មិនថាអ្នកជាដៃគូទូទាត់ជាមួយធនាគារ វីង ឬទើបតែចាប់ផ្ដើម​អាជីវកម្មនោះទេ ធនាគារ វីង ផ្ដល់ជូននូវដំណោះស្រាយកម្ចីដែលមានភាពបត់បែន និងតម្លៃសមរម្យ ដែលត្រូវបានរៀប​ចំ​ឡើង​ដើម្បីជួយអ្នកពង្រីកអាជីវកម្ម និងគាំទ្រតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នកផ្ទាល់។

ស្នើកម្ចីបានរហូតដល់ 5,000 ដុល្លារ នឹងរីករាយជាមួយអត្រាការប្រាក់ពិសេសចាប់ពី 8.5% ក្នុងមួយឆ្នាំ មិនតម្រូវមានទ្រព្យបញ្ចាំ និងរយៈពេល​កម្ចីរហូតដល់ 36 ខែ ហើយកាន់តែពិសេសនោះ គឺឥតគិតថ្លៃ​សេវាសម្រាប់ការសង​ត្រឡប់​មុនកាល​កំណត់នៃកម្ចី​។

លក្ខណៈផលិតផល

ទូទៅ បរិយាយ
ឈ្មោះកម្ចី កម្ចីទុនបង្វិលសម្រាប់អាជីវករ
ទំហំកម្ចី 500 ដុល្លារ - 5,000 ដុល្លារ
រូបិយប័ណ្ណ រៀល និង ដុល្លារ
សិទ្ធស្នើកម្ចី ប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី 18 ឆ្នាំ- 65 ​ឆ្នាំ (គិតត្រឹមកាលបរិច្ឆេទបញ្ចប់កម្ចី)
រយៈពេលដំណើរការអាជីវកម្ម ≥6ខែ (សម្រាប់អាជីវកម្មដែលសិក្សាលទ្ធភាពសង)
គោលបំណងប្រើប្រាស់កម្ចី អាជីវកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួន
រយៈពេលកម្ចី រហូតដល់ 36 ខែ
អត្រាការប្រាក់ **8.5% ប្រចាំឆ្នាំ
របៀបបង់សង បង់សងថេរ
ប្រភពចំណូល អាជីវកម្ម និងក្រៅពីអាជីវកម្ម
របៀបស្នើកម្ចី គ្រប់សាខា ធនាគារ វីង, ភ្នាក់ងារ វីងម៉ាស្ទ័រ និងភ្នាក់ងារ វីងទូទាំងប្រទេស

អត្រាការប្រាក់ផ្តល់ជូនពិសេស – 8.5% ក្នុងមួយឆ្នាំ

អាជីវករ ឬអាជីវករ ថ្មីដែលទើបចុះឈ្មោះ នឹងទទួលបានអត្រាការប្រាក់ពិសេសលើកដំបូង 8.5% ក្នុងមួយឆ្នាំ។ អត្រាការប្រាក់នេះនឹងត្រូវបានពិនិត្យរៀងរាល់ 3 ខែម្តង ដោយផ្អែកលើការប្រើប្រាស់ KHQR របស់អាជីវករ។

ដើម្បីរក្សាអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ អាជីវករត្រូវតែបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម:

  • ចំនួនទឹកប្រាក់ដែលទទួលបាន តាម KHQR ជាមធ្យមប្រចាំខែ ត្រូវតែ ≥ 25% នៃកម្ចីដែលបានខ្ចី
  • ចំនួនទឹកប្រាក់ដែលធ្វើប្រតិបត្តិការ តាម KHQR ជាមធ្យមប្រចាំខែ ត្រូវតែ ≥ 30 ប្រតិបត្តិការ
  • សមតុល្យបញ្ចប់ជាមធ្យមប្រចាំខែ ≥ 250 ដុល្លារ

ឯកសារតម្រូ

អត្តសញ្ញាណ និងទីលំនៅរបស់អតិថិជន

  • អត្តសញ្ញាណបណ្ណ (ផ្នែកខាងមុខ និងខាងក្រោយ) ឬលិខិតឆ្លងដែន
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ឯកសារបញ្ជាក់ទីលំនៅណាមួយដូចខាងក្រោម៖
    • អត្តសញ្ញាណបណ្ណ / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ
    • សំបុត្រកំណើត
    • ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ / កិច្ចសន្យាលក់
    • លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរមូលដ្ឋាន
    • វិក្កយបត្រប្រើប្រាស់ (អគ្គិសនី ទឹក ជាដើម)

ឯកសារបញ្ជាក់ចំណូលអាជីវកម្ម (ប្រសិនបើមាន)

  • របាយការណ៍ធនាគាររបស់អាជីវករ ឬផ្ទាល់ខ្លួន (3 ខែចុងក្រោយ)
  • វិក្កយបត្រ / របាយការណ៍ចំណេញ-ខាត / កំណត់ត្រាលក់
  • កិច្ចសន្យាជួល (ប្រសិនបើមាន)
  • អាជ្ញាបណ្ណអាជីវកម្ម / ប៉ាតង់ / លិខិតអនុញ្ញាត

របៀបស្នើកម្ចី

  1. សូមអញ្ជើញទៅកាន់សាខាធនាគារ វីង, ភ្នាក់ងារ វីងម៉ាស្ទ័រ ឬភ្នាក់ងារ វីង ណាមួយទូទាំងប្រទេស
  2. ដាក់ស្នើឯកសារតម្រូវ
  3. ពិភាក្សាជាមួយបុគ្គលិកផ្នែកឥណទានរបស់យើង ដើម្បីវាយតម្លៃតម្រូវការរបស់អ្នក
  4. ទទួលបានការអនុម័ត និងការបើកប្រាក់យ៉ាងឆាប់រហ័ស

សំណួរញឹកញាប់ (FAQs)

  • 1. តើកម្ចីនេះអាចប្រើសម្រាប់គោលបំណងអ្វីខ្លះ?

    កម្ចីនេះអាចប្រើប្រាស់បាន សម្រាប់​គោល​បំណង​អាជីវកម្ម និងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ 
  • 2. តើមានថ្លៃសេវាពិន័យសម្រាប់ការទូទាត់យឺតយ៉ាវទេ ប្រសិនបើខ្ញុំខកខានថ្ងៃកំណត់? 

    បាទ/ចាស មាន។ ថ្លៃសេវាពិន័យសម្រាប់ការទូទាត់យឺតយ៉ាវគឺ 27% ក្នុងមួយឆ្នាំ នឹងត្រូវគិតលើប្រាក់ដើម និងការប្រាក់​ដែល​ហួសកំណត់ ដោយចាប់ផ្ដើមគិតពី 4 ថ្ងៃបន្ទាប់ ពីកាលបរិច្ឆេទកំណត់របស់អ្នក។ 
  • 3. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីរក្សាអត្រាការប្រាក់ 8.5%? 

    ដើម្បីរក្សាអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ លោកអ្នកត្រូវតែបំពេញឱ្យគ្រប់លក្ខខណ្ឌប្រចាំខែដូចខាងក្រោម៖ 
    . ប្រតិបត្តិការដាក់ប្រាក់តាម KHQR ត្រូវតែ ≥ 25% នៃកម្ចី  
    . ត្រូវមានយ៉ាងតិច 30 ប្រតិបត្តិការដែលធ្វើតាម KHQR  
    . សមតុល្យជាមធ្យមប្រចាំខែ ស្មើ ឬធំជាង 250 ដុល្លារអាមេរិក។ 
  • 4. តើនឹងមានអ្វីកើតឡើង ប្រសិនបើខ្ញុំមិនបានបំពេញគ្រប់លក្ខខណ្ឌ?

    ប្រសិនបើលោកអ្នកមិនបានបំពេញគ្រប់លក្ខខណ្ឌទេនោះ— អត្រាការប្រាក់របស់អ្នកអាចនឹងត្រូវបានកែតម្រូវទៅជា 12% ក្នុងមួយឆ្នាំ បន្ទាប់ពីការពិនិត្យឡើងវិញរៀងរាល់ត្រីមាស។ 
  • 5. តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានការអនុម័តកម្ចី? 

    ការអនុម័តត្រូវបានធ្វើឡើងដោយ ក្រុមមន្ត្រីឥណទានរបស់យើង។ រយៈពេលពិតប្រាកដអាស្រ័យលើភាពពេញលេញនៃពាក្យស្នើសុំរបស់អ្នក និងការវាយតម្លៃលក្ខណៈសម្បត្តិ។ 
  • 6. តើខ្ញុំអាចស្នើកម្ចីនេះ ប្រសិនជាខ្ញុំមិនមែនជាដៃគូអាជីវករ របស់ធនាគារ វីង? 

    បាទ/ចាស! កម្ចីនេះផ្តល់សម្រាប់អាជីវករគ្រប់រូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនថាអ្នកជាដៃគូអាជីវ​ករ របស់​ធនាគារ វីង ឬអត់នោះទេ។ ប្រសិនបើអ្នកចង់ទទួលបានអត្រាការ​ប្រាក់ពិសេស 8.5%​ ក្នុងមួយឆ្នាំ លោកអ្នកតម្រូវឱ្យចុះឈ្មោះជាដែគូអាជីវករ របស់ធនាគារ វីង ជាមុនសិន។ 
  • 7. តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​ខ្ញុំ​ចង់ស្នើ​​សុំ​​កម្ចី​ខ្ពស់ជាងនេះ? 

    ធនាគារ វីង ផ្តល់ជម្រើសកម្ចីជាច្រើនប្រភេទស័ក្តិសមតាមតម្រូវការហិរញ្ញវត្ថុផ្សេងៗគ្នា។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការស្នើសុំចំនួនទឹកប្រាក់កម្ចីខ្ពស់ជាងនេះ អ្នកអាចទៅកាន់សាខាធនាគារ វីង, ភ្នាក់ងារធនាគារ វីង ឬ លោកអ្នកអាចទាក់ទងមកកាន់សេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ 023 999 984 ឬ ឆាត តាមរយៈមុខងារ “បតជំនួយ” លើអេប Wing Bank សម្រាប់ព័ត៌មានបន្ថែម។