fbpx

ទទួលបានការបញ្ចុះតម្លៃ 2$ ភ្លាមៗជាមួយកាតវីង វីសា

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មីនា 27, 2023

ទទួលបានការបញ្ចុះតម្លៃ $2 ភ្លាមៗជាមួយកាតវីង វីសា

ផ្តល់ជូនពិសេសសម្រាប់អ្នក​ចូល​ចិត្តកុម្ម៉ង់អាហារ និងភេសជ្ជៈតាមសេវាកម្មដឹកជញ្ជូនអាហារទាំងអស់! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ម្ចាស់កាតវីង វីសាទាំងអស់នឹង​ទទួល​បានការចុះថ្លៃ 2​ ដុល្លារ ​ភ្លាមៗ​ ​លើរាល់​ការ​ចំណាយ​ចាប់ពី​ 6​ ដុល្លារ ឡើងទៅ​ សម្រាប់ការកុម្ម៉ង់អាហារ និងភេសជ្ជៈតាមកម្មវិធី Nham24។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ចាប់ពីថ្ងៃទី27 ខែមីនា រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2023 ឬរហូតដល់រង្វាន់អស់ពីស្តុក។

​​ជំហាន​ងាយៗ​ ដើម្បី​ទទួល​បានការផ្តល់ជូននេះ​

  • កុម្ម៉ង់អាហារ និងភេសជ្ជៈដែលអ្នកចូលចិត្តនៅ Nham24។
  • ជ្រើសរើសកាតវីង វីសា ជាការទូទាត់ ហើយកំណត់វាជាការទូទាត់លំនាំដើម។
  • ការបញ្ចុះតម្លៃនឹងត្រូវបានផ្តល់ជូនដោយស្វ័យប្រវត្តិនៅពេលបង់ប្រាក់បញ្ចប់ការកុម្ម៉ង់។

លក្ខន្តិកៈប្រម៉ូសិន

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ម្ចាស់​កាត​ វីង​វីសា​ទាំងអស់​​​ (កាតឥណពន្ធ កាតឥណទាន រួមទាំងកាតនិម្មិត)
  • ការបញ្ចុះតម្លៃនេះអនុវត្ត​ចំពោះសេវាកម្មដឹកជញ្ជូនអាហាររបស់Nham24 តែប៉ុណ្ណោះ។
  • ការបញ្ចុះតម្លៃនេះអនុវត្ត​ចំពោះការដាក់កាតវីង វីសា ជាជម្រើសអាទិភាពសម្រាប់បង់ប្រាក់ និងទូទាត់ចាប់ពី 6 ដុល្លារ ឡើងទៅនៅលើកម្មវិធី Nham24។
  • ការបញ្ចុះតម្លៃនេះត្រូវបានអនុវត្តសម្រាប់ចំនួនទឹកប្រាក់សុទ្ធអប្បបរមា 6 ដុល្លារ ដោយមិនបូកបញ្ចូលជាមួយពន្ធអាករលើតម្លៃបន្ថែម និងថ្លៃដឹកជញ្ជូនឡើយ។
  • ការបញ្ចុះតម្លៃនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិនៅពេលបញ្ចប់ការកុម្ម៉ង់។
  • អតិថិជនអាចទទួលបានការបញ្ចុះតម្លៃប្រចាំថ្ងៃគ្មានដែនកំណត់។
  • ការផ្តល់ជូននេះមានចំនួនកំណត់ត្រឹមតែ 25,000 ដងប៉ុណ្ណោះ ហើយផ្អែកលើគោលការណ៍ មកមុនបានមុន។
  • ធនាគារ​ វីង​ ក្រុមហ៊ុន​ Visa​ និង​ Nham24​ សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ ឬ​បញ្ចប់​កម្មវិធី​នេះ​ដោយ​គ្មានការជូនដំណឹង​ជា​មុន។
  • ​ការ​សម្រេចចិត្ត​របស់ធនាគារ​ វីង​ ក្រុមហ៊ុន​ Visa ​ និង​ Nham24​ លើ​បញ្ហា​ណាមួយ​ដែល​ទាក់ទង​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ។
  • លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។