fbpx

ថ្នាលឌីជីថល Wingmarket ត្រូវបានទទួលស្គាល់ជាសកល

តុលា 2, 2023

ថ្នាលឌីជីថល Wingmarket ទទួលបានការទទួលស្គាល់ថាជាថ្នាលឌីជីថលដែលមានភាពច្នៃប្រឌិតក្នុងចំណោមបច្ចេកវិទ្យាហិញ្ញវត្ថុ នៅក្នុងកម្មវិធី​ផ្តល់​ពានរង្វាន់ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក ឆ្នាំ២០២៣ (Global SME Finance Awards 2023) សម្រាប់ “ពានរង្វាន់ភាពច្នៃប្រឌិតលើផលិតផលប្រចាំឆ្នាំ ២០២៣” (Product Innovation of the Year Award for 2023) ។ កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗកន្លងទៅ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

ការប្រគល់ពានរង្វាន់នេះ​ គឺជាការទទួលស្គាល់ថា​ Wingmarket ជាថ្នាលឌីជីថលដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពស៊ីសង្វាក់គ្នារវាងទីផ្សារឌីជីថល ជាមួយនឹងដំណោះស្រាយនៃការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ ដែលអាចជួយដល់សាជីវកម្ម សហគ្រាសធុនតូច និងមធ្យម អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយក្នុងប្រទេសក្នុងការទិញ និងលក់ផលិតផលសេវាកម្មទៅវិញទៅមកបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព។

ថ្នាលឌីជីថល Wingmarket បានផ្តល់នូវភាពងាយស្រួលទៅដល់ប្រព័ន្ធគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដល់ការទិញ និងលក់ផលិតផល និងសេវាកម្មសម្រាប់អ្នកផ្គត់ផ្គង់ អតិថិជន និងអ្នកប្រើប្រាស់ដទៃទៀត ដែលមាននៅក្នុងបណ្តាញខ្សែសង្វាក់តម្លៃរបស់ពួកគេ។ ភាពច្នៃប្រឌិតដែលមាននៅក្នុងថ្នាលឌីជីថលនេះ ជាតំណាងឲ្យការបោះជំហានទៅមុខយ៉ាងសំខាន់នៃសេវាខ្សែសង្វាក់ផ្គត់ផ្គង់បែបប្រពៃណីនូវភាពច្នៃប្រឌិតថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងនាំយកនូវសហគ្រាសទាំងនោះចូលទៅក្នុងយុគសម័យឌីជីថល។ ថ្នាលឌីជីថល ដែលមានភាពងាយស្រួលប្រើប្រាស់ បានធ្វើឲ្យការគ្រប់គ្រងការបញ្ជាទិញកាន់តែមានប្រសិទ្ធភាព និងនាំមកនូវតម្លាភាពទៅក្នុងដំណើរការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ ដំណោះស្រាយការទូទាត់តាមឌីជីថលដែលមាននៅក្នុងថ្នាលឌីជីថលនេះ មានគោលបំណងធ្វើឲ្យកាន់តែមានភាពប្រសើរឡើងនូវការគ្រប់គ្រងសាច់ប្រាក់ ដែលផ្តល់នូវលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដល់សាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម​ដោយផ្អែកលើប្រវត្តិប្រតិបត្តិការរបស់ពួកគេ។

លោក Qamar Saleem, Incoming CEO of the SME Finance Forum បានលើកឡើងថា៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញនូវគំនិតផ្តួចផ្តើមអំពីហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានបង្ហាញតាមរយៈពានរង្វាន់ដែលបានផ្តល់ជូននាពេលនេះ។ ខណៈពេលដែលបេក្ខភាពទាំងអស់ដែលសុទ្ធសឹងជាជ័យលាភីទៅតាមប្រភេទស្នាដៃនីមួយ ខ្ញុំសូមចូលរួមអបអរសាទរដល់ម្ចាស់ពានរង្វាន់ និងបេក្ខភាពដែលទទួលបានពានរង្វាន់កិត្តិយសទាំងអស់ សម្រាប់ភាពលេចធ្លោក្នុងប្រភេទឧស្សាហកម្មរបស់ពួកគេ។ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម យើងខ្ញុំមិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ យើងខ្ញុំក៏កំពុងធ្វើការផ្លាស់ប្តូរនូវការរស់នៅផងដែរ

ការផ្លាស់ប្តូរការរស់នៅ គឺជាអ្វីដែល វីង បានធ្វើការផ្តោតជាមួយនឹងមានចក្ខុវិស័យក្នុងការផ្តល់នូវដំណោះស្រាយឌីជីថលដែលមានភាពងាយស្រួល និងពាក់ព័ន្ធទៅនឹងដំណោះស្រាយបែបឌីជីថល ដើម្បីធ្វើឲ្យកាន់តែមានភាពប្រសើឡើងនូវការរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ថ្នាលឌីជីថល ដែលមានដូចជា៖ Wingmarket, Wingagri និង Wingmall គឺបានកំណត់គោលដៅក្នុងការបំពេញរាល់តម្រូវការរបស់សាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង  បានមានប្រសាសន៍ថា៖ ការទទួលស្គាល់នេះ គឺបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង និងលើកទឹកឲ្យយើងខ្ញុំបន្តជំរុញវិសាលភាពនៃការភ្ជាប់រវាងអាជីវកម្មជាមួយនឹងអាជីវកម្ម តាមប្រព័ន្ធអនឡាញ (B2B e-commerce) នៅប្រទេសកម្ពុជា។ ដែលវាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការច្នៃប្រឌិត និងបម្រើសហគមន៍នៃសហគ្រាសធុនតូច និងមធ្យមឲ្យកាន់តែមានភាពប្រសើរឡើង

លោក ហុង វណ្ណថេត នាយកគ្រប់គ្រងអាជីវកម្មអេឡិចត្រូនិក B2B បានលើកឡើងថា៖ “គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវថ្នាលឌីជីថលដែលមានភាពទូលំទូលាយ និងងាយស្រួលប្រើប្រាស់ ដែលរួមបញ្ចូលនូវសេវាកម្មទូទាត់ឌីជីថល ដំណោះស្រាយគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ និងភាពងាយស្រួលចូលទៅក្នុងទីផ្សារ សម្រាប់សហគ្រាសធុនតូច និងមធ្យម”។

ថ្នាលឌីជីថល Wingmarket បានផ្តោតទៅលើផ្នែកសំខាន់ៗចំនួនបី គឺការចូលទៅកាន់ទីផ្សារ ផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យម ធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ការទទួលបានសេវាធនាគារឌីជីថល ដូចជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈវិក្កយបត្រ រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាតាមរយៈវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ឌីជីថលកម្រិតខ្ពស់របស់ខ្លួន។

ពានរង្វាន់នៃភាពច្នៃប្រឌិតលើផលិតផលប្រចាំឆ្នាំ ដែលទទួលស្គាល់ដោយ កម្មវិធីប្រគល់ពានរង្វាន់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមជាសកល ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន FinTech ក្នុងការបង្ហាញសមិទ្ធិផលដែលលេចធ្លោរបស់ពួកគេ ក្នុងការនាំយកផលិតផល និងសេវាកម្មទៅដល់អតិថិជននៃសហគ្រាធុនតូច និងមធ្យមរបស់ពួកគេ។ ដោយមានការគាំទ្រពី Global Partnership for Financial Inclusion (GPFI) ដែលពានរង្វាន់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមជាសកលបានអនុញ្ញាតឲ្យគ្រប់ស្ថាប័នជុំវិញពិភពលោកក្នុងការចូលរួមបង្ហាញ ចែករំលែកការអនុវត្ត ចំណេះដឹង និងការសិក្សាពីគ្នាទៅវិញទៅមក៕