fbpx

ជិះតុកតុកឥតគិតថ្លៃជាមួយ TADA ទូទាត់ប្រាក់តាមកាតវីង វីសា

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

ឧសភា 1, 2023

ធនាគារ វីង ផ្តល់ជូនប្រូម៉ូសិន ពិសេសសម្រាប់ ម្ចាស់កាតវីង វីសា នារដូវក្តៅនេះ! ធ្វើដំណើរទៅកាន់គោលដៅដោយសុវត្ថិភាព និងមានទំនុកចិត្ត ជាមួយអេប TADA ហើយរីករាយជាមួយការជិះដោយឥតគិតថ្លៃ នៅរាល់ពេលដែលលោកអ្នកទូទាត់តាមកាតវីង វីសាចាប់ពី 5 ដុល្លារឡើងទៅ ដោយប្រើប្រូម៉ូកូដ “VISA” ។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 1 ឧសភា រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ឬរហូតដល់ថវិកាកំណត់

របៀបទទួលការផ្តល់ជូន

សម្រាប់អ្នកប្រើប្រាស់អេប TADA ដែលមិនទាន់បានភ្ជាប់ ឬចុច Save កាតវីង វីសា

  • ជំហានទី 1 ជ្រើសរើស “Payment Method”
  • ជំហានទី 2 ជ្រើសរើស “Add Card”
  • ជំហានទី 3 ជ្រើសរើស “Visa Card“
  • ជំហានទី 4 បំពេញព័ត៌មានរបស់ កាតវីង វីសា
  • ជំហានទី 5 ចុច Save សម្រាប់ជម្រើសអាទិភាព
  • ជំហានទី 6 ជ្រើសរើសទិសដៅ
  • ជំហានទី 7 ជ្រើសរើស Voucher
  • ជំហានទី 8 បញ្ចូលប្រូម៉ូកូដ “VISA”

សម្រាប់អ្នកប្រើប្រាស់អេប TADA ដែលបានភ្ជាប់ ឬចុច Save កាតវីង វីសា

  • ជំហានទី 1 ជ្រើសរើស “Payment Method”
  • ជំហានទី 2 ចុចលើ Visa card របស់អ្នកដែលបានរក្សាទុកដើម្បីទូទាត់
  • ជំហានទី 3 ជ្រើសរើសទិសដៅ
  • ជំហានទី 4 ជ្រើសរើស “Voucher”
  • ជំហានទី 5 បញ្ចូលប្រូម៉ូកូដ “VISA”

លក្ខន្តិកៈប្រម៉ូសិន

  • ផ្តល់ជូនគ្រប់ប្រភេទកាតវីង វីសា
  • ការបញ្ចុះតម្លៃនេះអនុវត្តចំពោះការដាក់ កាតវីង វីសា ជាជម្រើសអាទិភាពសម្រាប់ការបង់ប្រាក់និងទូទាត់នៅលើកម្មវិធី TADA
  • ផ្តល់ជូនសម្រាប់ការធ្វើដំណើរទៅ ឬមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្សារទំនើបអ៊ីអនម៉ល (ភ្នំពេញ សែនសុខស៊ីធី និងមានជ័យ)
  • ការផ្តល់ជូននេះត្រូវបានកំណត់ត្រឹម 5ដុល្លារ សម្រាប់ការជិះមួយលើក ហើយប្រសិនបើថ្លៃជិះលើសពីនេះ អតិថិជនត្រូវតែទូទាត់បន្ថែមជាមួយកាតវីង វីសា
  • ការផ្តល់ជូននេះនឹង​ធ្វើឡើងដោយស្វ័យប្រវត្តិនៅពេល Check out ដោយប្រើប្រូម៉ូកូដ VISA
  • អតិថិជនម្នាក់អាចទទួលបានការផ្តល់ជូននេះ រហូតដល់ 5 ដងក្នុង មួយខែ
  • ការផ្តល់ជូននេះអនុវត្តតាមគោលការណ៍មកមុន បានមុន
  • ធនាគារ វីង, វីសា និង TADA រក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
  • ការសម្រេចចិត្តរបស់ធនាគារ វីង និង TADA លើបញ្ហាណាមួយដែលទាក់ទងនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ។

លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។