Send Money
Money transfer to Thailand
DeeMoney
វីង បានផ្តល់ជូនលោកអ្នកនូវសេវាផ្ទេរប្រាក់ទៅប្រទេសថៃ តាមរយៈ Deemoney។ ឥឡូវនេះ ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា អាចផ្ញើប្រាក់ទៅកាន់គណនីធនាគារណាមួយនៅប្រទេសថៃ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈ Wing Money App ឬ ភ្នាក់ងារវីង។ អតិថិជនវីងអាចរីករាយក្នុងការផ្ញើប្រាក់ ទៅគណនីផ្ទាល់ខ្លួន ឬគណនីក្រុមហ៊ុននៅក្នុងប្រទេសថៃបានកាន់តែងាយស្រួល ហើយអាចផ្ទេរទឹកប្រាក់បានរហូតដល់ ២,៥០០ ដុល្លារ ក្នុងមួយប្រតិបតិ្តការ ចំនែកអ្នកទទួល នឹងទទួលបានប្រាក់ភ្លាមៗ។
លក្ខខណ្ឌដែលត្រូវអនុវត្ត
- អតិថិជនត្រូវតែមានគណនីវីងដើម្បីធ្វើការផ្ទេរប្រាក់។
- ដាក់ប្រាក់ចូលទៅក្នុងគណនីវីង នៅតាមភ្នាក់ងារវីង ហើយបំពេញព័ត៌មានលម្អិតនៅលើកម្មវិធី Wing Money App របស់អ្នក។
ផ្ទេរប្រាក់ដោយប្រើកម្មវិធី Wing Money App របស់អ្នក
- ចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង
- ជ្រើសរើសផ្ទេរប្រាក់
- បញ្ជូលលេខកូដ
- ជ្រើសរើស ប្រទេស
- ជ្រើសរើស“ ផ្ទេរប្រាក់ទៅក្រៅប្រទេស”
- ជ្រើសរើសដៃគូ “DeeMoney”
- បំពេញព័ត៌មានចាំបាច់
- “បញ្ជាក់” ហើយបញ្ចូល “លេខកូដសម្ងាត់” របស់អ្នកដើម្បីបំពេញប្រតិបត្តិការ។
តម្លៃសេវាកម្ម
តាមរយៈ កម្មវិធីស្មាតហ្វូនវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | ថ្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | $0.01 - $500 | $3.00 |
$500.01 - $1,000 | $4.00 | |
$1000.01 - $2500 | $5.00 |
តាមរយៈភ្នាក់ងារវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | ថ្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | $0.01 - $25 | $ 5.00 |
$25.01 - $50 | $ 5.00 | |
$50.01 - $100 | $ 5.00 | |
$100.01 - $200 | $ 5.00 | |
$200.01 - $500 | $ 5.00 | |
$500.01 - $1,000 | $ 6.50 | |
$1,000.01 - $2,500 | $ 8.00 |
កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ
- 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ
- រហូតដល់ ៥,០០០ ដុល្លារក្នុងមួយថ្ងៃ
កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ
- ផ្ទេរប្រាក់ បានភ្លាមៗ 24/7
- ចំនួនទឹកប្រាក់ដែលបានផ្ទេរជាមួយ DeeMoney នឹងទទួលបានភ្លាមៗទៅគ្រប់ធនាគារទាំងអស់នៅក្នុងប្រទេសថៃ
- ទោះប្រតិបតិ្តការធើ្វក្នុងកំឡុងពេលថ្ងៃធើ្វការ ចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាក់របស់ធនាគារ អ្នកទទួល នៅតែទទួលបានប្រាក់ទៅក្នុងគណនីធនាគារភ្លាមៗ។
Currency | Buy (in USD) | Sell (in USD) |
---|---|---|
Bhat | 32.50 | 32.29 |


សាខា
1. DeeMoney: Asoke Branch
Address: 75/78-79 Ocean Tower 2 Floor 31 Sukhumvit Soi 19 Sukhumvit Road, Klongtoey Nua, Wattana, Bangkok. 10110.
2. DeeMoney: Sukhumvit Soi 8 Branch
Address: 168 Sukhumvit Soi 8, Sukhumvit Road, Klongtoey, Bangkok 10110.
Facebook: DeeMoney Cambodia
ធនាគារកសិកនថៃ

ជំរាបសួរ! សាវ៉ាឌីខាប់! ក្នុងភាពជាដៃគូសហការថ្មីជាមួយធនាគារកសិកនថៃ ឥឡូវនេះលោកអ្នកអាចផ្ញើប្រាក់ទៅកាន់គណនីធនាគារកសិកននៅប្រទេសថៃដោយផ្ទាល់តាមរយៈកម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងជិត ១០,០០០ កន្លែងទូទាំងប្រទេស អ្វីកាន់តែពិសេស អ្នកទទួលនឺងបានប្រាក់ភ្លាមៗ ប្រកបដោយទំនុកចិត្ត។
លក្ខខណ្ឌដែលត្រូវអនុវត្ត
- អតិថិជនត្រូវតែមានគណនីវីងដើម្បីធ្វើការផ្ទេរប្រាក់
- អតិថិជនតម្រូវអោយដោនឡូដ និងដាក់កម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីប្រើប្រាស់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ ផ្ទេរប្រាក់ទៅថៃតាមរយៈភ្នាក់ងារវីងដែលមានជិត ១០០០០ កន្លែងទូទាំងប្រទេស
- អ្នកទទួលនឹងទទួលសាច់ប្រាក់ជាលុយបាត
តើផ្ទេរប្រាក់ដោយរបៀបណា?
តាមរយៈកម្មវិធីស្មាតហ្វូនវីង
- ចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង
- ជ្រើសរើស ផ្ទេរប្រាក់ នៅលើកម្មវិធីស្មាតហ្វូនវីងរបស់លោកអ្នក
- បញ្ជូលលេខកូដសម្ងាត់
- ជ្រើសរើស ផ្ទេរប្រាក់ទៅក្រៅប្រទេស
- វាយពាក្យ “Thailand”
- រួចជ្រើសរើសដៃគូ ធនាគារកសិកនថៃ (KASIKORNBANK)
- បំពេញព័ត៌មានចាំបាច់ រួចចុចពាក្យ ផ្ញើ
- បញ្ជាក់ និងបញ្ចូលលេខកូដសម្ងាត់ ដើម្បីបញ្ចប់ប្រតិបត្តិការ
តាមរយៈភ្នាក់ងារវីង
- អញ្ជើញទៅកាន់ភ្នាក់ងារវីង ដែលនៅក្បែរអ្នក
- ភ្ជាប់ជាមួយគណនីវីង
- បំពេញព័ត៌មានចាំបាច់ក្នុងទម្រង់ឯកសារផ្ទេរប្រាក់ក្រៅប្រទេសដែលផ្តល់ជូនដោយភ្នាក់ងារវីង
- បញ្ជាក់ និងបញ្ចូលលេខកូដ PIN របស់អ្នក នៅលើម៉ាស៊ីន POS របស់ភ្នាក់ងារវីង ដើម្បីបញ្ចប់ប្រតិបត្តិការ
កម្រិតចំនួនទឹកប្រាក់ដែលអាចផ្ទេរបាន
- រហូតដល់ ១០០០ ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ
- រហូតដល់ ៥០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ
ពេលកំណត់ផ្ទេរប្រាក់
- ផ្ទេរប្រាក់បាន ២៤/៧
- ប្រតិបតិ្តការផ្ទេរទៅគ្រប់គណនីធនាគារកសិកនទាំងអស់ក្នុងថ្ងៃធើ្វការ រួមទាំងថ្ងៃចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាករបស់ធនាគារ អ្នកទទួលនឹងនៅតែទទួលបានប្រាក់ភ្លាមៗ ។
- ប្រតិបតិ្តការផ្ទេរទៅគណនីធនាគារផ្សេងក្រៅតែពីគណនីធនាគារកសិកននឹងទទួលបានប្រាក់ដូចខាងក្រោម:
- មុនម៉ោង ១១ ព្រឹក អ្នកទទួលនឹងទទួលបានប្រាក់ក្នុងថ្ងៃនៃថ្ងៃធើ្វការ
- ក្រោយម៉ោង១១ ព្រឹក អ្នកទទួលនឹងទទួលបានប្រាក់ថ្ងៃបន្ទាប់នៃថ្ងៃធើ្វការ
តម្លៃសេវាកម្ម
តាមរយៈកម្មវិធីស្មាតហ្វូនវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | ថ្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | ០.0១ ដុល្លារ ដល់ ៥00.00 ដុល្លារ | 4 ដុល្លារ |
៥00.0១ ដុល្លារ ដល់ ១,000.00 ដុល្លារ0 | 5 ដុល្លារ |
តាមរយៈភ្នាក់ងារវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | តម្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | 0.0១ ដុល្លារ ដល់ ៥00.00 ដុល្លារ | 5 ដុល្លារ |
៥00.0១ ដុល្លារ ដល់ ១,000.00 ដុល្លារ | 6.5 ដុល្លារ |
ទទួលប្រាក់
DeeMoney
DeeMoney ផ្តល់ជូនអ្នកនូវសេវាផ្ទេរប្រាក់ទៅប្រទេសថៃតាមរយៈវីង។ ឥឡូវនេះ ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា អាចផ្ញើប្រាក់ ទៅកាន់គណនីធានាគារណាមួយនៅប្រទេសថៃ ឫលេខទូរស័ព្ទរបស់អ្នកទទួល គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈ Wing Money App។
វិធីវេរប្រាក់
អ្នកអាចវេរប្រាក់តាម កម្មវិធីស្មាតហ្វូន DeeMoney ឫ ដោយគ្រាន់តែទៅកាន់សាខារបស់ឌីម៉ាន់នី ណាមួយនៅក្នុងប្រទេសថៃ។
តម្លៃសេវា
ទទួលប្រាក់ជារៀល
ចំនួនទឹកប្រាក់ |
ថ្លៃសេវា |
1,000 – 4,999 បាត |
75 បាត |
5,000 បាតឡើង |
150 បាត |
ទទួលប្រាក់ជាដុល្លារ
ចំនួនទឹកប្រាក់ |
ថ្លៃសេវា |
1,000 – 4,999 បាត |
150 បាត |
5,000 បាតឡើងទៅ |
ឥតគិតថ្លៃ |
សាខា
សាខា DeeMoney៖: Asoke Branch
អាសយដ្ឋាន៖: 75/78-79 Ocean Tower 2 Floor 31 Sukhumvit Soi 19 Sukhumvit Road, Klongtoey Nua, Wattana, Bangkok. 10110.
សាខា DeeMoney៖: Sukhumvit Soi 8 Branch
អាសយដ្ឋាន៖: 168 Sukhumvit Soi 8, Sukhumvit Road, Klongtoey, Bangkok 10110.
ហ្វេសប៊ុក:: DeeMoney Cambodia
2C2P
ផ្ទេរប្រាក់ពីប្រទេស ថៃ មក វីង ប្រទេសកម្ពុជា តាមរយៈដៃគូសហការរបស់យើង គឺ ធូស៊ីធូភី (2C2P)
ឥឡូវនេះ វីង បាននាំមកជូនអតិថិជននូវសេវាកម្មផ្ទេរប្រាក់ពីប្រទេសថៃ តាមរយៈដៃគូសហការរបស់យើងគឺ ធូស៊ីធូភី (2C2P) ហើយ អតិថិជនអាចស្វែងរកដៃគូសហការរបស់ ធូស៊ីធូភី ច្រើនជាង ១០០០០ កន្លែង នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ។
ដៃគូសហការណ៍របស់ ធូស៊ីធូភីមានដូចខាងក្រោម៖
- Thai Post
- BigC/mini BigC
- Tesco Lotus/mini Tesco Lotus
- Family Marts
- មានច្រើនជាងនេះទៀត
របៀបផ្ទេរប្រាក់
ជំហានទី ១៖ ចុះឈ្មោះជាកាតសមាជិកជាមុន ជាមួយនឹងព័ត៌មានពី អ្នកផ្ញើ និង អ្នកទទួល នៅដៃគូសហការរបស់ ធូស៊ីធូភី គឺ ភ្នាក់ងារ និង ស្នាក់ការ របស់ប្រៃសនីយ៍ថៃ តែប៉ុណ្ណោះ ។
ជំហានទី ២៖ ផ្ញើលុយ ជាមួយនឹង កាតសមាជិក នៅតាមសាខាដៃគូសហការណាមួយក៏បានរបស់ ធូស៊ីធូភី។
ជំហានទី ៣៖ ប្រាប់អ្នកទទួល ឲ្យធើ្វការដកប្រាក់នៅតាមភ្នាក់ងារវីងណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា។
ទីតាំងសាខា និងភ្នាក់ងារ: https://bit.ly/2MyfsDw
តម្លៃសេវាកម្ម:
ចំនូនទឹកប្រាក់ |
តម្លៃសេវា |
ចំនួនទឹកប្រាក់កំណត់/ប្រតិបត្តិការ |
ចំនួនទឹកប្រាក់កំណត់/ថ្ងៃ |
|
ផ្ញើទៅគណនី |
តិចជាង USD 500.00 |
តម្លៃសេវាចាប់ពី ៩៩ រហូតដល់ ១២០ បាត |
USD 2,500 |
អាស្រ័យលើដៃគូរសហការរបស់ ធូស៊ីធូភី |
ចាប់ពី USD 500.01 រហូតដល់ USD 2,500.00 |
||||
ផ្ញើទៅលេខទូរស័ព្ទ |
តិចជាង USD 500.00 |
USD 1,000 |
||
ចាប់ពី USD 500.01 រហូតដល់ USD 1,000.00 |
