fbpx

ទទួលបានឱកាសដើម្បីឈ្នះការបញ្ចុះតម្លៃដ៏ធំអស្ចារ្យ នៅលើគេហទំព័រ Camboticket ដោយប្រើ Wing

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

សីហា 10, 2020

ប្រើប្រាស់វីង App សម្រាប់ធ្វើការបញ្ចូលទឹកប្រាក់ ការចាយតាម WingPay និង WingPoints នៅតាមហាងដៃគូរបស់ Wing ទូទាំងប្រទេស ដើម្បីមានឱកាសឈ្នះការបញ្ចុះតម្លៃយ៉ាងច្រើន សន្ធឹកសន្ធាប់នៅលើគេហទំព័រ Camboticket។
វិធីងាយៗក្នុងការឈ្នះរង្វាន់៖
  • ធ្វើការ Download កម្មវិធីវីង App http://onelink.to/wingmoney
  • ធ្វើការបញ្ចូលទឹកប្រាក់ ការចាយតាម WingPay នៅតាមហាងដៃគូរបស់ Wing ទូទាំងប្រទេស និង ការកក់សំបុត្រ Camboticket នៅលើកម្មវិធីស្មាតហ្វូន Wing
រយៈពេលក្នុងការអនុវត្តកម្មវិធី៖
  • ចាប់ពីថ្ងៃទី ៧ ខែសីហា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០
  • ប្រូម៉ូសិននេះមានសុពលភាពសម្រាប់ថ្ងៃធ្វើដំណើរចាប់ពីថ្ងៃទទួលបានរង្វាន់រហូតដល់ថ្ងៃទី ៣១ ធ្នូ ២០២០។
  • ការចាប់រង្វាន់ប្រចាំខែ នឹងប្រកាសអ្នកឈ្នះទី១ ទទួលបានគូប៉ុងបញ្ចុះតម្លៃ ១០០ ដុល្លារ​​ចំនួន១រង្វាន់ និងអ្នកឈ្នះបន្ទាប់ទទួលបានគូប៉ុងបញ្ចុះតម្លៃ ៥០ ដុល្លារ ចំនួន៤ រង្វាន់ទៀត សម្រាប់ប្រើប្រាស់សេវាកម្មនានាលើគេហទំព័រ Camboticket ។
  • សរុបមកអ្នកឈ្នះរង្វាន់មានរហូតទៅដល់១៥នាក់ ដែលក្នុងមួយខែៗជ្រើសរើសអ្នក
    ឈ្នះរង្វាន់ចំនួន៥នាក់។

កាលបរិច្ឆេទចាប់រង្វាន់ និង ប្រកាស៖ ធ្វើឡើងរៀងរាល់ថ្ងៃទី៧ ក្នុងខែបន្ទាប់

លក្ខខណ្ឌត្រូវបានអនុវត្តន៍៖
  • លោកអ្នកត្រូវធ្វើការបញ្ចូលទឹកប្រាក់ ការចាយតាម WingPay នៅតាមហាងដៃគូរបស់ Wing ទូទាំងប្រទេស និង ការកក់សំបុត្រ Camboticket នៅលើកម្មវិធីស្មាតហ្វូន Wingនៅកំឡុងពេលនៃការ ផ្សព្វផ្សាយ។
  • ប្រើប្រាស់គណនី Wing ទូទាត់ថ្លៃសំបុត្រធ្វើដំណើររបស់អ្នកចំពោះថ្លៃដែលនៅសល់។

    ឧទាហរណ៍៖ ថ្លៃសំបុត្រសរុបចំនួន ១២០ ដុល្លារ ដោយក្នុងនោះអ្នកឈ្នះគូប៉ុង ១០០ដុល្លារ ដូចនេះអ្នកត្រូវប្រើគណនីវីង ទូទាត់ថ្លៃដែលនៅសល់ត្រឹមតែ ២០ដុល្លារ ប៉ុណ្ណោះ។

  • ការបញ្ចុះតម្លៃនេះ អាចប្រើប្រាស់បាននូវរាល់សេវាកម្មទាំងឡាយរបស់ Camboticket រួមទាំងកញ្ចប់ទេសចរណ៍ (Package Tour) ផងដែរ។
  • ការផ្ដល់ជូននេះមិនអាចប្រើប្រាស់រួមជាមួយការបញ្ចុះតម្លៃផ្សេងទៀតដែលផ្ដល់ដោយ Camboticket និង Wing ឡើយ។
  • ក្នុងករណីចាំបាច់ Camboticket និង Wing មានសិទ្ធិធ្វើការកែប្រែ លក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជម្រាបជូនជាមុន។