fbpx

បញ្ចុះតម្លៃ 15% សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី សម្រាប់ការទិញសំបុត្រឡានតាម Camboticket លើអេប Wing Bank

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មេសា 1, 2024

កាន់តែសន្សំសំចៃ សម្រាប់ការធ្វើដំណើរបស់លោកអ្នកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី! អតិថិជនធនាគារ វីងទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ សម្រាប់ការទិញសំបុត្រឡានតាមរយៈ Camboticket ដោយទូទាត់ជាមួយនឹងអេប Wing Bank។ សូមទទួលនូវភាពរីករាយក្នុងការធ្វើដំណើរជួបជុំជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ជាមួយនឹងធនាគារ វីង។

ការផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃទី02 ដល់ថ្ងៃទី20 ខែមេសា ឆ្នាំ2024!

សម្រាប់ការកក់ ថ្ងៃទី 02 ដល់ថ្ងៃទី 20 ខែមេសា ឆ្នាំ2024 និងសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី20 ខែមេសា ឆ្នាំ2024។

ជំហានងាយៗនៃការកក់សំបុត្រ

  • ចូលទៅកាន់អេប Wing Bank ឬ អេប Camboticket ឬគេហទំព័រcamboticket.com.
  • ជ្រើសរើសទិសដៅ និងកាលបរិច្ឆេទចេញដំណើររបស់អ្នក
  • ជ្រើសរើសក្រុមហ៊ុនដឹកអ្នកដំណើរ ដែលអ្នកចង់ធ្វើដំណើរ
  • ជ្រើសរើសការទូទាត់ជាមួយធនាគារ វីង ដើម្បីទទួលបានការបញ្ចុះតម្លៃ 15%

លក្ខន្តិក៖

  • ការបញ្ចុះតម្លៃអាចប្រើប្រាស់បានចំពោះការទូទាត់អនឡាញ​ ជាមួយធនាគារ​ វីង (ចំពោះសេវាកម្មប្រមូលសាច់ប្រាក់មិនត្រូវបានរាល់បញ្ចូលទេ)។
  • ការបញ្ចុះតម្លៃនេះអនុវត្តចំពោះតែការកក់សំបុត្រឡានក្រុងតែប៉ុណ្ណោះ (សម្រាប់មធ្យោបាយធ្វើដំណើរតាមរយៈ ទូក តាក់ស៊ី និងការកម្សាន្តរយៈពេលខ្លី មិនរាប់បញ្ចូលឡើយ)។
  • ការផ្តល់ជូននេះមិនអាចប្រើប្រាស់រួមជាមួយការបញ្ចុះតម្លៃផ្សេងទៀត ដែលផ្តល់ដោយ Camboticket​ នោះទេ។
  • ការបញ្ចុះតម្លៃនេះអាចប្រើបានលើសពីម្តងសម្រាប់អតិថិជនម្នាក់។
  • ធនាគារ វីង និង Camboticket​ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែប្រូម៉ូសិននេះ ដោយគ្មានការជូនដំណឹងជាមុន។
  • ក្នុង​ករណី​មាន​ការ​តវ៉ាណាមួយ​ ការ​សម្រេចចិត្ត​របស់​ធនាគារ វីង និង Camboticket​ ចាត់​ទុក​ថា​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ។
  • លក្ខខណ្ឌនៃប្រូម៉ូសិនត្រូវបានអនុវត្ត។

លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។

សំនួរញឹកញាប់

1. តើរយៈពេលប្រូម៉ូសិនសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ រវាងធនាគារ វីង និង Camboticket មានចាប់ពីថ្ងៃណា ដល់ថ្ងៃណា?

រយៈពេលប្រូម៉ូសិនមានចាប់ពីថ្ងៃទី 02 រហូតដល់ថ្ងៃទី 20 ខែមេសា ឆ្នាំ 2024។

2. តើខ្ញុំអាចទទួលបានការបញ្ចុះតម្លៃប៉ុន្មានភាគរយក្នុងអំឡុងពេលប្រូម៉ូសិននេះ?

អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 15% ពេលដែលអ្នកធ្វើការកក់សំបុត្រឡានតាមអេប Wing Bank, អេប Camboticket, ឬតាមគេហទំព័រ។

3. តើការបញ្ចុះតម្លៃនេះអនុវត្តលើគ្រប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដែរឬទេ?

ពិតណាស់! ការចុះថ្លៃ 15% នេះអនុវត្តលើគ្រប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់។

4. តើប្រូម៉ូសិននេះអនុវត្តសម្រាប់តែការធ្វើដំណើរក្នុងប្រទេសកម្ពុជាមែនទេ?

ប្រូម៉ូសិននេះអនុវត្តសម្រាប់ការធ្វើដំណើរក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

5. តើខ្ញុំអាចទទួលបានការចុះថ្លៃនេះដោយវិធីណា?

ដើម្បីទទួលបានការចុះថ្លៃ អ្នកគ្រាន់តែធ្វើការទិញសំបុត្រឡានតាមអេប Wing Bank, អេប Camboticket, ឬតាមវេបសាយ ហើយទូទាត់អនឡាញជាមួយធនាគារ វីង នោះអ្នកនឹងទទួលបានចុះថ្លៃ 15% ភ្លាមៗ។

6. តើខ្ញុំអាចជ្រើសរើសវិធីទូទាត់ផ្សេងបានដែរឬទេ?

មិនបានទេ! ការចុះថ្លៃនេះអនុវត្តសម្រាប់តែការទិញសំបុត្រឡាន ហើយទូទាត់អនឡាញជាមួយធនាគារ វីងតែប៉ុណ្ណោះ។

7. តើប្រូម៉ូសិននេះអាចរួមបញ្ចូលជាមួយការផ្តល់ជូនដទៃបានដែរទេ?

ការបញ្ចុះតម្លៃ 15% នេះមិនអាចបូកបញ្ចូលជាមួយប្រូម៉ូសិន ឬការផ្តល់ជូនដទៃបានទេ។

8. តើការបញ្ចុះតម្លៃនេះ មានកំណត់ចំនួននៃការកក់របស់ខ្ញុំដែរ ឬទេ?

មិនមានដែនកំណត់សម្រាប់ចំនួននៃការកក់របស់អ្នកនោះទេ។ តែទោះជាយ៉ាងណា ការផ្តល់ជូនគឺអាស្រ័យលើភាពជាក់ស្តែងនៃចំនួនកៅអីដែលទំនេរ និងលក្ខខណ្ឌរបស់ក្រុមហ៊ុនដឹកអ្នកដំណើរនីមួយៗ។

9. តើមានការគិតថ្លៃបន្ថែម ឬថ្លៃសេវាពាក់ព័ន្ធនឹងការបញ្ចុះតម្លៃដែរ ឬទេ?

ទេ! ការបញ្ចុះតម្លៃ 15% គឺត្រូវបានគិតទៅលើតម្លៃពេញនៃការកក់សំបុត្រឡានតាមប្រភេទកៅអីនីមួយរួចជាស្រេច និងគ្មានការគិតតម្លៃបន្ថែមនោះទេ។