fbpx

តើអ្វីទៅជា Wingpoints?

Wingpoints ជាកម្មវិធីលើកទឹកចិត្តដល់អតិថិជន ដែលបានបន្តគាំទ្រលើគ្រប់សេវាកម្ម របស់ធនាគារ វីង។ តាមរយៈកម្មវិធីនេះ លោកអ្នកនឹងទទួលបាន Points នៅរៀងរាល់ពេលដែលអ្នកទូទាត់តាម WingPay QR, វីង KHQR នៅតាមហាងជាដៃគូជាង 1,000 នៅទូទាំងប្រទេស។ លោកអ្នកអាចប្តូរ Wingpoints ដែលរកបាន ទៅជាអាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ផលិតផលថែរក្សាសម្ផស្ស ផលិតផលទារក និងផ្សេងៗទៀតតាមអេប Wingmall។

របៀបរក Wingpoints

ការរក Wingpoints

ទូទាត់តាមហាងលក់ទំនិញ ភោជនីយដ្ឋាន ការធ្វើដំណើរ និងដៃគូជាច្រើនទៀតតាម Wingpay ឬ Wing KHQR។

ទទួលបានរង្វាន់

បាន Wingpoints ត្រឡប់មកវិញរាល់ការចំណាយនៅតាមហាងដៃគូដែលចូលរួមក្នុងកម្មវីធី។ ចំនួន Wingpoints ដែលអ្នកទទួលបានអាស្រ័យការផ្តល់ជូនរបស់ហាងដៃគូ។

សុពលភាព​ Wingpoints

Wingpoints របសអ្នកមានសុពលភាពរហូតដល់ ១២ ខែ (គិតចាប់ពីថ្ងៃដែលទទួលបាន)។

របៀបប្តូរ Wingpoints?

អ្នកអាចប្រើប្រាស់ Wingpoints របស់អ្នក ដើម្បីប្តូរយករង្វាន់ជាច្រើនពីអេប Wingmall ដែលមានហាងចូលរួមជាង 1,000 ហាង និងមានជាង 100,000 ផលិតផល លើសពីនេះ អ្នកក៏អាចប្រើប្រាស់ Wingpoints ដើម្បីប្តូរជាកាតទូរស័ព្ទបានផងដែរ។

  • តើអ្នកប្តូរ Wingpoints របស់អ្នកដោយរបៀបណា?

    ដើម្បីប្តូរ គ្រាន់តែស្កេន វីង KHQR នៅតាមហាងជាដៃគូ ឬចូលទៅកាន់អេប Wingmall ជ្រើសរើសហាងដែលមានឡូហ្គូ Wingpoints ដើម្បីប្តូររង្វាន់ជាការស្រេច។ លើសពីនេះអ្នកក៏អាចទទួលបាន Points បន្ថែមពីការប្តូរនេះផងដែរ។

  • តើខ្ញុំអាចរក Wingpoints នៅឯណា?

    អ្នកអាចរក Wingpoints ហើយប្តូរយករង្វាន់ជាច្រើនពីអេប Wingmall ដែលមានហាងចូលរួមជាង 1,000 ហាង និងមានជាង 100,000 ផលិតផល

  • តើខ្ញុំអាចប្តូរ Wingpoints របស់ខ្ញុំសម្រាប់ការបញ្ចូលលុយទូរស័ព្ទបានទេ?

    អ្នកក៏អាចប្រើប្រាស់ Wingpoints ដើម្បីប្តូរជាកាតទូរស័ព្ទបានផងដែរ

  • តើខ្ញុំអាចទទួលបាន Wingpoints បានទេ នៅពេលខ្ញុំបង់ប្រាក់?

    អ្នកនឹងទទួលបាន Wingpoints នៅពេលអ្នកប្តូរនៅជាហាងដៃគូជាមួយ ធនាគារ វីង​ណាមួយ។ អ្នកក៏អាចទទួលបាន Points បន្ថែមពីការប្តូរនេះផងដែរ។

ក្លាយជាហាងដៃគូជាមួយ ធនាគារ វីង

ចង់ពង្រីកអាជីវកម្ម និងទទួលបានអតិថិជនច្រើនជាងមុន?

ចូលរួមជាមួយយើង និងជាផ្នែកមួយនៃកម្មវិធីលើកទឹកចិត្តនេះ! ដោយគ្រាន់តែផ្តល់ជូន Wingpoints ដល់អតិថិជនរបស់អ្នក នោះអ្នកនឹងអាចបង្កើនការលក់បានច្រើនជាងមុន។ អ្នកក៏អាចទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយទូទាត់រហ័ស សុវត្ថិភាព និងងាយស្រួលតាមរយៈ Wingpay របស់យើងផងដែរ។

លក្ខខន្តិក
  • មុខងារនេះ ផ្តល់ជូនសម្រាប់តែអតិថិជនដែលមានគណនីធនាគារ វីងពេញលេញប៉ុណ្ណោះ។
  • មុខងារនេះមានតែលើអេប Wing Bank ប៉ុណ្ណោះ។
  • ផ្តល់ជូនសម្រាប់ទាំងពីរគណនី៖ គណនីជាប្រាក់រៀល និងប្រាក់ដុល្លារ។
  • Wingpoints អាចរកបានតាមការរយៈ ការទូទាត់តាម WingPay QR ឬស្កេនតាមវីង KHQR។
  • Wingpoints ដែលទទួលបានគឺផ្អែកទៅតាមហាងដែលអតិថិជនទូទាត់ (អាចបានតិច ឬច្រើនអាស្រ័យទៅតាមការផ្តល់ជូននៃហាងនីមួយៗ)
  • Wingpoints មានសុពលភាពរហូតដល់ 12 ខែ (បន្ទាប់ពីថ្ងៃដែលរកបានដំបូង)
  • Wingpoints មិនអាចផ្ទេរ ឬប្តូរចូលទៅកាន់ វ៉លឡេត ឬជាសាច់ប្រាក់បានទេ។

តើអ្វីដែលខ្ញុំអាចជួយអ្នកបាន?

CTA

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ សាខាធនាគារវីង ណាមួយដែលនៅជិតឬ

CTA