ចុចដើម្បីរកមើលផ្នែកផ្សេងទៀត
Send Money
ផ្ទេរប្រាក់តាម UnionPay
ផ្ទេរប្រាក់ទៅមនុស្សជាទីស្រលាញ់នៅប្រទេសចិនកាន់តែរហ័ស និងងាយស្រួលតាមមុខងារ UnionPay ដែលមាននៅលើអេប Wing Bank។ ជាមួយសេវាផ្ទេរប្រាក់ក្រៅប្រទេសនេះ លោកអ្នកនឹកប្រាកដបានថាប្រាក់ដែលលោកអ្នកផ្ទេរនឹងទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព ជាមួយនឹងកម្រៃសេវាទាបសមរម្យ។
អត្ថប្រយោជន៍៖
- ងាយស្រួល – មិនចាំបាច់បង្កើតកាត UnionPay មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់
- ចំណេញពេលវេលា – ផ្ទេរប្រាក់ទៅប្រទេសចិនបានយ៉ាងងាយស្រួលតាមអេប Wing Bank គ្រប់ពេលវេលា និងគ្រប់ទីកន្លែង
- សេវាកម្មរហ័ស– ទឹកប្រាក់ផ្ទេរនឹងត្រូវវេរចូលទៅក្នុងគណនីរបស់អ្នកទទួលបានភ្លាមៗ
- ការផ្តល់ជូន– ទទួលបាននូវសេវាផ្ទេរប្រាក់ដ៏ងាយស្រួល រហ័ស និងមានសុវត្ថិភាព
- តម្លៃសេវាប្រកួតប្រជែង – ផ្ទេរប្រាក់ទៅប្រទេសចិនជាមួយថ្លៃសេវាល្អជាងមុន
តម្លៃសេវា និង ចំនួនទឹកប្រាក់ផ្ទេរ
រូបិយប័ណ្ណ |
ចំនួនទឹកប្រាក់ |
ថ្លៃសេវា (គិតជាដុល្លារ) |
ដុល្លារ |
1.01 - 500 |
5 |
500.01 - 1,000 |
9 |
|
1,000.01 - 1,500 |
13.50 |
|
1,500.01 - 2,000 |
18 |
|
2,000.01 - 2,500 |
23 |
របៀបផ្ទេរប្រាក់តាមអេប Wing Bank
ដើម្បីផ្ទេរប្រាក់ទៅប្រទេសចិនតាមមុខងារ UnionPay ដែលមាននៅលើអេប Wing Bank អ្នកអាចអនុវត្តតាមជំហានខាងក្រោម៖
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
- ជ្រើសរើសប្រទេស "ចិន"
- ជ្រើសរើសដៃគូ "UnionPay"
- បំពេញព័ត៌មានចាំបាច់ទាំងអស់ រួចចុចពាក្យ "ផ្ញើ"
- សូមផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និង ចំនួនទឹកប្រាក់ រួចចុច "បញ្ជាក់"
- បញ្ចូលលេខកូដ PIN 4 ខ្ទង់ របស់គណនីធនាគារ វីងរបស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
- អ្នកនឹងទទួលបានផ្ទាំងបញ្ជាក់ថា "ប្រតិបត្តិការជោគជ័យ"
