fbpx

ផ្ទេរប្រាក់ឥតគិតថ្លៃ ទៅប្រទេសចិនតាម Weixin

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មករា 5, 2024

ត្រូវការផ្ទេរប្រាក់ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬដៃគូអាជីវកម្មនៅប្រទេសចិនមែនទេ? ធនាគារ វីង មានប្រូម៉ូសិនពិសេសសម្រាប់អ្នក!

ជាមួយដៃគូសហការផ្ទេរប្រាក់ Weixin ដែលជាបណ្តាញទូទាត់ដ៏ធំមួយនៅក្នុងប្រទេសចិន លោកអ្នកនឹងកាន់តែរីករាយជាមួយការផ្ទេរប្រាក់ដែលមានភាពងាយស្រួល និងសុវត្ថិភាពទៅប្រទេសចិន​តាមរយៈមុខងារផ្ទេរប្រាក់ Weixin ដែលមានលើអេប​ Wing Bank។ ហើយកាន់តែពិសេសទៀតនោះគឺលោកអ្នកនឹងទទួលបានការមិនគិតថ្លៃសេវាអ្វីទាំងអស់រាល់ពេលដែលអ្នក ផ្ទេរប្រាក់ចាប់ពី 500.01 ដុល្លារឡើងទៅ។

ការផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងជាថ្មី។

របៀបផ្ទេរប្រាក់ 

  1. ចូលទៅកាន់អេប Wing Bank   
  2. ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅក្រៅប្រទេស”   
  3. ជ្រើសរើសប្រទេស “ចិន”   
  4. ជ្រើសរើសដៃគូ ” Weixin “  
  5. ជ្រើសរើសប្រភេទរូបិយប័ណ្ណ “CNY or USD” 
  6. ជ្រើសរើសជម្រើសទទួលប្រាក់ “វ៉លឡេត/កាត”  
  7. បំពេញព័ត៌មានចាំបាច់ទាំងអស់ រួចចុចពាក្យ “ផ្ញើ”   
  8. សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “បញ្ជាក់”    
  9. បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

លក្ខន្តិកប្រូម៉ូសិន

  • ដើម្បីទទួលបានការផ្តល់ជូននេះ លោកអ្នកត្រូវតែជាអតិថិជនពេញលេញ (Full KYC) និងមានអេប Wing Bank។
  • អនុវត្តសម្រាប់ការផ្ទេរប្រាក់ចាប់ពី 500.01 ឡើងទៅ។
  • ផ្តល់ជូនសម្រាប់តែការផ្ទេរប្រាក់ទៅប្រទេសចិនតាមរយៈមុខងារ Weixin តាមអេប Wing Bank ប៉ុណ្ណោះ។
  • មិនកំណត់ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ។
  • ថ្លៃសេវានឹងត្រូវកាត់កងនៅពេលដែលអ្នកផ្ទេរប្រាក់បានរួចរាល់។
  • ធនាគារ វីងរក្សាសិទ្ធក្នុងការកែបែ្រ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។

សំនួរញឹកញាប់

  • 1. តើប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃណា?

    ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងជាថ្មី។

  • 2. តើអ្នកណាខ្លះដែលអាចទទួលបានការផ្តល់ជូននេះ?

    ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អតិថិជន ធនាគារ វីង ដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅប្រទេសចិន តាម Weixin​ លើអេប Wing Bank។

  • 3. តើខ្ញុំអាចទទួលបានការផ្តល់ជូននេះដែរទេ ប្រសិនជាខ្ញុំធ្វើប្រតិបត្តិការផ្ទេរប្រាក់តាម ភ្នាក់ងារ វីង?

    មិនទទួលបាននោះទេ! ប្រូម៉ូសិននេះ សម្រាប់តែការធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមអេប Wing Bank ប៉ុណ្ណោះ។

  • 4. តើប្រូម៉ូសិនផ្ទេរប្រាក់ដោយឥតគិតថ្លៃនេះ មានរាល់ថ្ងៃដែរទេ?

    ពិតជាមាន! អ្នកអាចទទួលប្រូម៉ូសិនផ្ទេរប្រាក់ដោយឥតគិតថ្លៃនេះ ជារៀងរាល់ថ្ងៃ សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចាប់ពី 500.01 ដុល្លារឡើងទៅ។

  • 5. តើប្រូម៉ូសិននេះអនុវត្តលើប្រតិបត្តិការផ្ទេរប្រាក់ទាំងអស់មែនទេ?

    ប្រូម៉ូសិននេះអនុវត្តសម្រាប់តែប្រតិបត្តិការផ្ទេរប្រាក់ចាប់ពី 500.01 ដុល្លារ ឡើងទៅប៉ុណ្ណោះ។

  • 6. តើប្រូម៉ូសិននេះអនុវត្តចំពោះប្រតិបត្តិការទីពីរ ដែលធ្វើឡើងនៅថ្ងៃតែមួយដែរឬទេ?

    មិនកំណត់ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃនោះទេ។ ហើយការផ្ទេរប្រាក់ទៅកាន់ វ៉ល់ឡេតអតិបរមាគឺ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ ក្នុងមួយថ្ងៃ សម្រាប់អតិថិជនម្នាក់។

  • 7. តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ ប្រសិនបើការផ្ទេរប្រាក់របស់ខ្ញុំមិនទាន់បានកាត់កង?

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈ 023 999 989 ឬ ឆាត ផ្ទាល់មកកាន់សហការីយើងខ្ញុំតាមអេប Wing Bank, ហ្វេសប៊ុកផ្លូវការ របស់ធនាគារ វីង ឬផ្ញើសារមកកាន់លេខ 078 999 489 នៅលើ WhatsApp។