fbpx

បញ្ចុះតម្លៃ 50% លើសំបុត្រកុនគ្រប់ប្រភេទជាមួយ វីងម៉ាស្ទ័រកាត

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មិថុនា 12, 2023

ធនាគារ វីង និងរោងភាពយន្ត Major Cineplex មានប្រូម៉ូសិនពិសេសសម្រាប់ម្ចាស់វីងម៉ាស្ទ័រកាតទាំងអស់! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31-កក្កដា-2023 អ្នកនឹងរីករាយជាមួយការចុះថ្លៃ 50% លើសំបុត្រកុន នៅរាល់ពេលដែលអ្នកធ្វើការទូទាត់តាម វីងម៉ាស្ទ័រកាត។ ដើម្បីទទួលការផ្តល់ជូននេះ អ្នកគ្រាន់តែបង្ហាញ និងទូទាត់តាម វីងម៉ាស្ទ័រកាត របស់អ្នកនៅតាមបញ្ជរលក់សំបុត្រនារោងភាពយន្ត Major Cineplex។ ចំណេញថ្លៃសំបុត្រពាក់កណ្តាលជាមួយធនាគារ វីង-ប្រញាប់ឡើងកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។

ស្នើសុំវីងម៉ាស្ទ័រកាតថ្ងៃនេះ និងរីករាយជាមួយការបញ្ចុះតម្លៃ 50% សំបុត្រកុននៅគ្រប់រោងភាពយន្ត Major Cineplex!

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 12 ខែមិថុនា រហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2023

លក្ខន្តិកៈប្រម៉ូសិន

  • ប្រូម៉ូសិននេះអនុវត្តចំពោះ វីងម៉ាស្ទ័រកាតគ្រប់ប្រភេទ ដែលត​ម្រូវឲ្យម្ចាស់កាតអញ្ជើញមកទិញសំបុត្រដោយផ្ទាល់ នៅបញ្ជរលក់សំបុត្រនារោងភាពយន្ត Major Cineplex
  • ការបញ្ចុះតម្លៃម្តងគឺមិនត្រូវឲ្យលើសពី 20 ដុល្លារនោះទេ
  • កាតមួយអាចប្រើបានលើសពីម្តង ហើយរហូតដល់ 20 ដងក្នុងមួយថ្ងៃ
  • មិនអនុវត្តចំពោះវីងម៉ាស្ទ័រកាតឌីជីថលនោះទេ
  • ការផ្តល់ជូននេះអនុវត្តចំពោះគ្រប់ប្រភេទសំបុត្រ នៅតាមសាខារោងភាពយន្ត Major Cineplex គ្រប់សាខាទូទាំងប្រទេស
  • ធនាគារ វីង,ម៉ាស្ទ័រកាត និង រោងភាពយន្ត Major Cineplex រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន
  • លក្ខខណ្ឌនានានៃធនាគារ វីងត្រូវបានអនុវត្ត