fbpx

ឈ្នះរង្វាន់កាន់តែធំ ដោយគ្រាន់តែ
បញ្ចូលលុយទូរស័ព្ទ Smart
តាមអេប Wing Bank

មេសា 19, 2023

ឈ្នះរង្វាន់កាន់តែធំ ដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទ Smart តាមអេប Wing Bank

ឈ្នះរង្វាន់ធំ រថយន្តសេរីថ្មី  Ford Ranger Wildtrak ឆ្នាំ 2023 (1 រង្វាន់), លុយសុទ្ធ 1 ម៉ឺនដុល្លារ (4 រង្វាន់), ទូរស័ព្ទ OPPO Reno Series ( 227 រង្វាន់) , OPPO Find​ Series (17 រង្វាន់), Smart Hero II (385 រង្វាន់), ម៉ូតូ (12 រង្វាន់), កង់ (20 រង្វាន់), ឈុតការ៉ាអូខេ (100 រង្វាន់) និង រង្វាន់អ៊ីនធើណេតជាច្រើនលានរង្វាន់ទៀត ដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទចាប់ពី 1.5 ដុល្លារ ឡើងទៅ តាមអេប Wing Bank។

លក្ខន្តិកៈប្រម៉ូសិន

  • ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អតិថិជន ស្មាត ដែលកំពុងប្រើប្រាស់លេខទូរស័ព្ទប្រភេទ បង់លុយជាមុន (Prepaid)។
  • ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អតិថិជនដែលធ្វើការបញ្ចូលលុយតាម E-Top Up ប៉ុណ្ណោះ (មិនអនុវត្តចំពោះកាតកោសនោះទេ)។
  • ដើម្បីឈ្នះរង្វាន់ អតិថិជនត្រូវបញ្ចូលលុយយ៉ាងតិច 1.50 ដុល្លារក្នុងមួយប្រតិបត្តិការតាមអេប Wing Bank។
  • រង្វាន់នឹងបានទៅកាន់លេខទូរស័ព្ទអតិថិជនដែលបានបញ្ចូលលុយតាម E-Top Up ប្រសិនបើ៖​
    – អតិថិជនបញ្ចូលលុយទៅកាន់លេខទូរស័ព្ទរបស់ខ្លួន នោះរង្វាន់នឹងបានទៅកាន់លេខទូរស័ព្ទរបស់ខ្លួន​។
    – អតិថិជនបញ្ចូលលុយទៅកាន់លេខទូរស័ព្ទរបស់ក្រុមគ្រួសារ ឬ មិត្តភក្ភិ នោះរង្វាន់នឹងបានទៅកាន់លេខទូរស័ព្ទរបស់ក្រុមគ្រួសារ ឬ មិត្តភក្ភិ។​
  • អតិថិជននឹងទទួលបានសារ SMS បញ្ជាក់អំពីរង្វាន់ដែលខ្លួនបានឈ្នះ។ សារដែលអតិថិជននឹងទទួលបានគឺជាលេខកូដតំណាងរង្វាន់ដែលបានឈ្នះ សម្រាប់បញ្ជាក់នៅពេលដែលអតិថិជនមកបើករង្វាន់។​
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ធំ រថយន្ត ឬ ឈ្នះរង្វាន់ លុយសុទ្ធ 1 ម៉ឺនដុល្លារ នោះក្រុមការងារ ស្មាត នឹងធ្វើការទំនាក់ទំនងទៅផ្ទាល់បន្ថែម ដើម្បីផ្តល់ព័ត៌មានបញ្ជាក់ អំពីការបើករង្វាន់។ ​
  • គ្រប់រង្វាន់ដែលបានឈ្នះ មិនអាចប្តូរជាទឹកប្រាក់ ឬប្តូរទៅរង្វាន់ផ្សេងៗបានទេ។​
  • ធនាគារ វីង និង ក្រុមហ៊ុន ស្មាត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែប្រូម៉ូសិននេះ ដោយគ្មានការជូនដំណឹងជាមុន។
  • ការសម្រេចចិត្តរបស់ធនាគារ វីង និង ក្រុមហ៊ុន ស្មាត លើបញ្ហាណាមួយដែលទាក់ទងនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ។
  • លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។