fbpx

ទទួលបានប័ណ្ណទឹកប្រាក់ $40 ពេលទូទាត់ថ្លៃសំបុត្រយន្តហោះ ជាមួយវីងម៉ាស្ទ័រកាត

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

កញ្ញា 6, 2023

ត្រៀមខ្លួនហោះហើរ ជាមួយក្រុមហ៊ុន Singapore Airlines និង វីងម៉ាស្ទ័រកាត! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ
2023 លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេសលើសំបុត្រយន្តហោះ និងទទួលបានប័ណ្ណទឹកប្រាក់ដែលមានតម្លៃ $40
នៅពេលដែលអ្នកកក់ជើងហោះហើរ ដោយទូទាត់តាម វីងម៉ាស្ទ័រកាត។ មិនថាការធ្វើដំណើរកម្សាន្តរវាងអ្នក និងដៃគូ
ឬវិស្សមកាលជាគ្រួសារនោះទេ, នេះគឺជាពេលវេលាដ៏ល្អ ដើម្បីស្វែងរកគោលដៅថ្មីៗ និងបង្កើតការចងចាំដែលមិនអាចបំភ្លេចបាន។

ការហោះហើរ ផ្តល់ជូនចាប់ពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)
លោកអ្នកអាចជ្រើសរើស ពេលវេលាដ៏ស័ក្តិសមមួយសម្រាប់ការធ្វើដំណើររបស់អ្នក និងរីករាយជាមួយការផ្តល់ជូនពិសេសលើសំបុត្រយន្តហោះ។
កុំខកខានឱកាសនេះឲ្យសោះ, ចាប់ផ្តើមកក់ជើងហោះហើររបស់អ្នកថ្ងៃនេះ!

រយៈពេលប្រូម៉ូសិន៖ : 18 ខែសីហា ដល់ 13 ខែកញ្ញា ឆ្នាំ 2023

រយៈពេលហោះហើរ៖ : 18 ខែសីហា ដល់ 31 ខែធ្នូ ឆ្នាំ 2023

លក្ខន្តិ្កក

  • ប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់ កាតវីង ម៉ាស្ទ័រកាតគ្រប់ប្រភេទ។
  • ការផ្តល់ជូននេះមានកំណត់ សម្រាប់តែអតិថិជន 250 អ្នកដំបូង និងគោរពតាមគោលការណ៍ “មកមុន បានមុន”។
  • អតិថិជនដែលគោរពតាមលក្ខខណ្ឌនឹងទទួលបានកូប៉ុងទឹកប្រាក់ $40 សម្រាប់ប្រើប្រាស់ ឬទិញអីវ៉ាន់នៅផ្សារទំនើប ជីប ម៉ុង។
  • ការកក់សំបុត្រត្រូវតែធ្វើឡើង និងទូទាត់អនឡាញនៅតាមវេបសាយ Singapore Airlines ឬក្រុមហ៊ុនលក់សំបុត្រយន្តហោះ
    ឲ្យបានមុនថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2023 ហើយការហោះហើរត្រូវតែស្ថិតនៅក្នុងអំឡុងថ្ងៃទី 18 ខែសីហា រហូតដល់ ថ្ងៃទី31
    ខែធ្នូ ឆ្នាំ2023 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
  • ប័ណ្ណទឹកប្រាក់អាចទទួលបាននៅការិយាល័យរបស់ Singapore Airlines នៅទីក្រុងភ្នំពេញ។
  • ប័ណ្ណទឹកប្រាក់នេះ មិនអាចប្តូរជាសាច់ប្រាក់ ផលិតផល ឬសេវាកម្ម នោះទេ។
  • ធនាគារ វីង Mastercard និង Singapore Airlines រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែប្រូម៉ូសិននេះ
    ដោយគ្មានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។

របៀបនៃការទទួលបានប័ណ្ណទឹកប្រាក់

ការប្តូរយកប័ណ្ណទឹកប្រាក់ អាចធ្វើបាននៅតាមការិយាល័យរបស់ Singapore Airlines នៅទីក្រុងភ្នំពេញ
ឬនៅតាមក្រុមហ៊ុនលក់សំបុត្រយន្តហោះដែលចូលរួម។

សំនួរញឹកញាប់

  • 1.តើអ្នកណាខ្លះមានសិទ្ធទទួលបានការផ្តល់ជូននេះ?

    ប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់ ម្ចាស់វីង ម៉ាស្ទ័រកាតគ្រប់ប្រភេទ។

  • 2.តើប្រូម៉ូសិននេះមានអត្ថប្រយោជន៍ពិសេសៗអ្វីខ្លះ?

    ម្ចាស់ វីងម៉ាស្ទ័រកាត នឹងទទួលបានការផ្តល់ជូនពិសេសសម្រាប់ការហោះហើរ
    ថែមទាំងទទួលបានប័ណ្ណទឹកប្រាក់ដែលមានតម្លៃ $40 នៅពេលដែលអតិថិជនធ្វើការកក់ការហោះហើរ តាមរយៈ
    Singapore Airlines (SIA) , តាមអេប Singapore Airlines ឬតាមភ្នាក់ងារលក់សំបុត្រ
    និងទូទាត់តាម វីងម៉ាស្ទ័រកាត។

  • 3.ប្រសិនជាខ្ញុំបាត់ប័ណ្ណទឹកប្រាក់ តើខ្ញុំត្រូវធ្វើដូចម្តេច?

    រយៈពេលប្រូម៉ូសិនមានចាប់ពីថ្ងៃទី 18 ខែសីហា -13 ខែកញ្ញា ឆ្នាំ 2023,
    ហើយសម្រាប់រយៈពេលហោះហើរគឺមានចាប់ពីថ្ងៃទី 18 សីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023
    (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។

  • 4.ប្រសិនជាខ្ញុំបាត់ប័ណ្ណទឹកប្រាក់ តើខ្ញុំត្រូវធ្វើដូចម្តេច?

    ប្រសិនជាអ្នកបានជ្រុះ ឬបាត់ ប័ណ្ណទឹកប្រាក់នេះ សូមទាក់ទងមកកាន់
    Singapore Airlines ឬ ធនាគារ វីង តាមលេខ 023 999 989.

  • 5.តើខ្ញុំអាចប្រើប្រាស់ប័ណ្ណទឹកប្រាក់នេះសម្រាប់ការ ទូទាត់លើសពី
    មួយដងបានដែរទេ?

    មិនបានទេ!
    អ្នកអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះសម្រាប់ប័ណ្ណទឹកប្រាក់ដែលផ្តល់ជូន។

  • 6. តើខ្ញុំអាចប្តូរប័ណ្ណទឹកប្រាក់ ទៅជាសាច់ប្រាក់បានដែរទេ?

    អ្នកមិនអាចប្តូរប័ណ្ណទឹកប្រាក់នេះទៅជាសាច់ប្រាក់បានទេ។

  • 7. តើប្រូម៉ូសិននេះ មានលក្ខខណ្ឌបន្ថែមអ្វីខ្លះ?

    ខាងក្រោមនេះជាលក្ខខណ្ឌបន្ថែមស្តីពីការផ្តល់ជូន៖

    • ផ្តល់ជូនសម្រាប់តែការកក់ជើងហោះហើរ តាមវិបសាយរបស់ Singapore Airlines, តាមអេប Singapore Airlines ឬតាមភ្នាក់ងារលក់សំបុត្រ ហើយទូទាត់ដោយប្រើ វីងម៉ាស្ទ័រកាត។
    • ប័ណ្ណទឹកប្រាក់អាចប្តូរបានតែម្តងប៉ុណ្ណោះសម្រាប់ការកក់ជើងហោះហើរម្តង។