fbpx

ស្កេន ទូទាត់នៅហាង Adidas PEDRO និង CHARLES & KEITH ទទួលបាន Wingpoints 8% ត្រឡប់ទៅវិញ

រយៈពេលផ្សព្វផ្សាយ: មេសា 12, 2024 ទៅ ឧសភា 31, 2024

មេសា 12, 2024

ទទួលបានផ្តល់ជូនពិសេសឥតដែនកំណត់ ពេលធ្វើប្រតិបត្តិការទូទាត់ជាមួយ វីង KHQR នៅតាមបណ្តាហាងល្បីៗដែល ដូចជា៖ Adidas PEDRO និង CHARLES & KEITH! រីករាយជាមួយការទទួលបាន Wingpoints 8% ត្រឡប់ទៅវិញ ដោយមិនកំណត់លើចំនួនទឹកប្រាក់នៃការចំណាយរបស់អ្នក។ ទូទាត់កាន់តែច្រើន អ្នកនឹងទទួលបាន Wingpoints កាន់តែច្រើន។ ត្រៀមខ្លួនផ្លាស់ប្តូរបទពិសោធន៍នៃការ ទូទាត់របស់អ្នក និងរីករាយជាមួយការផ្តល់ជូនពិសេសនេះ!

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី12 ខែមេសា រហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំ2024

លក្ខន្តិក

  • ប្រូម៉ូសិននេះមានសម្រាប់គ្រប់អតិថិជនទាំងអស់ ដែលបានស្កេនទូទាត់ វីង KHQR នៅតាមបណ្តាហាងដែលរួមមានដូចជា៖ ។
  • អតិថិជនដែលធ្វើប្រតិបត្តិការទូទាត់ក្នុងអំឡុងពេលប្រូម៉ូសិន នឹងទទួលបានប្រាក់ត្រឡប់មកវិញ 8% ជា Wingpoints ហើយប្រាក់ត្រឡប់នេះនឹងត្រូវបានគណនាទៅតាមចំនួនដែលអតិថិជនបានចំណាយសរុបជាក់ស្តែង។ ឧទាហរណ៍៖ នៅពេលដែលអ្នកចំណាយអស់ 10 ដុល្លារ នោះអ្នកនឹងទទួលបាន 80 Wingpoints ត្រឡប់មកវិញ។
  • 100 Wingpoints ដែលអតិថិជនទទួលបាន គឺមានតម្លៃស្មើនឹង 1 ដុល្លារ។
  • ការទទួលបាន Wingpoints ត្រឡប់គឺគ្មានដែនកំណត់នោះទេ ធ្វើប្រតិបត្តិការកាន់តែច្រើនអ្នកនឹងទទួលបាន Wingpoints ត្រឡប់មកវិញកាន់តែច្រើន។
  • Wingpoints ដែលទទួលបាន អាចប្តូរ ឬចាយបាននៅលើអេប Wing Bank ឬអេប Wingmall។
  • ការផ្តល់ជូននេះមាននៅតាមបណ្តាហាងដែលចូលរួមមួយចំនួនប៉ុណ្ណោះ ដែលមានដូចជា៖ Adidas PEDRO និង CHARLES & KEITH ដែលមានបង្ហាញក្នុងតារាងខាងក្រោម។
  • Wingpoints នឹងត្រូវបញ្ចូលទៅក្នុងគណនី របស់អតិថិជនភ្លាមៗបន្ទាប់ពីប្រតិបត្តិការទូទាត់បានជោគជ័យ។
  • Wingpoints ដែលអតិថិជនទទួលបានក្នុងអំឡុងពេលប្រូម៉ូសិន មិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់បានទេ។
  • ប្រូម៉ូសិននេះមិនអាចបូកបញ្ចូលជាមួយប្រូម៉ូសិន ឬការផ្តល់ជូនដទៃបានទេ។
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកចូលរួមដែលមិនគោរពតាមលក្ខខណ្ឌ ឬមានភាពមិនប្រក្រតី ឬមានការក្លែងបន្លំកើតឡើង។
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ការផ្តល់ជូននេះគ្រប់ពេល ដោយមិនមានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ  វីង ត្រូវបានអនុវត្ត។

**ចុចទីនេះដើម្បីពិនិត្យមើលហាងដែលចូលរួម៖ 

ទីក្រុង អាសយដ្ឋាន ទូរសព្ទ
CHARLES & KEITH ភ្នំពេញ ផ្ទះលេខ92 មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ 069 421 777
សៀមរាប មហាវិថីស៊ីវុត្ថា ភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប 069360777
Adidas ភ្នំពេញ ផ្ទះលេខ39 មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ 069 738 777
សៀមរាប ផ្ទះលេខ95AB មហាវិថីស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប 093 762 777
PEDRO ភ្នំពេញ ផ្ទះលេខ19 មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ 069 872 777
សៀមរាប មហាវិថីស៊ីវុត្ថា ភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប 069 931 777