កម្ចីឌីជីថលវីងគឺជាមធ្យោបាយងាយស្រួល និងរហ័សដើម្បីទទួលបានសាច់ប្រាក់ដែលអ្នកត្រូវការ។ ជាមួយកម្ចីនេះអ្នកអាចខ្ចីបានរហូតដល់ 50 ដុល្លារ និងទទួលបានការអនុម័តភ្លាមៗ។ មិនត្រូវការឯកសារ ឬវត្ថុបញ្ចាំស្មុគស្មាញ ទឹកប្រាក់ដែលអ្នកស្នើនឹងវេរចូលគណនីធនាគារ វីងរបស់អ្នកភ្លាម។

អត្ថប្រយោជន៍
- ទទួលបានកម្ចីរហូតដល់ 50 ដុល្លារ។
- អនុម័តឆាប់រហ័ស។
- មិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ឬទ្រព្យធានា
- ទឹកប្រាក់កម្ចី នឹងវេរចូលគណនីវីងភ្លាមៗ បន្ទាប់ពីកម្ចីត្រូវបានអនុម័ត។
របៀបទទួលបានកម្ចី
- ចូលទៅកាន់អេប Wing Bank
- ចុចលើពាក្យ "កម្ចី"
- ធ្វើតាមការណែនាំ
- បំពេញព័ត៌មានលម្អិត មានដូចជា ទំហំកម្ចី រយៈពេលកម្ចី ជ្រើសរើសកាលបរិច្ឆេទទូទាត់សង រួចចុចបន្ត។

លក្ខខណ្ឌ
លក្ខខណ្ឌទទួលបានកម្ចី |
មានអាយុយ៉ាងតិច 18 ឆ្នាំ។ |
ជាអ្នកប្រើប្រាស់អេប វីង ដែលដំណើរការធម្មតា។ |
|
រយៈកម្ចី |
15 ថ្ងៃ |
អត្រាការប្រាក់ |
0% |
របៀបសងកម្ចី |
កាត់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ វីង ឬ ទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។ |
ថ្ងៃសងកម្ចី |
15 ថ្ងៃ បន្ទាប់ពីថ្ងៃស្នើប្រាក់កម្ចី ។ |
សំណួរញឹកញាប់
1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?
កម្ចីវីងឌីជីថលឡូនគឺជា កម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ការចំណាយបន្ទាន់ ដោះស្រាយបំណុល យកទៅប្រើប្រាស់សម្រាប់បើតម្រូវការទិញលក់ជាដើម។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។
2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?
អតិថិជនវីងទាំងអស់ដែលត្រូវការសាច់ប្រាក់ដើម្បីបំពេញ តម្រូវការបន្ទាន់ ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។
3. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?
ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានដល់ 50 ដុល្លារ ជាមួយរយៈពេលកម្ចីរហូតដល់ 15 ថ្ងៃ។
4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?
ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានដល់ 50 ដុល្លារ ជាមួយរយៈពេលកម្ចីរហូតដល់ 15 ថ្ងៃ។
5. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?
អ្នកអាចស្នើដោយផ្ទាល់តាមអេប Wing Bank។
6. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?
អ្នកអាចស្នើបាន! តែពាក្យស្នើសុំរបស់អ្នកនឹងត្រូវត្រួតពិនិត្យ និងវិនិច្ឆ័យដោយក្រុមឥណទានរបស់ធនាគារ វីងជាមុនសិន។
7. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?
ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។
8. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?
ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់លេខ 023 999 989 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។
