វីងឌីជីថលឡូនពី ធនាគារ វីង" គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ អតិថិជនសែលកាត ទាំងអស់ដែលត្រូវការសាច់ប្រាក់ដើម្បីបំពេញ តម្រូវការបន្ទាន់ បានយ៉ាងងាយស្រួល។ កម្ចីនេះ មិនមានអត្រាការប្រាក់ ហើយមិនទាមទារទ្រព្យបញ្ចាំឡើយ។ ចំនួនទឹកប្រាក់ ដែលបានអនុម័តនឹងត្រូវបញ្ចូលចូលក្នុងគណនីធនាគារ វីងរបស់ លោកអ្នកដោយផ្ទាល់។ រហ័ស ទាន់ចិត្ត!

អត្ថប្រយោជន៍
ងាយស្រួលស្នើសុំ
- មិនទាមទារទ្រព្យបញ្ចាំ ឬអ្នកធានា
- ស្នើសុំតាមរយៈអេប Wing Bank
អនុម័តរហ័ស
- អនុម័តភ្លាមៗ ប្រសិនបើមានលក្ខខណ្ឌពេញសិទ្ធិកំណត់ដោយធនាគារ វីង
- មានគណនីវីងផ្ទាល់ខ្លួន និងមានប្រវត្តិកម្ចីល្អ
- មានប្រវត្តិប្រើប្រាស់សេវាកម្មផ្សេងៗរបស់ធនាគារ វីង
ទូទាត់ប្រចាំខែដោយគ្មានបារម្ភ
ទំហំកម្ចី |
រយៈពេល |
អត្រាការប្រាក់ |
ថ្លៃសេវាអនុម័តកម្ចី |
ថ្លៃសេវាដំណើរការឥណទាន |
$២០ |
១៥ ថ្ងៃ |
០,០០% |
$១,០០ |
$១,០០ |
$២៥ |
១៥ ថ្ងៃ |
០,០០% |
$១,២៥ |
$១,២៥ |
$៣០ |
១៥ ថ្ងៃ |
០,០០% |
$១,៥០ |
$១,៥០ |
$៣៥ |
១៥ ថ្ងៃ |
០,០០% |
$១,៧៥ |
$១,៧៥ |
$៤០ |
១៥ ថ្ងៃ |
០,០០% |
$២,០០ |
$២,០០ |
$៤៥ |
១៥ ថ្ងៃ |
០,០០% |
$២,២៥ |
$២,២៥ |
$៥០ |
១៥ ថ្ងៃ |
០,០០% |
$២,៥០ |
$២,៥០ |
សំណួរញឹកញាប់
1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?
កម្ចីវីងឌីជីថលឡូនគឺជា កម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ការចំណាយបន្ទាន់ ដោះស្រាយបំណុល យកទៅប្រើប្រាស់សម្រាប់បើតម្រូវការទិញលក់ជាដើម។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។
2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?
អតិថិជនសែលកាត ទាំងអស់ដែលត្រូវការសាច់ប្រាក់ដើម្បីបំពេញ តម្រូវការបន្ទាន់ ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។
3. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?
អតិថិជនសែលកាត ទាំងអស់ដែលត្រូវការសាច់ប្រាក់ដើម្បីបំពេញ តម្រូវការបន្ទាន់ ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។
4. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?
ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានដល់ 50 ដុល្លារ ជាមួយរយៈពេលកម្ចីរហូតដល់ 15 ថ្ងៃ។
5. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?
មិនមានគិតអត្រាការប្រាក់ទេសម្រាប់កម្ចីប្រភេទនេះ។
6. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?
អ្នកអាចស្នើដោយផ្ទាល់តាមអេប Wing Bank។
7. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?
អ្នកអាចស្នើបាន! តែពាក្យស្នើសុំរបស់អ្នកនឹងត្រូវត្រួតពិនិត្យ និងវិនិច្ឆ័យដោយក្រុមឥណទានរបស់ធនាគារ វីងជាមុនសិន។
8. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?
ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។
9. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?
ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់លេខ 023 999 989 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។
