វីងចាប់រង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរីសម្រាប់អតិថិជនរបស់ខ្លួន

ធនាគារឯកទេសវីងបានធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនចំនួន៣ នាក់ ដែលមានសំណាងឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់កោះសេនតូហ្សា ប្រទេសសិង្ហបុរី បន្ទាប់ពីពួកគាត់ធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមរយៈវីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែមករា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ។
អតិថិជនដែលឈ្នះរង្វាន់នីមួយៗនឹងទទួលបានសំបុត្រយន្តហោះតាមជើងហោះហើរ Silk Air ទៅកាន់ប្រទេសសិង្ហបុរី និងការស្នាក់នៅសណ្ឋាគារសូហ្វីតែល សេនតូហ្សា រីស៊ត ចំនួន២យប់ និងសំបុត្រចូល ទស្សនាកោះសេនតូហ្សាសម្រាប់មនុស្សពីរនាក់។
ចាប់ពីថ្ងៃដាក់ឲ្យប្រើប្រាស់ម៉ាស្ទ័រកាត រហូតមកដល់ថ្ងៃនេះ អតិថិជនរបស់វីងបានធ្វើប្រតិបត្តិការទូទាត់ប្រាក់រហូតដល់ជិត ១០ម៉ឺនប្រតិបត្តិការ ដែលនេះជាសាក្សីមួយដែលបង្ហាញអំពីទំនុកចិត្ត របស់អតិថិជនទៅលើសេវាកម្មរបស់ធនាគារឯកទេសវីង ដែលជាក្រុមហ៊ុនឈានមុខគេលើសេវាកម្មធនាគារចល័តនៅកម្ពុជា។
មានប្រសាសន៍ក្នុងពិធីចាប់រង្វាន់នោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់រង្វាន់នេះគឺជាការចាប់រង្វាន់ធំ បន្ទាប់ពីការចាប់រង្វាន់ប្រចាំខែនូវទឹកប្រាក់១០០ដុល្លារចំនួន ៥០រង្វាន់កន្លងមក។
លោក ម៉ាឡូឡូសមានប្រសាន៍ថា “សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីរូប។ យើងជឿជាក់យ៉ាងមុតមាំថា អតិថិជននឹងបន្តប្រើប្រាស់នូវវីង អនឡាញម៉ាស្ទ័រកាត ដោយហេតុថាធនាគារឯកទេសវីង និងដៃគូរបស់យើង ម៉ាស្ទ័រកាតនឹងបន្តផ្តល់ជូននូវកម្មវិធីថ្មីជាច្រើនដែលកាន់តែភ្ញាក់ផ្អើលនិងរំភើបសម្រាប់ អតិថិជន។”
លោក តេក សុផល តំនាងម៉ាស្ទ័រកាតប្រចាំនៅប្រទេសកម្ពុជាមានប្រសាន៍ថា “សូមអរគុណអតិថិជនដែលគាំទ្រវីងអនឡាញម៉ាស្ទ័រកាតកន្លងមក។ យើងសូមជូនពរអតិថិជនដែលឈ្នះរង្វាន់ទាំងអស់ សូមឲ្យមានភាពសប្បាយរីករាយនៅពេលដែលពួកគាត់ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសសិង្ហបុរី។”
ធនាគារឯកទេសវីងនឹងប្រារព្ធធ្វើពិធីប្រគល់រង្វាន់នេះទៅដល់អ្នកឈ្នះរង្វាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាផងដែរ។ អតិថិជនដែលពុំទាន់មានវីង អនឡាញម៉ាស្ទ័រកាត លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង និងបំពេញនូវព័ត៌មានមួយចំនួន នោះលោកអ្នកនឹងអាចធ្វើប្រតិបត្តិការបានភ្លាមៗ និងទទួលបានប្រូម៉ូសិនជាច្រើនដូចជា ការបញ្ចុះតម្លៃ១២%ពេលកក់កន្លែងស្នាក់នៅតាមវេបសាយAgoda ធ្វើដំណើរ២ដងដោយ មិនគិតថ្លៃឬបញ្ចុះតម្លៃ៥០%រហូតដល់២០ដងពេលកក់ការធ្វើដំណើរតាម Grab និងជាច្រើនទៀត។