fbpx

ធនាគារ វីង អាចជួយឲ្យការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសរបស់អ្នកកាន់តែមានភាពងាយស្រួល—មិនថាអ្នកត្រូវការប្រាក់ដើម្បីរៀប ចំឯកសារ ឬគោលបំណងផ្សេងៗនោះទេ ធនាគារ វីងនឹងនៅទីនេះដើម្បីអ្នក! អ្នកអាចទទួលប្រាក់កម្ចីរហូតដល់ 5,000 ដុល្លារ អត្រាការប្រាក់សមរម្យ ជាពិសេសការទូទាត់សងមានភាពបត់បែន។

 

លក្ខខណ្ឌ និងឯកសារតម្រូវ

  • មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • តម្រូវឲ្យមានអ្នករួមខ្ចី
  • លិខិតបញ្ជាក់កិច្ចសន្យាការងារ
  • អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន
  • លិខិតបញ្ជាក់ទីលំនៅពីអាជ្ញាធរមូលដ្ឋាន
  • ឯកសារពាក់ព័ន្ធផ្សេងៗ
 

លក្ខខណ្ឌកម្ចី

សម្រាប់ពលករចំណាកស្រុកទៅប្រទេសថៃ
  • រូបិយប័ណ្ណ៖ រៀល ឬ ដុល្លារ
  • ទំហំកម្ចីរហូតដល់៖ 500 ដុល្លារ
  • រយៈពេលកម្ចីរហូតដល់៖ 6 ខែ
សម្រាប់ពលករចំណាកស្រុកទៅប្រទេស កូរ៉េ ឬជប៉ុន
  • រូបិយប័ណ្ណ៖ រៀល ឬ ដុល្លារ
  • ទំហំកម្ចីរហូតដល់៖ 5,000 ដុល្លារ
  • រយៈពេលកម្ចីរហូតដល់៖ 24 ខែ
 

ការទូទាត់សង

សម្រាប់ពលករចំណាកស្រុកទៅប្រទេសថៃ

  • ការទូទាត់ប្រចាំខែអាចកាត់ដោយផ្ទាល់ពីគណនីវីង ដែលអាចវេរចូលតាមរយៈ Deemoney, 2C2P ជាដើម។
  • សម្រាប់ខែដំបូង​ ធនាគារ វីង ផ្តល់ជូនក្នុងការបង់សងតែការប្រាក់ប៉ុណ្ណោះ ចាប់ពីខែបន្ទាប់អតិថិជននឹងបង់សងថេរ​ (រំលស់ការដើម)។

សម្រាប់ពលករចំណាកស្រុកទៅប្រទេស កូរ៉េ ឬជប៉ុន

  • ការទូទាត់ប្រចាំខែដោយកាត់តាមគណនីវីងដែលអាចវេរតាមរយៈ Global Money Express (GME), E9Pay, Tranglo, City Express, JRF Japan… ជាដើម។
  • សម្រាប់3ខែដំបូង​ ធនាគារ វីង ផ្តល់ជូនក្នុងការបង់សងតែការប្រាក់ប៉ុណ្ណោះ ចាប់ពី4ខែបន្ទាប់អតិថិជននឹងបង់សងថេរ​ (រំលស់ការដើម)។

សំនួរញឹកញាប់

  • 1. តើអ្វីទៅជាកម្ចី សម្រាប់ពលករធ្វើការក្រៅប្រទេស ?

    គឺជាកម្ចីដែលបង្កើតឡើងជាពិសេសសម្រាប់ពលករចំណាកស្រុកទៅក្រៅប្រទេស។ កម្ចីនេះអាចប្រើប្រាស់បាន          សម្រាប់ការរត់ឯកសារ ទូទាត់ថ្លៃធ្វើដំណើរ ថ្លៃវីសា ឬការចំណាយផ្សេងៗជាដើម។

  • 2. តើអ្នកណាខ្លះមានសិទ្ធក្នុងការស្នើកម្ចីនេះ?

    ដើម្បីអាចស្នើកម្ចីនេះបាន អ្នកត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

    • ត្រូវមានអាយុយ៉ាងតិច 18 ឆ្នាំ
    • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានលិខិតឆ្លងដែនដែលមានសុពលភាព
    • ឯកសារបញ្ជាក់ពីកិច្ចសន្យាការងារ ឬឯកសារបញ្ជាក់ពីប្រាក់ចំណូល
    • តម្រូវឲ្យមានអ្នកធានា
  • 3. តើលក្ខខណ្ឌកម្ចីនេះមានអ្វីខ្លះ?

    កម្ចីនេះអាស្រ័យទៅតាមប្រទេសដែលអ្នកនឹងចំណាកស្រុកទៅ ហើយអាចអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

    សម្រាប់ពលករចំណាកស្រុកទៅប្រទេសថៃ

    • រូបិយប័ណ្ណ៖ រៀល ឬ ដុល្លារ
    • ទំហំកម្ចីរហូតដល់៖ 500 ដុល្លារ
    • រយៈពេលកម្ចីរហូតដល់៖ 6 ខែ

    សម្រាប់ពលករចំណាកស្រុកទៅប្រទេស កូរ៉េ ឬជប៉ុន

    • រូបិយប័ណ្ណ៖ រៀល ឬ ដុល្លារ
    • ទំហំកម្ចីរហូតដល់៖ 5,000 ដុល្លារ
    • រយៈពេលកម្ចីរហូតដល់៖ 24 ខែ
  • 4. ដើម្បីស្នើកម្ចីនេះបាន តើខ្ញុំត្រូវមានឯកសារអ្វីខ្លះ?

    ដើម្បីស្នើកម្ចីនេះបាន អ្នកត្រូវតែអញ្ជើញមកកាន់សាខាធនាគារ វីងណាមួយ ឬទៅកាន់ភ្នាក់ងារ វីងដែលនៅជិតអ្នកទូទាំងប្រទេស ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

    • ឈ្មោះ និងលេខទំនាក់ទំនង
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន
    • ព័ត៌មានរបស់អ្នកធានា ជាដើម
  • 5. តើកម្ចីសម្រាប់ពលករចំណាកស្រុកនេះមានអត្ថប្រយោជន៍អ្វីខ្លះ?

    កម្ចីនេះផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

    • ជំនួយសម្រាប់ការចំណាយលើថ្លៃធ្វើដំណើរ ឬថ្លៃរត់ឯកសារនានា
    • មានទំនុកចិត្ត និងប្រាកដបានថាការរាល់ការចំណាយដែលកើតឡើងដោយចៃដន្យ មានការរ៉ាប់រង