fbpx

ខចែង​ និងលក្ខខណ្ឌនេះត្រូវអនុវត្ត និងគ្រប់គ្រងទៅលើរង្វាន់ឌីជីថល (Digital Reward) ដែលចេញ ឬ ផ្តល់ជូនលោកអ្នកដោយវីងអ៊ីនធើ។ លោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់អំពីលក្ខខណ្ឌខាងក្រោម មុនពេលលោកអ្នកប្រើប្រាស់រង្វាន់ឌីជីថល (Digital Reward) ។​

និយមន័យ

រង្វាន់ឌីជីថល (Digital Reward) សំដៅលើគូប៉ុង (Coupon) អត្រាបញ្ចុះតម្លៃ លេខកូដបញ្ចុះតម្លៃ និង/ឬ សក្ខីប័ណ្ណ/ប័ណ្ណទឹកប្រាក់ ដែលចេញ ឬផ្តល់ឲ្យលោកអ្នកដោយវីងអ៊ីនធើ។

វីងម៉ល (Wingmall) សំដៅលើសេវាកម្មទីផ្សារដែលផ្តល់ជូនដោយវីងអ៊ីនធើដែលអនុញ្ញាតឲ្យលោកអ្នកអាចទិញសេវាកម្ម/ផលិតផល​ដែលអ្នកផ្គត់ផ្គង់/ពាណិជ្ជករផ្តល់ជូននៅលើថ្នាលវីងម៉ល។

វីងអ៊ីនធើ (Wing Inter) សំដៅលើក្រុមហ៊ុនវីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ឯ.ក។

 រង្វាន់ឌីជីថល (Digital Reward) 

  1. វីងអ៊ីនធើរក្សាសិទ្ធិក្នុងការកំណត់ការប្រើប្រាស់រង្វាន់ឌីជីថល (Digital Reward) របស់លោកអ្នក រួមបញ្ចូលតែមិនកំណត់ត្រឹមតែ ចំនួន និងតម្លៃនៃរង្វាន់ឌីជីថល (Digital Reward) ក្នុងមួយថ្ងៃ និង/ឬក្នុងមួយប្រតិបត្តិការ តាមឆន្ទានុសិទ្ធិរបស់ខ្លួន។
  2. រង្វាន់ឌីជីថល (Digital Reward) អាចប្រើសម្រាប់ការទិញ ឬកម្មង់នូវទំនិញ និង/ឬសេវាកម្មដែលបានកំណត់ដោយ
    វីងអ៊ីនធើ និងដែលមាននៅលើថ្នាលវីងម៉ល (Wingmall) តែប៉ុណ្ណោះ ដោយត្រូវអនុលោមតាមខចែង និងលក្ខខណ្ឌនៃថ្នាលវីងម៉ល (Wingmall)។
  3. រាល់ការទិញ ឬកម្មង់ដែលលើសសមតុល្យសរុបនៃរង្វាន់ឌីជីថល (Digital Reward) នោះលោកអ្នកត្រូវទូទាត់ចំនួនទឹកប្រាក់ដែលលើសនោះទៅតាមការទិញ ឬការកម្មង់នីមួយៗរបស់លោកអ្នក។
  4. រង្វាន់ឌីជីថល (Digital Reward) មិនអាចប្តូរត្រលប់មកវិញ (រួមបញ្ចូលការទិញ/កម្មង់ដែលបានលុបចោល) ប្តូរជាសាច់ប្រាក់ ផ្ទេរ ឬប្រើប្រាស់ជាមួយនឹងគូប៉ុង (Coupon) ការបញ្ចុះតម្លៃ ឬសក្ខីប័ណ្ណ/ប័ណ្ណទឹកប្រាក់ដទៃទៀតឡើយ។
  5. ដើម្បីប្រើប្រាស់រង្វាន់ឌីជីថល (Digital Reward) លោកអ្នកត្រូវអនុវត្តតាមការណែនាំ និងនីតិវិធីដែលមាននៅលើថ្នាលវីងម៉ល និង/ឬឯកសារពាក់ព័ន្ធនឹងរង្វាន់ឌីជីថល (Digital Reward)។ ការខកខានក្នុងការអនុវត្តតាមការណែនាំ និងនីតិវិធីក្នុងអំឡុងពេលកម្ម៉ង់ លោកអ្នកនឹងតម្រូវឲ្យធ្វើការទូទាត់ទាំងស្រុងលើតម្លៃទំនិញ និង/ឬសេវាកម្មនោះ។
  6. វីងអ៊ិនធើ (Wing Inter) រក្សាសិទ្ធិក្នុងការដក ឬលុបចោលនូវរង្វាន់ឌីជីថល (Digital Reward) តាមឆន្ទានុសិទ្ធិរបស់ខ្លូនតែម្នាក់គត់។ រង្វាន់ឌីជីថល (Digital Reward) នឹងត្រូវរក្សាទុកជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីង អ៊ិនធើ (Wing Inter)។
  7. វីងអ៊ិនធើ (Wing Inter) រក្សាសិទ្ធិក្នុងការកែប្រែ ខចែង និងលក្ខខណ្ឌទាំងនេះដោយឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងលោកអ្នកជាមុននោះឡើយ។ លោកអ្នកត្រូវពិនិត្យឲ្យបានទៀងទាត់នូវរាល់ខចែង និងលក្ខខណ្ឌដើម្បីទទួលបាននូវបច្ចុប្បន្នភាពចុងក្រោយ។