វីងជួបសំណេះសំណាលជាមួយអតិថិជនដែលឈ្នះរង្វាន់ពីកម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ”

បន្ទាប់ពីទទួលបាននូវការគាំទ្រជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី ដែលបានដំណើរការអស់រយៈពេលបីអាទិត្យ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នាថ្ងៃនេះ បានរៀបចំជាការសំណេះសំណាលជាមួយអតិថិជនដែលឈ្នះរង្វាន់ពីកម្មវិធី “វីងឈ្នះឥតល្ហែ” នៅការិយាល័យកណ្តាលរបស់ខ្លួន។
កម្មវិធីសំណេះសំណាលជាមួយអតិថិជននេះ មានការចូលរួមពីអតិថិជនមួយចំនួនដែលបានឈ្នះរង្វាន់ ក៏ដូចជាពិធីករនៃស្ថានីយ៍វិទ្យុដែលបានសហការជាមួយធនាគារក្នុងការផ្សាយផ្ទាល់នូវកម្មវិធី “វីងឈ្នះឥតល្ហែ” នេះ។ អតិថិជនដែលចូលរួមក្នុងពីធិសំណេះសំណាលនេះ ស្ថិតនៅក្នុងចំណោមអតិថិជន ក៏ដូចជាភ្នាក់ងារវីងទាំង ៣០០នាក់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀល ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងពាណិជ្ជកម្មអតិថិជននៃធនាគារឯកទេសវីង បានលើកឡើងថា កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរគម្រប់ខួប ១០ឆ្នាំ ដែលធនាគារឯកទេសវីង បានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើការថ្លែងអំណរគុណដល់អតិថិជនវីងទាំងអស់ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ធនាគារឯកទេសវីង។
លោក ស្រ៊ុន ឈាងស្រេង មានប្រសាសន៍បន្តថា “បន្ថែមលើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀលទៅកាន់គណនីវីងរបស់ពួកគាត់ កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ក៏មានបំណងបង្កើតជាវេទិកាដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗពាក់ព័ន្ធនឹងសេវាកម្មរបស់វីងផងដែរ។ សម្រាប់ជំហានបន្ទាប់ យើងក៏មានគម្រោងធ្វើឲ្យកម្មវិទ្យុនេះ ក្លាយជាវេទិកាសម្រាប់ផ្តល់ជាចំណេះដឹងពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញនៃធនាគារឯកទេសវីងផងដែរ។”
លោក ឡា គឹមសើ អតិថិជន ម្នាក់ ក្នុងចំណោម ០៤នាក់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ មានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលមែនទែន ពេលដែលពិធីវិទ្យុធ្វើការហៅទូរស័ព្ទមកកាន់គាត់ ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀលនេះ។
លោក ឡា គឹមសើ បានប្រាប់ឲ្យដឹងថា ” ពេលដែលខ្ញុំកំពុងប្រកបរបររត់រ៉ឺម៉កកង់បី ស្រាប់តែមានពិធីករវិទ្យុហៅទូរស័ព្ទមកខ្ញុំនិងប្រាប់ថាខ្ញុំបានឈ្នះរង្វាន់ពីធនាគារវីង។ ពេលនោះ ក្នុងចិត្តខ្ញុំដូចជារីករាយផង តែក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាខ្ញុំឈ្នះរង្វាន់។ បន្ទាប់ពីពិធីករវិទ្យុពន្យល់និងបានធ្វើការផ្ទេរប្រាក់ ១០ម៉ឺនរៀលចូលទៅក្នុងគណនីវីង ខ្ញុំមានអារម្មណ៍រំភើបមែនទែន និងបានប្រាប់ព័ត៌មាននេះទៅកាន់មិត្តភក្តិ និងបងប្អូនសាច់ញាតិខ្ញុំឲ្យគាត់បានដឹងផងដែរ។”
តាមរយៈកម្មវិធីវិទ្យុចំនួន០៥ ដែលគ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ដែលមានរយៈពេល ០១ម៉ោងនេះ នឹងផ្តល់នូវព័ត៌មានស្តីអំពីប្រូម៉ូសិនជាច្រើនរបស់វីង។ អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះ គឺវគ្គដែលពិធីករវិទ្យុធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជនវីងចំនួន ៥នាក់ និងផ្តល់ភាពភ្ញាក់ផ្អើលដល់ពួកគាត់ដោយផ្ទេរប្រាក់ចំនួន ១០ ម៉ឺនរៀល ទៅកាន់គណនីវីងរបស់ពួកគាត់។ រង្វាន់សរុបដែលវីងនឹងចែកជូនទៅអតិថិជនតាមរយៈកម្មវិធីវិទ្យុនេះ គឺសរុប ៥០០ លានរៀល។
រាល់អតិថិជនវីងទាំងអស់ (រួមបញ្ចូលទាំងភ្នាក់ងារវីង) សុទ្ធតែមានសិទ្ធិទទួលបានរង្វាន់នេះ ដោយគ្រាន់តែដំណើរការបញ្ចូលទឹកប្រាក់ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬនៅតាមភ្នាក់ងារវីង។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ អតិថិជនដែលឈ្នះរង្វាន់ចំនួន ២៥នាក់ (០៥នាក់ជាភ្នាក់ងារវីង) នឹងត្រូវបានជ្រើសរើស ដើម្បីធ្វើការហៅទូរស័ព្ទទៅកាន់ពួកគាត់ និងធ្វើការផ្ទេរទឹកប្រាក់រង្វាន់ភ្លាមៗទៅកាន់គណនីវីងរបស់ពួកគាត់។
កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” នឹងចាក់ផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅស្ថានីយ៍វិទ្យុចំនួន០៥ រួមមានវិទ្យុ វាយោ ១០៥.៥ នៅវេលាម៉ោង ៧ ព្រឹក វិទ្យុ១០២ នៅវេលាម៉ោង ៩ ព្រឹក វិទ្យុទន្លេ ១០២.៥ នៅវេលាម៉ោង ១២ ថ្ងៃត្រង់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០៣.៥ នៅវេលាម៉ោង ១ ល្ងាច និងវិទ្យុហង្សមាស ១០៤.៥ នៅម៉ោង ៥ ល្ងាច។ អតិថិជនវីងក៏អាចចូលរួមជាមួយកម្មវិធីនេះផងដែរ ដោយសារតែការផ្សព្វផ្សាយតាមវិទ្យុមួយចំនួននឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង។ លើសពីនេះទៀតវានឹងមានការសាកល្បងជាច្រើនទាក់ទងនឹងកម្មវិធីវិទ្យុនៅលើទំព័រហ្វេសប៊ុកសម្រាប់អតិថិជនដើម្បីទទួលបានអំណោយផ្សេងៗទៀតផងដែរ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីវិទ្យុនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់គេហទំព័រ៖ https://bit.ly/2RVW2HB