សុខភាពនិងសុវត្ថិភាពរបស់សហគមន៍ទាំងមូលជាអាទិភាពចម្បងរបស់ពួកយើង។
ខណៈពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាត ពួកយើងក៏កំពុងធ្វើការឆ្លើយតបគាំទ្រអតិថិជននៅកម្ពុជាដូចគ្នាផងដែរ។ ដើម្បីធ្វើការជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធិភាព វីង សូមធ្វើការប្រកាសថាក្នុងរយៈពេលដ៏លំបាកមួយនេះរាល់ការផ្ញើប្រាក់ពីគណនីវីងទៅគណនីវីងតាមរយៈកម្មវិធីស្មាតហ្វូនវីងនឹងមិនត្រូវបានគិតថ្លៃសេវាចាប់ពីថ្ងៃទី ២៤ មីនា ២០២០នេះតទៅ។
សេវាកម្មដោយឥតគិតថ្លៃនឹងជួយអ្នកក្នុងផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ក្នុងពេលដែលមានវិបិត្តនេះ ដោយធ្វើការជៀសវាងការប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់។ ផ្ញើប្រាក់ពីគណនីវីងទៅគណនីវីងមិនតម្រូវឲ្យអ្នកនៅជិតជាមួយនឹងមនុស្សផ្សេងទៀត ឬ ប៉ះពាល់ប្រាក់ដែលអាចមានផ្ទុកនូវមេរោគផ្សេងៗ។
ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាពលើការចំណាយតាមបែបឌីជីថល កម្មវិធីស្មាតហ្វូនវីងក៏ផ្តល់នូវភាពងាយស្រួលច្រើនជាងនេះទៅទៀត នៅពេលដែលអ្នកធ្វើការទិញផលិតផលនិងសេវាកម្មចាំបាច់ផ្សេងៗទៅតាមហាងដែលមានច្រើនជាង ៤០០០ទីតាំង រាប់ចាប់តាំងពីហាងតូចៗតាមផ្សារ ថ្នល់ តំបន់ដាច់ស្រយាល រហូតដល់ហាងទំនើបៗនៅក្នុងទីក្រុងភ្នំពេញ។
អ្នកនៅតែអាចធ្វើការដកប្រាក់នៅតាមភ្នាក់ងារវីងដែលមានច្រើនជាង៧០០០ទីតាំងទូទាំងប្រទេសកម្ពុជា។

ប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី ២៤ មីនា ២០២០ រហូតដល់មានការជូនដំណឹងពេលក្រោយ។
លក្ខណផ្សេងៗ៖
- សុពលភាពសម្រាប់គ្រប់អតិថិជនមានកម្មវិធីស្មាតហ្វូនវីងទាំងអស់ ទាំងគណនីប្រាក់រៀល និងគណនីប្រាក់ដុល្លារ
- អតិថិជនអាចផ្ញើប្រាក់ពីគណនីទៅគណនីតាមរយៈកម្មវិធីស្មាតហ្វូនវីងដោយមិនគិតថ្លៃសេវា
- កម្រិតទំហំទឹកប្រាក់ប្រតិបត្តិការអាស្រ័យលើប្រភេទអតិថិជន (Customer Profile)
- អតិថិជនដែលផ្ញើប្រាក់ទៅភ្នាក់ងារវីងនឹងត្រូវបានគិតថ្លៃសេវាកម្មធម្មតា
- ផ្ញើប្រាក់ពីគណនីទៅគណនីតាមរយៈលេខកូដ *989# នឹងត្រូវគិតកម្រៃសេវាធម្មតា
- វីងរក្សាសិទ្ធិក្នុងការកែប្រែ ដោយពុំចាំបាច់ជូនដំណឹងទុកជាមុន
យើងលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ទាញយកកម្មវិធីស្មាតហ្វូនវីង និង ប្រើប្រាស់វាក្នុងការទទួលបានសេវាកម្មផ្ញើប្រាក់ឥតគិតថ្លៃ។ ប្រសិនបើអ្នកមិនទាន់មានគណនីវីង ឬ ត្រូវការជំនួយក្នុងការចុះឈ្មោះយកគណនីវីង សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬ ០១២ ៩៩៩ ៤៨៩ ភ្នាក់ងាររបស់ពួកយើងនឹងមានភាពរីករាយក្នុងជួយលោកអ្នក។
ការណែនាំអំពី កូវីដ ១៩ សម្រាប់សាធារណជន៖:
https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public
រក្សាសិទ្ធិ។
