fbpx

ទទួលប្រាក់ផ្ទេរមកកម្ពុជាតាម SWIFT
ពីទូទាំងពិភពលោកដោយឥតគិតថ្លៃ

រយៈពេលផ្សព្វផ្សាយ: កុម្ភៈ 23, 2024 ទៅ ធ្នូ 31, 2024

កុម្ភៈ 23, 2024

ធនាគារ វីងមានប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលមានបំណងចង់ធ្វើប្រតិបត្តិការផ្ទេរចូល ឬទទួលប្រាក់ពីជុំវិញពិភពលោកចូលទៅក្នុងគណនីធនាគារ វីងរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាមរយៈ Swift  ដោយឥតគិតថ្លៃសេវា ។ ការផ្តល់ជូននេះ បង្កើតឡើងជាពិសេសដើម្បីជួយសម្រួលដល់ការសន្សំសំចៃថវិកាចំណាយពេលតិច ក៏ដូចជាធ្វើឱ្យប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកកាន់តែងាយស្រួល និងរលូនជាងមុន។  

រយៈពេលប្រូម៉ូសិន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2024 

លក្ខន្តិក

  • ប្រូម៉ូសិននេះអនុវត្តសម្រាប់ការទទួលប្រាក់ផ្ទេរពីក្រៅប្រទេសចូលមកគណនីធនាគារ វីងតាមរយៈ Swift ។ 
  • អ្នកទទួលប្រាក់ត្រូវតែមានគណនីធនាគារវីង ដែលមានអត្តសញ្ញាណពេញលេញជាមុនសិន 
  • ធនាគារ វីងរក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងទាំងអស់ត្រូវបានអនុវត្ត។  

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើង តាមរយៈ care.centre@wingbank.com.kh ទូរសព្ទមកលេខ៖ 023 999 989 / 012 999 489។  

សំណួរញឹកញាប់

      • ១. តើអ្វីទៅជា ការទទួលប្រាក់ផ្ទេរពីក្រៅប្រទេស(Inward Remittance Inward Telegraphic Transfer)? 

        Inward Remittance allows for a swift transfer of money from abroad for individuals or corporations through our network of correspondent banks in USD currency. 
      • ២.​ តើតម្រូវការសម្រាប់ការទទួលប្រាក់ផ្ទេរមានអ្វីខ្លះ? 

        អ្នកទទួលត្រូវតែមានគណនីធនាគារវីង ពេញលេញជាមុនសិន

      • ៣.​ តើខ្ញុំអាចទទួលប្រាក់ផ្ទេរដោយរបៀបណាខ្លះ?

         ងាយៗ! ទឹកប្រាក់នឹងផ្ទេរចូលគណនីវីងរបស់អ្នកដោយផ្ទាល់ដោយមិនចាំបាច់ត្រូវទៅកាន់សាខាដើម្បីដកប្រាក់នោះឡើយ។  

      • ៤. តើអ្វីជាលេខ SWIFT កូដ របស់ធនាគារ វី?

        SWIFT កូដរបស់ធនាគារ គឺ WIGCKHPP
      • ៥. តើការទទួលប្រាក់ពីក្រៅប្រទេសត្រូវចំណាយពេលប៉ុន្មាន?  

        ជាធម្មតាដំណើរការផ្ទេរប្រាក់ពីក្រៅប្រទេសមានរយៈពេល 2-3 ថ្ងៃនៃថ្ងៃធ្វើការ។ 
      • ៦. តើអាសយដ្ឋានរបស់ធនាគារ វីងដែលត្រូវបំពេញទម្រង់បែបបទសម្រាប់ការផ្ទេរប្រាក់?

        អាសយដ្ឋានរបស់ធនាគារ វីងដែលអ្នកអាចបំពេញក្នុងទម្រង់បែបបទនៃការផ្ទេរប្រាក់គឺ វីងថៅវើ មហាវិថីព្រះមុនីវង្ស (៩៣) កែងមហាវិថីកម្ពុជាក្រោម (១២៨) ភូមិ ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ 
      • ៧. តើចំនួនអតិបរមាសម្រាប់ការទទួលប្រាក់មានទំហំប៉ុន្មាន? 

        ចំនួនអតិបរមាសម្រាប់ការទទួលប្រាក់ផ្ទេរ គឺគ្មានដែនកំណត់ 
      • ៨. ើខ្ញុំអាចទទួលប្រាក់ផ្ទេរបានពីប្រទេសណាខ្លះ?

        បានគ្រប់ប្រទេស 
      • ៩. តើធ្វើដូចម្តេចដើម្បីបដិសេធ ឬប្រគល់ប្រាក់ត្រឡប់ទៅអ្នកផ្ទេរវិញ?

        • អ្នកអាចទាក់ទងទៅកាន់អ្នកផ្ទេរដោយផ្ទាល់ ដើម្បីស្នើឱ្យគាត់សុំដកប្រាក់ផ្ទេរវិញ 
        • ទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន របស់ធនាគារ វីង តាមលេខ (023 999 989 / 012 999 489)  
        • ឬទៅកាន់សាខាធនាគារវីង ណាមួយដែលនៅជិតបំផុត 
      • ១០. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចទទួលប្រាក់ផ្ទេរ ដោយឥតគិតថ្លៃសេវា? 

        អ្នកនឹងទទួលបានការផ្តល់ជូននេះ ដរាបណាអ្នកមានគណនីធនាគារ វីង ពេញលេញ មិនថាជាគណនីចរន្ត ឬគណនីសន្សំនោះទេ។ យើងក៏សូមណែនាំអ្នកឱ្យអ្នកបើកគណនីជារូបិយប័ណ្ណ ដុល្លារ សម្រាប់ការទទួលប្រាក់នានា 
      • ១១. តើថ្លៃសេវាសម្រាប់ការទទួលប្រាក់ផ្ទេរពីក្រៅប្រទេស ជាធម្មតាគិតយ៉ាងម៉េចដែរ?

        ថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ជាធម្មតាគឺ 0.10% នៃចំនួនទឹកប្រាក់ផ្ទេរសរុប ឬអប្បបរមា 10 ដុល្លារ 
      • ១២. ប្រសិនបើខ្ញុំចង់ផ្ទេរប្រាក់ទៅក្រៅប្រទេស តើខ្ញុំត្រូវធ្វើដូចម្ដេច?

        អ្នកអាចផ្ទេរប្រាក់ដោយផ្ទាល់តាមអេប Wing Bank ឬអញ្ជើញទៅកានសាខាណាមួយរបស់ធនាគារ វីង សម្រាប់ដំណើរការផ្ទេរប្រាក់។ 
      • ១៣. តើខ្ញុំអាចទទួលប្រាក់ផ្ទេរចូលទៅក្នុងគណនី ធនាគារ វីងរបស់ខ្ញុំ បានប៉ុន្មានរូបិយប័ណ្ណ?

        យើងផ្តល់ជូនសម្រាប់តែរូបិយប័ណ្ណជា ប្រាក់ដុល្លារប៉ុណ្ណោះ