វីងចាប់រង្វាន់ប្រចាំខែ សម្រាប់អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់ពីក្រៅប្រទេស
ទទួលបានព័ត៌មានថ្មីៗ ពីធនាគារ វីង!ធនាគារឯកទេសវីង បានធ្វើការចាប់ឆ្នោតជាលើកដំបូង ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានប្រើប្រាស់សេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង ក្នុងកំឡុងថ្ងៃទី១៥ ខែឧសភារហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
អតិថិជនដែលឈ្នះរង្វាន់ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។
ខាងក្រោមជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖
| COUNTRY CORIDO | TID | WINNER | PRIZE | 
|---|---|---|---|
| THAILAND | AEW667185 | CHHORM ; CHHEAN | 100 USD | 
| THAILAND | AEX850594 | REM BUT | 50USD | 
| THAILAND | INT004347 | VEASNA ; DAM | 50USD | 
| THAILAND | AEY318221 | NAMFON ; PHRAITEAR | 30 USD | 
| THAILAND | AEY535377 | CHALERMPOL SODSONGSIN | 30 USD | 
| THAILAND | AEX933368 | THER ; SEAV | 30 USD | 
| KOREA | INT003592 | SEK BORA | 100 USD | 
| KOREA | AEV150090 | EN THA | 50USD | 
| KOREA | AEV209491 | DUONG SOKHA | 50USD | 
| KOREA | AEX129887 | KHUT CHANVEASNA | 30 USD | 
| KOREA | AEY206320 | PHON BORAI | 30 USD | 
| KOREA | AEX238785 | LAY SORSOKCHAMROEUN | 30 USD | 
| KOREA | AEV178664 | Chan Kunthea | 30 USD | 
| KOREA | AEV184747 | KANG SONY | 30 USD | 
| CAMBODIA | INT004176 | Sarun Mech | 100 USD | 
| CAMBODIA | INT004333 | PHON YEAK | 50USD | 
| CAMBODIA | INT004329 | Phanith Oeung | 50USD | 
| CAMBODIA | INT003657 | Tola VA | 30 USD | 
| CAMBODIA | INT003675 | Vuthy Phuong | 30 USD | 
| CAMBODIA | INT003918 | TONGEANG NGORN | 30 USD | 
ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖
- ប្រទេសថៃ – ផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
 - ប្រទេសកូរ៉េ – ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
 - ប្រទេសកម្ពុជា – អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។
 
អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ!
សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ www.wingmoney.com
                        
                        
                    

