នឹងត្រូវបានដាក់បញ្ចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកឈ្នះដោយផ្ទាល់ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការប្រកាស។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។