វីង ក្នុងរយៈពេល 17 ឆ្នាំ ការច្នៃប្រឌិតពីឫសគល់អាជីវកម្មតាមផ្ទះ ទៅជាសម្រាប់ប្រជាជនគ្រប់រូប
August 18, 2025ពីការចាប់ផ្តើមពីសេវាផ្ទេរប្រាក់ក្នុងតំបន់ ក្លាយទៅជាប្រតិបត្តិការទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបម្រើដល់ប្រជាជនរាប់លាននាក់ តាមរយៈភ្នាក់ងារជាង 12,000 កន្លែង ភាគច្រើនជាស្ត្រី និងបន្តពង្រីកខ្លួនជាមួយនឹងផលិតផលបែបឌីជីថលដែលទទួលបានពានរង្វាន់ និងភាពជាដៃគូដ៏សំខាន់។
ក្នុងរយៈពេល 17 ឆ្នាំ ដែល វីង បានឈានជើងចូលក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ជាមួយនឹងការសន្យាដ៏មានភាពសាមញ្ញមួយ នោះគឺ ផ្ទេរប្រាក់យ៉ាងងាយស្រួល សុវត្ថិភាព និងនៅក្បែរផ្ទះ។ ជាមួយនឹងការដាក់ឱ្យដំណើរការអាជីវកម្មទឹកប្រាក់តាមទូរសព្ទដៃដំបូងគេនៅកម្ពុជា គំរូសេវាកម្មតាមទូរសព្ទដំបូង ដែលប្រតិបត្តិការដោយភ្នាក់ងារ វីង បានបំពេញដល់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ផ្សារ ភូមិ រោងចក្រ មុនពេលការរីកសុះសាយនៃ “សេវាហិរញ្ញវត្ថុបែបឌីជីថល” ។
ឈានដល់ឆ្នាំ 2011 ដែល វីង បានក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ជនជាតិខ្មែរ ដែលជាដំណាក់កាលនៃការផ្លាស់ប្តូរនៅក្នុងតំបន់ ដែលបានពឹងផ្អែកខ្លាំងទៅលើសេវាធនាគារតាមរយៈភ្នាក់ងារ និងការប្រើប្រាស់តាមទូរសព្ទដៃ ។ មកដល់សព្វថ្ងៃនេះ វីង គឺជាធនាគារពាណិជ្ជ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% — ធនាគារ វីង (ខេមបូឌា) ម.ក បានឈានទៅដល់សេវាកម្មទូទាំងប្រទេស និងបេសកកម្មដើម្បីធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានសេវាហិរញ្ញវត្ថុ។
ពីសេវាតាមផ្ទះក្លាយទៅជា ធនាគារពាណិជ្ជ
ជោគជ័យដំបូងរបស់ វីង ក្នុងការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស បានបង្ហាញយ៉ាងច្បាស់ថា សេវាផ្នែកហិរញ្ញវត្ថុគឺជាតម្រូវការមួយដែលមិនអាចខ្វះបាន។ ដោយយល់ពីតម្រូវការនេះ វីង បានវិវត្តខ្លួនទៅជាធនាគារឯកទេស នៅក្នុងឆ្នាំ 2014 ហើយបន្តក្លាយជាធនាគារពាណិជ្ជ ដ៏ពេញលេញមួយ មានលទ្ធភាពក្នុងការបម្រើដល់តម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនបានយ៉ាងទូលំទូលាយ។
“វីង បានបង្កើតឡើងក្នុងស្ថានភាពនៃការកង្វះខាតមួយរបស់ប្រទេសកម្ពុជា ហើយការងាររបស់យើងបានបំពេញនូវសេវាធនាគារសម្រាប់ការរស់នៅរបស់ប្រជាជន ដោយគ្មានលក្ខខណ្ឌ។”– បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង
ការវិវត្តន៍ខ្លួននេះ គឺលើសពីការធ្វើអាជីវកម្ម ដោយបានបិទគម្លាតរវាងសេវាធនាគារប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជា និងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្ន។
ការធ្វើឱ្យប្រសើរឡើង៖ សេវាកម្មតាមទូរសព្ទដំបូងគេ, លើកកម្ពស់ដល់ភ្នាក់ងារ, ស្ត្រីជាអ្នកដឹកនាំ
វីង បានកសាងសមត្ថភាពរបស់ខ្លួនក្នុងការបម្រើអតិថិជនយ៉ាងទូលំទូលាយជាមួយនឹងភ្នាក់ងារ ជាង 12,000 កន្លែង ទូទាំងប្រទេស ក្នុងនោះមានជាង 80% ជាស្ត្រី ដែលអាចបង្កើតឱកាសរកប្រាក់ចំណូល ស្របពេលដែលពួកគេអាចផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនក្នុងសហគមន៍របស់ពួកគេ។
“ភ្នាក់ងាររបស់យើងគឺជាអ្នកជួយដល់សហគមន៍។ នៅពេលដែលស្ត្រីបើកអាជីវកម្មជាភ្នាក់ងារ វីង គាត់មិនត្រឹមតែទទួលបានប្រាក់ចំណូលប៉ុណ្ណោះទេ គាត់ក៏បានភ្ជាប់សហគមន៍របស់គាត់ទាំងមូលនឹងសេដ្ឋកិច្ច។” – លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង
នៅឆ្នាំ 2024 បណ្តាញដ៏ធំទូលាយរបស់យើងពង្រីកចំនួនរហូតដល់ 23 សាខា, ម៉ាស៊ីន ATM ដាក់–ដកប្រាក់ ចំនួន 42, និងភ្នាក់ងារ វីង ម៉ាស្ទ័រ ជាង 80 កន្លែង ដែលជាសក្ខីភាពដែលបង្ហាញថាសេវាកម្មធនាគារបែបឌីជីថល និងនៅទីតាំងផ្ទាល់បានពង្រីកទៅដល់អតិថិជនអ្នកប្រើប្រាស់។
ភាពច្នៃប្រឌិតដែលឈ្នះពានរង្វាន់ក្នុងការផ្តល់ដំណោះស្រាយ
គោលដៅស្នូលរបស់ វីង គឺមានភាពសាមញ្ញ៖ សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប គាំទ្រដោយចំណេះដឹង និងបរិយាបន្ន។ ចំណុចផ្តោតទាំងនេះ បានបង្កើតនូវផលិតផលដែលឈ្នះទាំងការទទួលស្គាល់ជាសកល និងអ្នកប្រើប្រាស់ប្រចាំថ្ងៃ។
ពានរង្វាន់នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល និងការរួមចំណែកសង្គមល្អបំផុត ឆ្នាំ2024 ប្រគល់ដោយ CFI.co (Capital Finance International).
ពានរង្វាន់ Leadership in Debit Volume, ពានរង្វាន់ Leadership in Cross-Border Volume,ពានរង្វាន់ ពី កម្មវិធី Mastercard accolades (2024)
ពានរង្វាន់ “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ” សម្រាប់ Wingagri ពីកម្មវិធី Cambodia Digital Awards 2024.។
កម្មវិធី Dual Global Brand Magazine Awards (2025) សម្រាប់កម្ចីវីងឌីជីថលឡូន និងគណនីសន្សំដើម្បីគោលដៅ ជាផលិតផលដែលបានរចនាឡើងសម្រាប់ការផ្តល់កម្ចីបានភ្លាមៗ ដោយមិនត្រូវការឯកសារ និងការសន្សំដែលមានគោលបំណងជាក់លាក់ ដែលមាននៅក្នុងអេប Wing Bank ។ (ទទួលបានការដាក់ពាក្យស្នើកម្ចីជាង 3.2 លានសំណើដែលត្រូវបានពិនិត្យ និងដំណើរការ។ គណនីសន្សំដើម្បីគោលដៅ មានអ្នកប្រើប្រាស់ជាង 26,000 នាក់ ដែលផ្តល់ជូនអត្រាការប្រាក់រហូតដល់ 5% ក្នុងមួយឆ្នាំ)។
ហើយវិសាលភាពនៃផលិតផលរបស់ វីង គឺនៅតែបន្តពង្រីកខ្លួនឥតឈប់ឈរ។ នៅខែតុលា ឆ្នាំ 2024 វីង បានបើកដំណើរការកាតធនាគារ ដែលមានមុខងារ 2 គឺក្រេឌីត និងដេប៊ីត ក្នុងកាតតែមួយដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា ម៉ាស្ទ័រកាត វ័នកាត ដែលបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញផ្សព្វផ្សាយសង្គម នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុឌីជីថល ក្នុងតំបន់។
គណនីសន្សំដើម្បីគោលដៅ ធ្វើឱ្យការសន្សំប្រកបដោយភាពច្បាស់លាស់មានភាពងាយស្រួល (មាននៅក្នុងអេប Wing Bank) ខណៈពេលដែលការខ្ចីប្រាក់បែបឌីជីថលមានភាពឆាប់រហ័ស ដោយមិនត្រូវការទ្រព្យបញ្ចាំ និងអាចទទួលតាមរយៈទូរសព្ទ។ ជាមួយនឹងការរចនាឡើងដ៏យកចិត្តទុកដាក់ និងការទទួលស្គាល់យ៉ាងឆាប់រហ័ស បានធ្វើឱ្យផលិតផលទាំងនេះទទួលបានពានរង្វាន់ពី The 2025 Global Brand Magazine Award សម្រាប់ភាពច្នៃប្រឌិត ដែលបានដើរតួនាទីប្រកបដោយភាពលេចធ្លោសម្រាប់ការអភិវឌ្ឍផលិតផល ដែលជាការតាំងចិត្តរបស់ វីង។ ផលិតផលទាំងពីរនេះត្រូវបានបង្កើតឡើងដោយស្របតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ—ប្រាក់ចំណូលដែលទៀងទាត់, ភាពអាសន្ន, និងការរៀបចំផែនការសម្រាប់ពេលអនាគត។
នៅឆ្នាំ 2025 ធនាគារ វីង បានបោះជំហានសេវាកម្មធនាគារជាថ្មីម្តងទៀត ជាមួយនឹងការដាក់ឱ្យដំណើរការនូវ ការដកប្រាក់ដោយឥតគិតថ្លៃ ។ ជាលើកដំបូងដែលអតិថិជនអាចដកប្រាក់ពីគណនីធនាគារ វីង របស់ពួកគេនៅតាមបណ្តាភ្នាក់ងារ វីង ឬម៉ាស៊ីន ATM ណាមួយ ដោយមិនចាំបាច់ចំណាយថ្លៃសេវាអ្វីឡើយ ដែលជាការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។ តាមរយៈការដកចេញនូវឧបសគ្គនៃការចំណាយដ៏សំខាន់មួយដើម្បីទទួលបានសាច់ប្រាក់ ការដកប្រាក់ដោយឥតគិតថ្លៃសេវា ផ្តល់ឱ្យអតិថិជននូវការជួយបានកាន់តែច្រើនលើការគ្រប់គ្រងសាច់ប្រាក់របស់ពួកគេ ដោយផ្តល់ការលើកទឹកចិត្តទាំងការប្រើប្រាស់គណនីឌីជីថល និងទំនុកចិត្តផ្នែកហិរញ្ញវត្ថុ។
“ការដកប្រាក់ដោយឥតគិតថ្លៃ គឺជាការផ្តល់ជូនដោយស្មើភាព” បណ្ឌិត ឌីមីត្រូ កូលេកកូ បានមានប្រសាសន៍, “ប្រសិនបើថវិការបស់អ្នកទុកនៅក្នុងធនាគារ អ្នកគួរតែអាចដកវាគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនត្រូវការចំណាយថ្លៃសេវាបន្ថែមអ្វីឡើយ។”
ភាពជាដៃគូ ដែលនាំពិភពលោកមកកាន់ទីផ្សារក្នុងស្រុក
យុទ្ធសាស្ត្រនៃភាពរីកចម្រើនរបស់ វីង គឺជាការសហការគ្នា៖ ភ្ជាប់ប្រជាជនកម្ពុជាទៅនឹងសេវាកម្មកាន់តែច្រើន, អត្ថប្រយោជន៍កាន់តែច្រើន និងទីផ្សារកាន់តែច្រើន។ ជាច្រើនឆ្នាំមកនេះ វីង បានបង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដែលបើកឱកាសថ្មីៗសម្រាប់អតិថិជនរបស់ខ្លួន – មិនថានៅក្នុងផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការធ្វើដំណើរ ការអប់រំ ឬហេដ្ឋារចនាសម្ព័ន្ធ។ នៅឆ្នាំ 2025 ដដែលនេះ វីង បានសហការភាពជាដៃគូសំខាន់ៗដូចជា៖
- ធនាគារ CIMB Singapore × ធនាគារ វីង (ខែមិថុនា ឆ្នាំ2025)៖ អនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រ ដើម្បីជំរុញសេវាហិរញ្ញវត្ថុឆ្លងប្រទេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម អ្នកវិនិយោគពាណិជ្ជកម្ម និងការវិនិយោគលក្ខខណ្ឌឯកជន រវាងទំនាក់ទំនងហិរញ្ញវត្ថុប្រទេសកកម្ពុជា-ប្រទេសសិង្ហបុរីកាន់តែស៊ីជម្រៅ។
- ក្រុមហ៊ុន TotalEnergies × ធនាគារ វីង (ខែមិថុនា ឆ្នាំ 2025)៖ កម្មវិធីផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់អ្នកចែកចាយប្រេងឥន្ធនៈ និងប្រេងរំអិល ដែលផ្តល់រហូតដល់ 3 លានដុល្លារអាមេរិកក្នុងមួយគម្រោង – សម្រាប់ការសាងសង់ និងកែលម្អសេវាកម្មតាមស្ថានីយ នៅទូទាំងប្រទេស។
- ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines KrisFlyer Miles តាមរយៈ Wingpointss (ខែសីហា ឆ្នាំ 2025)៖ ឥឡូវនេះអតិថិជនដែលប្រើអេប Wing Bank អាចប្តូរ Wingpoints ទៅជាពិន្ទុ KrisFlyer miles ដោយភ្ជាប់អ្នកដំណើរកម្ពុជាទៅកាន់ពិភពលោក។
- កំពង់ផែស្វយ័តក្រុងព្រះសីហនុ × ធនាគារ វីង (សីហា 2025)៖ ការចុះអនុស្សរណៈ ដើម្បីផ្តល់ដំណោះស្រាយការទូទាត់តាមប្រព័ន្ធឌីជីថលយ៉ាងរលូនសម្រាប់ថ្លៃសេវាកំពង់ផែ សេវាកម្មដឹកជញ្ជូន និងការគ្រប់គ្រងទំនិញ ដឹកជញ្ជូនទំនិញ នីតិវិធីសម្របសម្រួល និងជួយដល់ច្រកទ្វារសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក។
- CIA First International School × ធនាគារ វីង (សីហា 2025)៖ ភាពជាដៃគូក្នុងការបង់ថ្លៃសិក្សាតាមបែបឌីជីថល ផ្តល់ជូនជាកញ្ចប់ពិសេសពីធនាគារ ជូនដល់អាណាព្យាបាល និងបុគ្គលិក និងលើកកម្ពស់ដល់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស។
លើសពីសេវាធនាគារ៖ មធ្យោបាយថ្មីសម្រាប់ធ្វើពាណិជ្ជកម្ម និងជីវភាពរស់នៅ
ការប្តេជ្ញាចិត្តរបស់ វីង ចំពោះភាពច្នៃប្រឌិតលើសេវាកម្ម មិនត្រឹមតែជាផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ការបណ្តាក់ទុនរបស់ វីង ទៅក្នុងអាជីវកម្មបែបឌីជីថល កសិកម្ម និងថ្នាលឌីជីថល បានផ្តល់ឱកាសថ្មីសម្រាប់អាជីវកម្ម និងសហគមន៍ដូចគ្នា៖
- Wingmall – បានបើកដំណើរការ កាលពីពេលនៃការរាតត្បាតជំងឺ COVID-19, Wingmall បានភ្ជាប់អាជីវកម្មខ្នាត តូច និងមធ្យម ជាមួយនឹងសហគមន៍ ខណៈពេលដែលការទំនាក់ទំនងដោយផ្ទាល់ត្រូវបានរឹតបណ្តឹង។ នៅពេលដែលជម្លោះនៅតាមព្រំដែនជាមួយប្រទេសថៃបានប៉ះពាល់ដល់អាជីវកម្មក្នុងប្រទេស Wingmall ក៏បានផ្លាស់ប្តូរទៅជាថ្នាល ដែលមិនគិតកម្រៃជើងសា ដើម្បីជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។
- Wingshop – ការពង្រីកខ្លួនរបស់ Wingmall ដោយបន្ថែមនូវប្រភេទ ក្រៅពីអាហារ, ការរួមបន្ថែមនូវការលក់ ពី Taobao ដើម្បីធ្វើឱ្យការទិញទំនិញកាន់តែងាយស្រួល លឿនជាងមុន និងតម្លៃសមរម្យ។
- Wingagri និង Wingmarket ភ្ជាប់កសិករ និងអ្នកលក់ចែកចាយបន្ត ទៅនឹងសេវាហិរញ្ញវត្ថុ ការដឹកជញ្ជូន និងការទូទាត់—ការធ្វើទំនើបកម្មឌីជីថលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ស្របពេលដែលរក្សាផលប្រយោជន៍សម្រាប់ សេដ្ឋកិច្ចជាតិ។ ការវិនិយោគទាំងនេះធ្វើឱ្យ វីង មានជំនឿថា បច្ចេកវិទ្យា និងហិរញ្ញវត្ថុនៅពេលដែលរួមបញ្ចូលគ្នា គឺអាចជំរុញឱ្យមានការរីកចម្រើនដល់ប្រទេសជាតិ។
ការប្តេជ្ញាចិត្តរបស់ វីង ចំពោះសហគមន៍
ជាគុណតម្លៃស្នូល វីង តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍របស់យើង។ សកម្មភាពក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយកម្មវិធីទំនួលខុសត្រូវសង្គម បានផ្តល់ផលជាវិជ្ជមានដល់ការរស់នៅរបស់ប្រជាជនរាប់ពាន់នាក់ ៖
- ភាពជាសហគ្រិន និងការច្នៃប្រឌិត៖ ការឧបត្ថម្ភធំទៅកាន់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (រដូវកាលទី 4 បានបញ្ចប់ខែកក្កដា ឆ្នាំ 2025) និងឧបត្ថម្ភវគ្គ Turing Hackathon Cycle 6—និងការប្រកួត Championing Solutions from Fintech Literacy Games to AI Agritech ។
- ការអប់រំ និងយុវជន៖ ទឹកប្រាក់ចំនួន 72,807 ដុល្លារអាមេរិក បានឧបត្ថម្ភកម្មដល់វិធី STEM Education Program for Girls នៅសាលា Tomorrow Academy របស់អង្គការមូលនិធិកុមារកម្ពុជា ដែលផ្តល់ការអប់រំ កម្មសិក្សា និងថ្នាក់សិក្សាដល់សិស្សចំនួន 138 នាក់ (កុមារី 88 នាក់)។
- បរិស្ថាន៖ បុគ្គលិកជាង 300នាក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រារព្ធពិធី រុក្ខទិវាជាតិ ជាមួយនឹងការដាំដើមឈើ និងជួសជុលកែលម្អបរិវេណទីធ្លាសាលារៀន។ វីង បានផ្តល់កញ្ចប់ថវិកាប្រមាណ 8,000 ដុល្លារអាមេរិក ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ សាលាបឋមសិក្សាដែលជាទីតាំងបានរៀប ចំកម្មវិធី។
- សុខភាព៖ ការបរិច្ចាគឈាមប្រចាំឆ្នាំជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីអបអរ ទិវាសុខភាពពិភពលោក ឆ្នាំ 2025 ដែលមានការចូលរួមពីបុគ្គលិកទូទាំងក្រុមហ៊ុន ។
“យើងវាស់ស្ទង់ភាពជោគជ័យរបស់យើង ដោយមិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ខុសពីនេះគឺយើងវាស់ស្ទង់ដោយការរស់នៅរបស់ប្រជាជន“។ ជាការលើកឡើងដោយ បណ្ឌិត ឌីមីត្រូ កូលេកកូ
រយៈពេល 17 ឆ្នាំ៖ ដំណើរឈានទៅមុខ
17 ឆ្នាំមកនេះ វីង នៅតែបន្ត អ្វីដែលខ្លួនបានធ្វើតាំងពេលគ្រាដំបូង នៅជាមួយប្រជាជនកម្ពុជាគ្រប់ទីកន្លែង ប៉ុន្តែនៅពេលនេះ ជាមួយនឹងថាមពលដ៏ពេញលេញក្នុងនាមជាធនាគារពាណិជ្ជ, បណ្តាញភ្នាក់ងារដែលដឹកនាំដោយស្ត្រី, ផលិតផលឌីជីថលដែលទទួលបានពានរង្វាន់ និងភាពជាដៃគូដែលបើកទូលាយក្នុងតំបន់។ ការសន្យានៅតែមានភាពសាមញ្ញ និងប្រកបដោយថាមពល៖ សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ពីសេវាផ្ទេរប្រាក់ក្នុងសហគមន៍ដ៏តូចមួយ ទៅជាធនាគារពាណិជ្ជ ជាមួយនឹងទស្សនវិស័យជាសកល ដំណើររបស់វីង គឺជាសក្ខីភាពមួយចំពោះថាមពលនៃចក្ខុវិស័យ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្ត។ នេះជារឿងរ៉ាវមួយដែលបង្ហាញថា ពី ឫសគល់នៃការអនុវត្តបែបប្រពៃណី និងការតាំងចិត្តជាសកលលោក អាចចាប់ដៃគ្នាដើម្បីបង្កើតការផ្លាស់ប្តូរដ៏យូរអង្វែង។
នៅពេលដែល វីង ឈានចូលដល់ខួបទី 17 ឆ្នាំរបស់ខ្លួន ការសន្យាគឺនៅតែមិនផ្លាស់ប្តូរ៖ ដើម្បីលើកកម្ពស់ដល់ប្រជាជនកម្ពុជាគ្រប់រូបជាមួយនឹងមធ្យោបាយ ចំណេះដឹង និងឱកាសដែលពួកគេត្រូវការដើម្បីភាពរីកចម្រើន។
“យើងបានធ្វើដំណើរបានឆ្ងាយមកហើយ ប៉ុន្តែការធ្វើដំណើររបស់យើងទើបតែចាប់ផ្តើមប៉ុណ្ណោះ។” បណ្ឌិត ឌីមីត្រូ កូលេកកូ បានមានប្រសាសន៍, “អនាគត គឺជារបស់បុគ្គលដែលមានភាពច្នៃប្រឌិត ហើយ វីង នៅតែបន្តឈានមុខគេជានិច្ច។”