fbpx

ឱកាសឈ្នះលុយសុទ្ធ 10 លានរៀល ពីធនាគារ វីង

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

កក្កដា 27, 2023

គ្រាន់តែប្រើអេប​ Wing Bank ហើយមានលុយក្នុងគណនីវីងរបស់លោកអ្នក ក៏មានឱកាសឈ្នះរង្វាន់លុយសុទ្ធ ១០លានរៀល ពីធនាគារវីង!
គ្រាន់តែរក្សាសមតុល្យសាច់ប្រាក់របស់អ្នកចាប់ពី១,០០០ដុល្លារឡើងទៅជារៀងរាល់ថ្ងៃ អ្នកនឹងអាចទទួលបានទឹកប្រាក់បន្ថែមទៀត។
ធនាគារវីងមិនត្រឹមតែផ្តល់អត្រាការប្រាក់ខ្ពស់ដល់ទៅ៣% សម្រាប់គណនីសន្សំ និង
អត្រាការប្រាក់រហូតដល់៨%សម្រាប់គណនីបញ្ញើមានកំណត់ប៉ុណ្ណោះទេ អ្នកក៏មានឱកាសឈ្នះរង្វាន់៥០០ដុល្លារពីធនាគារវីងថែមទៀត។
នេះជាពេលវេលាល្អបំផុតសម្រាប់ដាក់ប្រាក់ចូលគណនីរបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសៗជាច្រើន។

ដើម្បីចូលរួមការផ្តល់ជូនពិសេសនេះ អតិថិជនធនាគារត្រូវធ្វើប្រតិបត្តិការណាមួយតាមរយៈអេប Wing Bank ដូចជា
ផ្ទេរប្រាក់ក្នុងស្រុក
បញ្ចូលទឹកប្រាក់ទូរស័ព្ទ KHQR សេវាកម្មផ្ទេរប្រាក់អន្តរជាតិ លេខកូដមកវីង និងបង់វិក្ក័យប័ត្រ នៅក្នុងអំឡុងពេលប្រូម៉ូសិន។

  • អតិថិជនដែលមាន Wing Wallet គណនីសន្សំ និងគណនីចរន្ត អាចចូលរួមក្នុងប្រូម៉ូសិននេះ
  • អតិថិជនដែលមានគណនីវីងហើយ តែមិនទាន់មាន Wing Bank App ត្រូវដោនឡូតនិងចុះឈ្មោះប្រើ Wing Bank App
    ហើយធ្វើប្រតិបត្តិការណាមួយតាមរយៈអេប Wing App ជាមុនសិន
  • អតិថិជនដែលមិនទាន់មានគណនីវីង ត្រូវបង្កើតគណនីវីង និងដោនឡូត​ Wing Bank App ហើយធ្វើប្រតិបត្តិការណាមួយតាមរយៈអេប Wing
    App ជាមុនសិន

បុគ្គលិកធនាគារវីង ភ្នាក់ងារទូទាត់វិក្ក័យប័ត្រ​ Wing Pay ភ្នាក់ងារវីង និងអតិថិជន Corporate
មិនត្រូវបានអនុញ្ញាតចូលរួមក្នុងប្រូម៉ូសិនទេ

ដំណើរការនៃប្រូម៉ូសិន

  • អតិថិជនអាចទទួលបានសន្លឹកឆ្នោតសម្រាប់ការចាប់រង្វាន់ ដោយរក្សាទឹកប្រាក់ ១,០០០ដុល្លារ នៅក្នុងអំឡុងពេលប្រូម៉ូសិន។
  • អតិថិជននឹងទទួលបានសន្លឹកមួយសន្លឹក នៅពេលដែលរក្សាទឹកប្រាក់ ១,០០០ដុល្លារ ឬលើសពីនេះ​ក្នុងមួយថ្ងៃ។
  • អតិជននឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន សម្រាប់ការរក្សាសមតុល្យទឹកប្រាក់កាន់តែច្រើនថ្ងៃ។

រយពេលនៃប្រូម៉ូសិន៖ ១៨ ខែកក្កដា ដល់ ៣១ ខែធ្នូ  ឆ្នាំ២០២៣

លក្ខខណ្ឌ

  • អតិថិជននឹងទទួលបានសន្លឹក​ឆ្នោតមួយសន្លឹក នៅពេលដែលរក្សាទឹកប្រាក់ ១,០០០ដុល្លារ ឬលើសពីនេះ​ក្នុងមួយថ្ងៃ
  • មានតែអតិថិជនតែម្នាក់ប៉ុណ្ណោះដែលនឹងក្លាយជាអ្នកឈ្នះរង្វាន់ក្នុងប្រូម៉ូសិននេះ
  • ការចាបឆ្នោតជ្រើសរើសអតិថិជននឹងធ្វើនៅសប្តាហ៍ទី១ ជារៀងរាល់ខែក្នុងអំឡុងពេលប្រូម៉ូសិន
  • អតិថិជនដែលឈ្នះនឹងត្រូវប្រកាសនៅក្នុងអំឡុងពេលពីរសប្តាហ៍ដំបូង ជារៀងរាល់ខែក្នុងអំឡុងពេលប្រូម៉ូសិន
  • ទឹកប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនីរបស់អ្នកឈ្នះក្នុងអំឡុងពេល២សប្តាហ៍ បន្ទាប់ពីការចាប់រង្វាន់
  • ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អតិថិជន ដូចជាឈ្មោះ លេខគណនី និងរូបថត អាចនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ
  • ធនាគារវីង រក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន

សំណួរញឹកញាប់

  • 1. តើប្រូម៉ូសិនចាប់ផ្តើមនៅពេលណា?

    ប្រូម៉ូសិននឹងចាប់ផ្តើមពីថ្ងៃទី 18-កក្កដា-2023 រហូតដល់ថ្ងៃទី 31-ធ្នូ-2023

  • 2. តើអ្នកណាខ្លះជាអតិថិជនដែលមានសិទ្ធិ?

    សម្រាប់អតិថិជនធនាគារវីងទាំងអស់ ដែលបានធ្វើប្រតិបត្តិការណាមួយតាមរយៈអេប Wing Bank និងមានសមតុល្យសាច់ប្រាក់ចាប់ពី 1,000 ដុល្លារឡើងទៅនៅក្នុងគណនី។ ប្រតិបត្តិការនោះមានដូចជា ផ្ទេរប្រាក់ក្នុងស្រុក បញ្ចូលទឹកប្រាក់ទូរស័ព្ទ KHQR សេវាកម្មផ្ទេរប្រាក់អន្តរជាតិ លេខកូដមកវីង និងបង់វិក្ក័យប័ត្រ នៅក្នុងអំឡុងពេលប្រូម៉ូសិន។

  • 3.តើខ្ញុំអាចទទួលបានសន្លឹកឆ្នោតសម្រាប់ប្រូម៉ូសិនដោយរបៀបណា?

    អតិថិជនដែលមានសិទ្ធនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកជារៀងរាល់ថ្ងៃ នៅពេលសមតុល្យគណនីរបស់ពួកគាត់ ស្មើ ឬច្រើនជាង 1,000ដុល្លារ

  • 4.តើខ្ញុំអាចទទួលបានប្រូម៉ូសិននេះដែរឬទេ បើខ្ញុំមានសមតុល្យទឹកប្រាក់ចាប់ពី 1,000 ដុល្លារ រួចហើយ?

    សម្រាប់អតិថិជនធនាគារវីងទាំងអស់ ដែលមានអេប Wing Bank និងមានសមតុល្យសាច់ប្រាក់ចាប់ពី 1,000ដុល្លារឡើងទៅ អាចចូលរួមក្នុងប្រូម៉ូសិនបាន​ បន្ទាប់ពីបានធ្វើប្រតិបត្តិការណាមួយតាមរយៈ Wing Bank App និងបន្តរក្សាសមតុល្យសាច់ប្រាក់ចាប់ពីឡើងទៅ 1,000ដុល្លារ ក្នុងអំឡុងពេលប្រូម៉ូសិន។

  • 5.តើខ្ញុំអាចទទួលបានប្រូម៉ូសិននេះដែរឬទេ បើខ្ញុំមានសមតុល្យទឹកប្រាក់ចាប់ពី 1,000 ដុល្លារ តែមិនមានអេប Wing Bank?

    អតិថិជនត្រូវតំឡើង និងចុះឈ្មោះប្រើប្រាស់ អេប Wing Bank ហើយធ្វើប្រតិបត្តិការតាមរយៈអេប Wing Bank ជាមុនសិន ដើម្បីអាចចូលរួមក្នុងប្រូម៉ូសិននេះបាន។

  • 6.តើខ្ញុំអាចទទួលបានប្រូម៉ូសិននេះដែរឬទេ បើខ្ញុំមានអេប Wing Bank តែមានសមតុល្យក្រោ​ម1,000 ដុល្លារ?

    ទេ​ អ្នកត្រូវដាក់ប្រាក់ក្នុងគណនីរបស់លោកអ្នក និងមានសមតុល្យចាប់ពី ​1,000 ដុល្លារឡើងទៅ ដើម្បីទទួលបានការចូលរួមក្នុងប្រូម៉ូសិន

  • 7. តើខ្ញុំអាចទទួលបានប្រូម៉ូសិននេះដែរឬទេ បើខ្ញុំជាអតិថិជនថ្មីរបស់ធនាគារវីង?

    អតិថិជនធនាគារវីងថ្មីនឹងអាចចូលរួមប្រូម៉ូសិននេះដូចគ្នា ប្រសិនបើមានអេប Wing Bank និងមានសមតុល្យទឹកប្រាក់ចាប់ពី1,000 ដុល្លារឡើងទៅ។

  • 8. តើប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់អតិថិជនដែលមានសមតុល្យក្នុងគណនីបញ្ញើមានកាលកំណត់ ចាប់ពី 1,000 ដុល្លារ ដែរឬទេ?

    ប្រូម៉ូសិននេះនឹងមិនមានការផ្តល់ជូនសម្រាប់អតិថិជនដែលមានសមតុល្យនៅក្នុងគណនីបញ្ញើមានកាលកំណត់នោះទេ។

  • 9. តើខ្ញុំអាចឈ្នះរង្វាន់ចំនួនប៉ុន្មានដង នៅក្នុងប្រូម៉ូសិន?

    អ្នកអាចឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះក្នុងនៅប្រូម៉ូសិន។ អ្នកឈ្នះម្តងហើយ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការចាប់ឆ្នោតលើកទី២នោះទេ។

  • 10. តើខ្ញុំអាចទទួលរង្វាន់ដោយរបៀបណា ប្រសិនបើខ្ញុំជាអ្នកឈ្នះ?

    ធនាគារនឹងទាក់ទងទៅកាន់អតិថិជន ដើម្បីបញ្ជាក់អត្តសញ្ញាណ និងបន្ទាប់មក ដាក់ប្រាក់រង្វាន់ចូលទៅក្នុងគណនីរបស់អតិថិជន។