fbpx

បញ្ចុះតម្លៃរហូតដល់ 12% លើការកក់កន្លែងស្នាក់នៅលើ Agoda ទូទាត់ជាមួយ វីងម៉ាស្ទ័រកាត

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

កក្កដា 6, 2023

កំពុងស្វែងរកការផ្តល់ជូនពិសេសសម្រាប់ដំណើរកម្សាន្តបន្ទាប់? ប្រូម៉ូសិនពី Agoda និង វីងម៉ាស្ទ័រកាត គឺស័ក្តិសមបំផុតសម្រាប់អ្នក! កក់កន្លែងស្នាក់នៅលើ Agoda ដោយទូទាត់តាម វីងម៉ាស្ទ័រកាត អ្នកនឹងទទួលបានការចុះថ្លៃជូនភ្លាមៗរហូតដល់ 12%។ មិនថាអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែ ទស្សនាទិដ្ឋភាពទីក្រុង ឬរស់នៅជាមួយធម្មជាតិនោះទេ អ្នកអាចស្វែងរកកន្លែងដែលអ្នកត្រូវការទាំងនោះបានលើ Agoda។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2023

រយៈពេលស្នាក់នៅ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2024

ប្រភេទកាត៖

  • ម៉ាស្ទ័រកាតវើល៖ ចុះថ្លៃ 12%
  • គ្រប់ម៉ាស្ទ័រកាត៖ ចុះថ្លៃ 10%

លក្ខខន្តិកៈ

  • ការបញ្ចុះតម្លៃនេះអនុវត្តសម្រាប់ម៉ាស្ទ័រកាតដែលចេញនៅ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា មីយ៉ាន់ម៉ា ហ្វលីពីន សិង្ហបុរី ថៃ និងវៀតណាម។
  • ការបញ្ចុះតម្លៃនេះនឹងត្រូវបានបង្ហាញ លើទម្រង់កក់កន្លែង បន្ទាប់ពីអតិថិជន បញ្ចូលព័ត៌មានលម្អិតនៃការទូទាត់តាមរយៈម៉ាស្ទ័រកាតដែលមានសិទ្ធិ។
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​សណ្ឋាគារ​ដែល​មាន​ដាក់​ពាក្យ​ “Promotion​ Eligible”,​ “Prepaid”,​ “Pay​ now”,​ “Book​ Now”,​ “Pay​ later”​ ប៉ុណ្ណោះ​។​ សម្រាប់កន្លែងសណ្ឋាគារ​ដែល​មាន​ពាក្យ​ “Pay​ at​ the​ Hotel”​ មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការកក់កន្លែង ពីពាណិជ្ជករមួយចំនួន នៅតាមគោលដៅដែលបានកំណត់ ឬតាមរយៈ URL ដែលបានកំណត់នៅលើវិបសាយ និងកម្មវិធីទូរស័ព្ទជាដើម។
  • ប្រូម៉ូសិនបញ្ចុះតម្លៃនេះ អនុវត្តលើតម្លៃកន្លែងប៉ុណ្ណោះ (មិនរួមបញ្ចូលថ្លៃពន្ធក្នុងស្រុក, ថ្លៃសេវាផ្សេងៗ, ការគិតថ្លៃបន្ថែម, ការប្រើប្រាស់សេវាផ្សេងៗផ្ទាល់ខ្លួនឡើយ)។
  • ការបញ្ចុះតម្លៃនឹងត្រូវផុតកំណត់ លុះត្រាតែអ្នកម្ចាស់កាតបានបញ្ចប់ការទូទាត់ក្នុងរយៈពេល 2 ម៉ោងនៃការផ្តល់ជូន ។
  • ប្រូម៉ូសិននេះ មិនអាចផ្ទេរឲ្យអ្នកផ្សេង, មិនអាចបូករួមបញ្ចូលគ្នា, មិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗ និងមិនអាចបូកបញ្ចូលជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន និងទំនិញបញ្ចុះតម្លៃ និងទំនិញដាច់ថ្លៃផ្សេងៗ (លើកលែងតែមានការបញ្ជាក់ពិសេស)។
  • ក្នុងករណីភាសាខ្មែរ និងភាសាអង់គ្លេសនៃលក្ខខន្តិកៈនេះ មានខ្លឹមសារខុសគ្នា នោះភាសាអង់គ្លេសនឹងត្រូវយកជាអាទិភាព។
  • ការផ្តល់ជូននេះគឺស្ថិតនៅក្រោមលក្ខខណ្ឌនៃ Agoda ។ ក្នុងករណីមានវិវាទកើតឡើង ការសម្រេចពីធនាគារ វីង ម៉ាស្ទ័រកាត និង Agoda ជាការសម្រេចចិត្តចុងក្រោយ។
  • ធនាគារ វីង,ម៉ាស្ទ័រកាត និង Agoda រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានានៃធនាគារ វីងត្រូវបានអនុវត្ត។