ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

August 3, 2025

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយ​ពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជា​ស្ដារជីវភាពរស់នៅឱ្យ​បាន​សមរម្យ​ជាថ្មី​ម្តង​ទៀត។”

សប្បុរសជន​អាចចូលរួមបរិច្ចាគថវិកា​បានតាមរយៈអេប​​ធនាគារ វីង​ (Wing Bank) ឬក៏​នៅ​តាម​សាខាធនាគារ វីង និងភ្នាក់ងារ​ធនាគារ​ វីងទូទាំងប្រទេស ដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះ​ផងដែរ​ សប្បុរសជន​ក៏អាចបរិច្ចាគនូវ​គ្រឿង​ឧបភោគបរិភោគ​ ដែល​មានដូចជាចំណីអាហារ និង​​សម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជន​ភៀសសឹក។

 

សម្រាប់ការបរិច្ចាគជាចំណីអាហារ និង​​សម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជន​អាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា៖ ចំណតយាន្តយន្ត​ធនាគារ វីង, ការិយាល័យ​ក្រុមហ៊ុន សែលកាត, ស្ថានីយទូរទស្សន៍ស៊ីធីអិន, សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា, សាលាណតប្រ៊ីដអន្តរជាតិ, ការិយាល័យក្រុមហ៊ុន​ អ៊ីនហ្វីនីធី សណ្ឋាគារ កាំបូឌីយ៉ាណា និង​សមាគមសិល្បករខ្មែរ ។

រាល់ថវិកា​ និងសម្ភារៈដែលបានបរិច្ចាគនឹងត្រូវគ្រប់គ្រង និងចាត់ចែងដោយ “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដើម្បីធានាថាជំនួយបានទៅដល់ដៃគ្រួសាររងគ្រោះដោយផ្ទាល់ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការចូលរួម​ពីសមាជិក​នៃក្រុមហ៊ុន​រ៉ូយ៉ាគ្រុប​។

ធនាគារ វីង បានគូសបញ្ជាក់ថាយុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកលើកកសាងកម្លាំងស្មារតីសាមគ្គីភាពជាតិ និងការគាំទ្រផ្នែកមនុស្សធម៌ក្នុងគ្រាដ៏លំបាកនេះ។

ដើម្បីបរិច្ចាគសូមស្កេន KHQR ឬចុចលើតំណភ្ជាប់ខាងក្រោម៖

ប្រាក់រៀល៖ https://wingbank.onelink.me/jA7d/8oxomq5j

ប្រាក់ដុល្លារ៖ https://wingbank.onelink.me/jA7d/emdnntlg

ទីតាំង​បរិច្ចាគចំណីអាហារ និង​សម្ភារៈ​​៖

  • ចំណតយានយន្តធនាគារ វីង​​ – https://maps.app.goo.gl/drogDniu4o5vSx7d7
  • ការិយាល័យកណ្តាល សែលកាត – https://maps.app.goo.gl/8SpZKNSroYbeAUCo7
  • សណ្ឋាគារ កាំបូឌីយ៉ាណា – https://maps.app.goo.gl/Ea7JPQjWqonTUUt4A
  • ការិយាល័យ CTN/CNC – https://maps.app.goo.gl/8cBmAmnr46QiaUrL9
  • សាលាអន្តរជាតិ Northbridge – https://maps.app.goo.gl/y2tUctkX2mPwaxpP9
  • សាលាអន្តរជាតិ Southbridge – https://maps.app.goo.gl/NArerfcUxwrxZUZC8
  • ការិយាល័យកណ្តាល ក្រុមហ៊ុនធានារ៉ាប់រង Infinity – https://maps.app.goo.gl/EHLFeM8GFeJydv1UA
  • ការិយាល័យកណ្តាល សមាគមសិល្បករខ្មែរ – https://maps.app.goo.gl/8bDdae2ZfqV1zu3WA