ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្កើតយុទ្ធនាការជំនួយ ដើម្បីទ្រទ្រង់គ្រួសារជនភៀសសឹក

July 30, 2025

ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបធនាគារ វីង បានចាប់ដៃជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងដទៃរួមមានក្រុមហ៊ុន Cellcard, CBS, Ezecom, Telcotech, សណ្ឋាគារ កាំបូឌីយ៉ាណា, ក្រុមហ៊ុនធានារ៉ាប់រង Infinity, សាលាអន្តរជាតិ Northbridge សាលាអន្តរជាតិ Southbridge និងសមាគមសិល្បករខ្មែរ ដើម្បីបើកយុទ្ធនាការទូទាំងប្រទេសមួយ ដែលមានឈ្មោះថា មូលនិធិទ្រទ្រង់ជនភៀសសឹក 

ប្រជាពលរដ្ឋរាប់ពាន់នាក់បានបាត់បង់លំនៅឋាន ហើយឥឡូវនេះកំពុងជួបប្រទះការលំបាកដោយខ្វះខាតអាហារ ទីជម្រក និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃថ្វីត្បិតមានបទឈប់បាញ់ត្រូវបានប្រកាសក្តី ក៏តម្រូវការជំនួយមនុស្សធម៌នៅតែមានជាបន្ទាន់។ នេះគឺជាពេលវេលាសម្រាប់ប្រជាពលរដ្ឋខ្មែរ បុគ្គល គ្រួសារ និងអាជីវកម្មដើម្បីរួបរួមគ្នាជាកម្លាំង 

យើងខ្ញុំសូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមចំណែកតាមរយៈមធ្យោបាយសំខាន់ពីរខាងក្រោម៖ 

1.ការបរិច្ចាគជាសម្ភារៈ 

សម្ភារៈដែលត្រូវការជាបន្ទានរួមមាន 

  • សម្ភារៈម្ហូបអាហារអង្ករ, មី, អាហារកំប៉ុង, គ្រឿងឧបភោគបរិភោគ, ទឹកបរិសុទ្ធ 
  • សម្ភារៈស្នាក់នៅ និងថែទាំភួយ, តង់, អាវភ្លៀង, កន្សែង 
  • សុខភាព និងអនាម័យឧបករណ៍សង្គ្រោះបឋម, សាប៊ូ, ក្រដាសអនាម័យ 
  • ថាមពល និងការតភ្ជាប់ឧបករណ៍សាកថ្មចល័ត (Powerbank), ខ្សែសាក, ពិល, ខ្សែភ្លើង 

 

លោកអ្នកអាចធ្វើការបរិច្ចាគសម្ភារៈនៅទីតាំងខាងក្រោម ដែលបើកបម្រើការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 7:00 ព្រឹក ដល់ 7:00 យប់៖

 

2.ការបរិច្ចាគជាថវិកា 

ប្រសិនបើលោកអ្នកចង់ចូលរួមបរិច្ចាគជាថវិកា លោកអ្នកអាចធ្វើការបរិច្ចាគភ្លាមតាមរយៈអេប Wing Bank៖ 

 

យើងឈរជាមួយគ្នា ដើម្បីកម្ពុជា!  

សូមចូលរួមទាំងអស់គ្នាក្នុងគ្រាលំបាកនេះ ជាតិតែមួយ គ្រួសារតែមួយ បង្កើតក្តីសង្ឃឹម និងស្ដារការរស់នៅរបស់ប្រជាជនយើងឡើងវិញ