ផ្ទេរប្រាក់ទៅប្រទេសចិន ជាមួយតំលៃពិសេសបំផុត តាមរយៈ UnionPay នៅក្នុងអេប Wing Bank
Promo Period: Sep 5, 2025 to Jan 31, 2026
September 10, 2025ធនាគារ វីង ធ្វើឱ្យការផ្ទេរប្រាក់ទៅ ប្រទេសចិនមានភាពងាយស្រួល និងចំណាយអស់តិច ជាងពេលណាៗទាំងអស់ តាមរយៈដៃគូផ្ទេរប្រាក់ UnionPay (UPI) ។ អ្នកអាចរីករាយជាមួយការផ្ទេរប្រាក់ទៅក្រៅប្រទេសលើកដំបូង ដោយឥតគិតថ្លៃទាំងស្រុង និងចំណាយត្រឹមតែ $3.50 ប៉ុណ្ណោះ សម្រាប់ការផ្ទេរប្រាក់បន្ទាប់។
រយៈពេលប្រ៉ូម៉ូសិន៖ ចាប់ពីថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2025 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2026
តារាងថ្លៃសេវាប្រូម៉ូសិនសម្រាប់ការផ្ទេរប្រាក់បន្ទាប់
ទឹកប្រាក់ផ្ទេរ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
0.01 – 500 | 3.50 |
500.01 – 1,000 | 9.00 |
1,000.01 – 1,500 | 13.50 |
1,500.01 – 2,000 | 18.00 |
2,000.01 – 2,500 | 23.00 |
👉 ចំណាំ៖ ការផ្ទេរប្រាក់ចន្លោះពី $0.01 ដល់ $500 ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានថ្លៃសេវាប្រូម៉ូសិន $3.50។
របៀបផ្ទេរប្រាក់ទៅប្រទេសចិនតាមរយៈ UPI
ការផ្ទេរប្រាក់មានភាពរហ័ស និងងាយស្រួល។ គ្រាន់តែអនុវត្តតាមជំហានទាំងនេះនៅក្នុងអេប Wing Bank របស់អ្នក៖
- ចូលទៅកាន់អេប Wing Bank ហើយចុចលើពាក្យ “ផ្ទេរប្រាក់ទៅក្រៅប្រទេស”
- ជ្រើសរើស “China” ជាប្រទេសគោលដៅ
- ជ្រើសរើស “UnionPay” ជាដៃគូផ្ទេរប្រាក់
- បញ្ចូលព័ត៌មានលម្អិតនៃការផ្ទេរប្រាក់ (រូបិយប័ណ្ណ ប្រភេទសេវា និងទឹកប្រាក់)
- បំពេញព័ត៌មានអ្នកទទួល (នាមខ្លួន នាមត្រកូល និងគោលបំណងនៃការផ្ទេរ)
- ចុច ផ្ញើ — ហើយប្រាក់របស់អ្នកនឹងទៅដល់គោលដៅ!
លក្ខខន្តិក
- ប្រូម៉ូសិននេះ សម្រាប់អតិថិជនធនាគារ វីង ទាំងអស់ដែលមានគណនីពេញលេញ (full KYC) ។
- សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសចិនជាលើកដំបូងតាមរយៈ UnionPay (UPI) នឹងទទួលបានការលើកលែងថ្លៃសេវាផ្ទេរប្រាក់។ បន្ទាប់ពីការផ្ទេរលើកទីមួយ រាល់ប្រតិបត្តិការទាំងអស់ចាប់ពី $0.01 រហូតដល់ $500 នឹងត្រូវគិតថ្លៃសេវាពិសេសត្រឹមតែ $3.50 ប៉ុណ្ណោះ។
- ចំពោះប្រតិបត្តិការដែលមានទឹកប្រាក់លើសពី $500 នឹងត្រូវគិតថ្លៃតាមតារាងតម្លៃខាងលើ។
- ការផ្ទេរប្រាក់ត្រូវតែធ្វើឡើងតាមរយៈអេប Wing Bank តែប៉ុណ្ណោះ។
- ប្រូម៉ូសិននេះអនុវត្តតែចំពោះការផ្ទេរប្រាក់ទៅប្រទេសចិនតាមរយៈ UnionPay (UPI) ប៉ុណ្ណោះ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាកឬលុបចោលប្រូម៉ូសិននេះនៅពេលណាក៏បានដោយគ្មានការជូនដំណឹងជាមុន។