ម៉ាស៊ីន ATM ធនាគារ វីង បានផ្លាស់ប្តូរទីតាំងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ

August 29, 2025

ធនាគារ វីង សូមជម្រាបជូនថា ម៉ាស៊ីន ATM របស់យើងបានផ្លាស់ប្តូរទីតាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។  

កាលពីថ្ងៃសុក្រ ទី 29 ខែសីហា ឆ្នាំ 2025 ម៉ាស៊ីន ATM ធនាគារ វីង ដែលពីមុនមានទីតាំងឋិតនៅក្នុងច្រកអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយឥឡូវនេះបានផ្លាស់ប្តូរទីតាំងទៅកាន់ច្រកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយជោគជ័យ។ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីន ATM របស់យើងចំនួន 2 គ្រឿង បានដំឡើងរួចរាល់នៅបរិវេណអាកាសយានដ្ឋានថ្មីនេះ ដែលឋិតនៅច្រកអ្នកដំណើរមកដល់ និងមួយទៀតឋិតនៅច្រកអ្នកដំណើរចាកចេញ។ ម៉ាស៊ីន ATM ទាំងពីរទីតាំងនេះបានដាក់ឱ្យដំណើរការពេញលេញនៅថ្ងៃសុក្រ ទី 5 ខែកញ្ញា ឆ្នាំ 2025។ 

ការផ្លាស់ប្តូរទីតាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ និងងាយស្រួលសម្រាប់អ្នកដំណើរ និងមន្រ្តី នៅច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា។ 

ម៉ាស៊ីន ATM ធនាគារ​ វីង​ ត្រូវបានរចនាឡើងដើម្បីបម្រើអ្នកដំណើរទាំងក្នុងស្រុក និងអន្តរជាតិ ជាមួយមុខងារដូចជា៖ 

  • ដកប្រាក់ពី វីសាកាត ម៉ាស្ទ័រកាត ម៉ាស្ទ័រកាតស៊ីអេសអេស និងវីង យូញៀនកាត
  • ពិនិត្យ​សមតុល្យ​សាច់ប្រាក់

 ជាមួយម៉ាស៊ីន ATM ធនាគារ វីង នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ អ្នកអាចចូលធ្វើការដកប្រាក់់របស់អ្នក បានយ៉ាងរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួល។ 

សម្រាប់ជំនួយបន្ថែម សូមទាក់ទងមកកាន់ក្រុមការងារធនាគារ​ វីង 24/7 តាមទូរសព្ទលេខ 023 999 989 ឬប្រើប្រាស់ឆាតជំនួយក្នុងអេប Wing Bank ឬអញ្ជើញទៅសាខាដែលនៅជិតបំផុត។