កាតឥណពន្ធ វីង ម៉ាស្ទ័រកាត
រៀបចំគម្រោងសម្រាប់ថ្ងៃឈប់សម្រាក កក់សំបុត្រ ទិញសំលៀកបំពាក់ និងចាប់ផ្តើមគម្រោងវិស្សមកាលរបស់អ្នកទាំងក្នុង និងក្រៅប្រទេសយ៉ាងងាយស្រួលនិងសុវត្ថិភាព ពីបទពិសោធន៍ប្រតិបត្តិការឥតសាច់ប្រាក់ និងគ្មានអត្រាការប្រាក់ របស់កាតឥណពន្ធ វីងម៉ាស្ទ័រកាត។ អាចបង្កើតកាតដោយឥតគិតថ្លៃ នៅការិយាល័យកណ្ដាល ឬសាខាណាមួយ របស់ធនាគារវីងឥឡូវនេះ!
ចង់បង្កើតអាជីវកម្មអនឡាញ និងពង្រីកបន្ថែមនូវផលិតផល សេវាកម្ម អាចធ្វើបានជាមួយប្រតិបត្តិការទូទាត់គ្រប់ទីកន្លែងទូទាំងពិភពលោក របស់កាតឥណពន្ធ វីងម៉ាស្ទ័រកាត។
របៀបបង្កើត
គ្មានភាពស្មុគស្មាញក្នុងការរង់ចាំ គ្រាន់តែមានគណនីធនាគារវីងដែលមានឯកសារពេញលេញ ហើយធ្វើតាមជំហានងាយៗទាំងនេះដើម្បីប្រើម៉ាស្ទ័រកាតភ្លាមៗ
- បើកគណនីវីង និងស្នើសុំកញ្ចប់កាតដោយឥតគិតថ្លៃនៅការិយាល័យកណ្ដាលឬសាខាណាមួយ របស់ធនាគារវីង
- ទាញយកកម្មវិធីធនាគារវីងរួចចុចលើ“ គណនីរបស់ខ្ញុំ” បន្ទាប់មកចុចលើ (+) ដើម្បីបន្ថែមកាត“ ភ្ជាប់វីងម៉ាស្ទ័រកាត”
- បើកកញ្ចប់កាតហើយស្កេន QRកូដ នៅលើការណែនាំដើម្បីបញ្ចូលលេខ Tracking។
- ជ្រើសរើសគណនីដែលត្រូវភ្ជាប់ជាមួយកាតរបស់អ្នករួចបំពេញព័ត៌មាន បន្ទាប់មកចុច ‘ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ’រួចចុចបន្ត។
- បញ្ចូលលេខសម្ងាត់វីងរបស់អ្នក ការបង្កើតកាតបានជោគជ័យ
- លោកអ្នកអាចចាប់ផ្ដើមភាពរីករាយ ក្នុងការប្រើប្រាស់វីង ម៉ាស្ទ័រកាត!
*ចំណាំ៖
កាតអាចភ្ជាប់បានសម្រាប់តែគណនីអតិថិជនដែលមាន
សូមអញ្ជើញទៅកាន់គ្រប់សាខាធនាគារ វីង ដែលនៅជិតបំផុតដើម្បីបញ្ជូលឯកសារអត្តសញ្ញាណដែលមានសុពលភាព សម្រាប់គណនីរបស់អ្នក ដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួនដែលមានសុពលភាពណាមួយ
ដើម្បីបើកគណនី អ្នកត្រូវមានឯកសារដែលមានសុពលភាពមួយចំនួនដូចជា៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
លិខិតឆ្លងដែន (ទិដ្ឋាការដែលមានសុពលភាពសម្រាប់ជនបរទេស) ឬ ប័ណ្ណបើកបរ ឬ អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬ កាតបុគ្គលិករាជការស៊ីវិល ឬ ព្រះឆ័យាល័ក្ខព្រះសង្ឃ ភ្ជាប់ជាមួយនិងសំបុត្រកំណើត ឬ ប័ណ្ណសម្គាល់របស់បុគ្គលិក + សំបុត្រកំណើតឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ) ឬ សំបុត្របញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរស្រុក៖ នាមត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអាសយដ្ឋានដោយមានរូបថតបញ្ជាក់។ រូបថតត្រូវបិទភ្ជាប់និងមានបោះត្រាបញ្ជាក់។
ឥឡូវនេះ អ្នកអាចបើកគណនីវីងដោយឥតគិតថ្លៃនៅការិយាល័យកណ្តាលនៃធានាឯកទេសវីង ។
ប្រើវីងម៉ាស្ទ័រកាតទទួលបានអត្ថប្រយោជន៍ជាច្រើន
-
1
ជាម៉ាស្ទ័រកាត®ដែលទទួលស្គាល់លើពិភពលោក
-
2
គ្មានការពិនិត្យឥណទាន
-
3
របាយការណ៍ជាក់ស្តែងនៅក្នុងកម្មវិធីស្មាតហ្វូនវីង
-
4
ដាក់ប្រាក់បាននៅទូទាំងប្រទេស
-
5
រហ័ស ងាយស្រួល និងសុវត្ថិភាព
វិធីប្រើវីងម៉ាស្ទ័រកាត
រីករាយនឹងបទពិសោធន៍ទិញទំនិញ សំបុត្រកុន កក់សំបុត្រយន្តហោះនិងសណ្ឋាគារតាមអនឡាញ ព្រមទាំងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់អ្នក។ លោកអ្នកអាចទទួលយកបទពិសោធន៍ទាំងនេះដោយគ្រាន់តែប្រើវីងម៉ាស្ទ័រកាតប៉ុណ្ណោះ។
កាតឥណពន្ធ វីង ម៉ាស្ទ័រកាត |
|
ប្រភេទសេវា |
ថ្លៃសេវា |
ការចេញកាតថ្មី |
ឥតគិតថ្លៃ* |
សមតុល្យអប្បបរមាតម្រូវអោយមាន |
0 ដុល្លារ** |
ទឹកប្រាក់ទិញច្រើនបំផុត/ថ្ងៃ |
5,000ដុល្លារ/ថ្ងៃ |
អតិបរមានៃប្រតិបតិ្តការការដកសាច់ប្រាក់/ថ្ងៃ |
5,000ដុល្លារ/ថ្ងៃ |
ប្រតិបត្តិការទិញ/ដកសាច់ប្រាក់អតិបរមា/ថ្ងៃ |
10 ប្រតិបត្តិការ |
រយៈពេលផុតកំណត់ |
5 ឆ្នាំ |
ថ្លៃសេវាថែទាំប្រចាំឆ្នាំ |
6 ដុល្លារ |
សេវាក្នុងការទិញអនឡាញក្នុង១ប្រតិបត្តិការ |
ឥតគិតថ្លៃ |
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ធនាគារ វីង |
ឥតគិតថ្លៃ |
ការដកប្រាក់តាមវីង ATM |
ឥតគិតថ្លៃ |
ការដូរកាតថ្មី( មិនរួមបញ្ជូលថ្លៃសេវាថែទាំប្រចាំឆ្នាំ) |
6 ដុល្លារ |
ថ្លៃសេវា
ចំណាំ
* ចំនួនកាតអនុញ្ញាតឱ្យភ្ជាប់រហូតដល់ ៥ កាត ក្នុងមួយគណនីដោយ និងសម្រាប់តែគណនីវីងដែលមានឯកសារពេញលេញ។
** ចំពោះគណនីវីងត្រូវមានសមតុល្យយ៉ាងហោចណាស់ ៦ ដុល្លារសម្រាប់ថ្លៃថែទាំប្រចាំឆ្នាំ (ថ្លៃឈ្នួលកាត់ជាមុន) នៅពេលភ្ជាប់កាត
ប្រភេទសេវានិងថ្លៃផ្សេងៗ |
|
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ធនាគារផ្សេង/ប្រតិបត្តិការ |
0.40 ដុល្លារ |
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង/ប្រតិបត្តិការ |
0.50 ដុល្លារ |
ការដកប្រាក់តាម ATM/POS ធនាគារផ្សេង |
2%នៃចំនួនដក តិចបំផុត 5 ដុល្លារ/ប្រតិបត្តិការ |
ទិញឬ ដកប្រាក់ជារូបិយប័ណ្ណណាមួយ ក្រៅពីប្រាក់ដុល្លារអាមេរិក/ប្រតិបត្តិការ |
2.5% សម្រាប់អត្រាប្ដូររូបិយប័ណ្ណ |
វិធីបង្កើតកាតឥណពន្ធ វីង ម៉ាស្ទ័រកាតថ្មីនៅពេលកាតផុតកំណត់
នៅពេលកាតរបស់អ្នកក្លាយជាពណ៌ប្រផេះនៅក្នុងកម្មវិធីធនាគារវីង វាមានន័យថាកាតរបស់អ្នកបានផុតកំណត់ហើយ។ ដើម្បីបន្តប្រើកាតរបស់អ្នកសូមធ្វើតាមជំហានដូចគ្នានៅពេលអ្នកភ្ជាប់កាតដំបូង ដូចជំហាន របៀបបង្កើត ខាងលើ។
អ្នកអាចបង្កើតកាត ថ្មីដោយខ្លួនឯងជាមួយនឹងគណនីបច្ចុប្បន្ននៅលើកម្មវិធីធនាគារវីង អ្នកនឹងទទួលបានកាតថ្មីជាមួយលេខកាតថ្មី។
វិធីលុបកាតដែលផុតកំណត់
ការកែលម្អនេះគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការលុបឬបិទកាតចេញពីគណនីបាន។ ក្នុងករណីដែលអ្នកប្រើប្រាស់មានការភ័ន្ដច្រឡំក្នុងការប្រើប្រាស់នូវកាតផុតកំណត់នោះ សម្រាប់ប្រតិបត្តិការណាមួយ ប្រតិបត្តិការបរាជ័យនឹងអាចកើតមានឡើង
ដូចនេះ សូមជ្រើសរើសមុខងារ ‘បិទកាត’ ដើម្បីផ្លាស់ប្ដូរកាតដែលឈប់ប្រើប្រាស់ចេញពីគណនី។