fbpx

ផ្ទេរប្រាក់ក្រៅប្រទេសតាម Western Union ឈ្នះគូប៉ុងស្នាក់នៅសណ្ឋាគារផ្កាយ5 ដ៏ប្រណិតពីធនាគារ វីង

រយៈពេលផ្សព្វផ្សាយ: មេសា 1, 2024 ទៅ ឧសភា 31, 2024

មេសា 4, 2024

ឥឡូវនេះរាល់ប្រតិបត្តិការការផ្ទេរប្រាក់ទៅក្រៅប្រទេស តាមរយៈ Western Union  ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ សណ្ឋាគារផ្កាយ៥ ដែល​មាន​តម្លៃ 600 ដុល្លារ​​សម្រាប់​​មនុស្ស 2 នាក់ ចំនួន 3 រង្វាន់។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់នេះ អតិថិជនគ្រាន់តែធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមរយៈ​សាខាណាមួយរបស់ធនាគារ វីង ភ្នាក់ងារវីង  ឬតាមរយៈអេប Wing Bank។ អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃ 01 ខែមេសា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024

របៀបផ្ទេរប្រាក់តា មរយៈអេប Wing Bank

  1. ចូលទៅកាន់អេប Wing Bank
  2. ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅក្រៅប្រទេស”
  3. ជ្រើសរើសប្រទេស
  4. ជ្រើសរើសដៃគូ ” Western Union”
  5. បំពេញព័ត៌មាន រួចចុចពាក្យ “ផ្ញើ”
  6. សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “បញ្ជាក់”
  7. បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

 

លក្ខខន្តិក

  • ដើម្បីទទួលបានការផ្តល់ជូននេះ អ្នកផ្ទេរប្រាក់ត្រូវតែជាអតិថិជនដែលមានអត្តសញ្ញាណពេញលេញ (Full KYC) និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ក្រៅប្រទេសតាមមុខងារ Western Union ក្នុងទំហំសាច់ប្រាក់ចាប់ពី 1,200,000 រៀល ឬ 300 ដុល្លារ។
  • ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងកាន់តែច្រើន ។
  • ការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះ ចំនួន 3 រូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី 7 ​ខែមិថុនា ​ឆ្នាំ 2024 ​ ។
  • អ្នកឈ្នះម្នាក់ នឹងទទួលបានគូប៉ុងស្នាក់នៅដែលមានតម្លៃ 600 ដុល្លារ សម្រាប់មនុស្ស 2 នាក់។
  • អ្នកឈ្នះនឹងត្រូវទំនាក់ទំនងដោយផ្ទាល់ពីក្រុមការងារធនាគារ វីង ដើម្បីមកទទួលរង្វាន់ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹង។
  • គូប៉ុងស្នាក់នៅ ដែលអ្នកឈ្នះទទួលបានមិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់នោះទេ។
  • ធនាគារ វីង រក្សាសិទ្ធក្នុងការកែបែ្រ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។

សំនួរញឹកញាប់

1. តើខ្ញុំអាចចូលរួមក្នុងកម្មវិធីនេះបានដោយរបៀបណា?

រាល់ការធ្វើប្រតិបត្តិការតាមមុខងារ Western Union ក្នុងទំហំទឹកប្រាក់ចាប់ពី 1,200,000 រៀល ឬ 300 ដុល្លារក្នុងអំឡុងពេលប្រូម៉ូសិន (ពីថ្ងៃទី 01 ខែមេសា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024) អ្នកនឹងអាចចូលរួមក្នុងការចាប់ឆ្នោតដោយស្វ័យប្រវត្តិ។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែធំ។

2. តើមានសណ្ឋាគារណាខ្លះដែលចូលរួមក្នុងកម្មវិធីនេះ?

សណ្ឋាគារដែលចូលរួមមានដូចជា៖ សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ, សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ, សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, និង Tribe Hotel Phnom Penh។

3. តើរង្វាន់ដែលខ្ញុំទទួលបានគឺជាអ្វី?

អ្នកឈ្នះ 3 រូប នឹងទទួលបាន គូប៉ុងស្នាក់នៅដែលមានតម្លៃ 600 ដុល្លារ។

4. តើតើការចាប់ឆ្នោងស្វែងរកឈ្នះរង្វាន់នឹងធ្វើឡើងយ៉ាងដូចម្តេច?

ការចាប់ឆ្នោតស្វែងរកអ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយចៃដន្យ ទៅតាមកាលបរិច្ឆេទដែលបានកំណត់។

5. តើអ្នកឈ្នះនឹងត្រូវប្រកាសនៅពេលណា?

អ្នកឈ្នះទាំងអស់នឹងត្រូវបានទំនាក់ទំនងដោយផ្ទាល់ពីក្រុមការងារធនាគារ វីង តាមរយៈលេខទូរសព្ទ និងការប្រកាសកឈ្នោះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង តាមកាលបរិច្ឆេទដែលបានកំណត់។

6. តើខ្ញុំអាចទទួលរង្វាន់ដោយរបៀបណា?

អ្នកឈ្នះអាចទទួលរង្វាន់ក្នុងអំឡុងពេល 30 ថ្ងៃបន្ទាប់ពីទទួលបានការជូនដំណឹង។

7. តើខ្ញុំអាចប្តូររង្វាន់ទៅជាសាច់ប្រាក់បានដែរឬទេ?

គូប៉ុងស្នាក់នៅនេះមិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងបានទេ។

8. តើមានអ្វីកើតឡើងប្រសិនជាខ្ញុំមិនបានមកទទួលរង្វាន់ទាន់ពេល?

រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ ឬត្រូវផ្ទេរទៅកាន់អ្នកឈ្នះបន្ទាប់ ស្របតាមការសម្រេចចិត្តរបស់ធនាគារ វីង។

9. តើមានការដាក់កំហិតសុពលភាពនៃការខ្ញុំប្រើប្រាស់គូប៉ុងស្នាក់នៅរបស់ខ្ញុំដែរទេ?

ទេ! ប៉ុន្តែការកក់គឺអាស្រ័យលើភាពជាក់ស្តែងរបស់សណ្ឋាគារដែលចូលរួម។