fbpx

កម្ចីវីងឌីជីថលឡូន គឺជាមធ្យោបាយដ៏ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សជាមួយធនាគារ វីង។ លោកអ្នកអាចស្នើបានកម្ចីរហូតដល់ 1,000 ដុល្លារ សម្រាប់ការទូទាត់ ឬប្រើប្រាស់ប្រាក់បន្ទាន់សម្រាប់តម្រូវការផ្សេងៗទៀតជាដើម។ ហើយកាន់តែពិសេសទៀតនោះ ប្រាក់កម្ចីដែលអ្នកស្នើ នឹងផ្ទេរចូលគណនីធនាគារ វីងអ្នកភ្លាមៗនៅពេលដែលកម្ចីត្រូវបានអនុម័ត។ ​

 

អត្ថប្រយោជន៍

  • ទទួលបានកម្ចីរហូតដល់ 1,000 ដុល្លារ
  • អនុម័តងាយស្រួល និង​ ឆាប់រហ័ស
  • មិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ឬទ្រព្យធានា
  • កម្ចីដែលអនុម័តនឹងវេរចូលគណនីធនគារ វីងភ្លាមៗ
 

របៀបទទួលបានកម្ចី

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើពាក្យ​កម្ចី
  • ធ្វើតាមការណែនាំ
  • បំពេញព័ត៌មានលម្អិត មានដូចជា ទំហំកម្ចី រយៈពេលកម្ចី ជ្រើសរើសកាលបរិច្ឆេទទូទាត់សង រួចចុចបន្ត

 

លក្ខខណ្ឌ

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​

មានអាយុយ៉ាងតិច 18 ឆ្នាំ។

ជាអតិថិជនដែលមានគណនីបើកប្រាក់់បៀវត្សជាមួយធនាគារ វីង។

ជាអ្នកប្រើប្រាស់អេប វីង ដែលដំណើរការធម្មតា។

មានប្រវត្តិកម្ចីល្អ

ទំហំកម្ចី 

រហូតដល់ 1,000 ដុល្លារ

រយៈកម្ចី

រហូតដល់ 3 ខែ

អត្រាការប្រាក់

អត្រាការប្រាក់ សមរម្យ

របៀបសងកម្ចី

កាត់ចេញដោយស្វ័យប្រវត្តិ ពីគណនីធនាគារ​ វីង ឬ ទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។

ថ្ងៃសងកម្ចី

នៅរៀងរាល់ថ្ងៃបើកប្រាក់ខែបន្ទាប់ ឬ ថ្ងៃបើកប្រាក់ខែលើកទី២ នៃខែនីមួយៗ។

 

 

សំណួរញឹកញាប់

  • 1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូនសម្រាប់អតិថិជនបើកប្រាក់បៀវត្សរ៍?

    កម្ចីវីងឌីជីថលឡូនសម្រាប់អតិថិជនបើកប្រាក់បៀវត្សរ៍ គឺជាកម្ចីរយៈពេលខ្លីដែលអាចប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា ដូចជាប្រើប្រាស់លើការចំណាយដែលមិនបានរំពឹងទុក ការបង់សងបំណុល ឬការទិញទំនិញ។កម្ចីនេះ និងផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌនៃការសងដែលមានភាពបត់បែនបាន។

  • 2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?

    បុគ្គលិកនៃក្រុមហ៊ុននិង​កម្មករកម្មការិនីរោងចក្រ ដែលបើកប្រាក់បើកប្រាក់បៀវត្សជាមួយធនាគារ វីង។

  • 3. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?

    ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានរហូតដល់ 1,000 ដុល្លារ ជាមួយរយៈពេលកម្ចីរហូតដល់ ៣ ខែ។

  • 4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?

    អត្រាការប្រាក់និងថ្លៃសេវានៃកម្ចីវីងឌីជីថលឡូននេះមានភាពប្រកួតប្រជែងបំផុត។ អត្រាការប្រាក់និងថ្លៃសេវាពិតប្រាកដនឹងត្រូវបានបង្ហាញនៅពេលដាក់ពាក្យស្នើសុំកម្ចីរបស់អ្នក។

  • 5. តើលក្ខខណ្ឌនៃការសងត្រឡប់មានដូចម្តេចខ្លះ?

    ការទូទាត់សងមានភាពបត់បែន ដែលអ្នកអាចជ្រើសរើសរយៈពេលសងប្រាក់ចាប់ពី 2 ស​ប្ដា​ហ៍ រហូតដល់ 3 ខែ។

  • 6. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?

    អ្នកអាចដាក់ពាក្យតាមរយៈកម្មវិធី Wing Bank ឬភ្នាក់ងារវីងដែលនៅជិតបំផុត។

  • 7. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?

    អ្នកអាចស្នើបាន!ទោះបីជាអ្នកមានប្រវត្តិឥណទានមិនល្អក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ពាក្យស្នើសុំរបស់អ្នកនឹងស្ថិតក្រោមការយល់ព្រម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរបស់ធនាគារ វីង។

  • 8. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?

    ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។

  • 9. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?

    ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជន 023 999 989/012 999 489 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។