fbpx

កិច្ចសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងធនាគារឯកទេសវីង

វីង បានចាប់ដៃគូសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការផ្តល់ជូននូវមធ្យោបាយថ្មីក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ដែលអាចឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការទូទាត់លើសេវាកម្មផ្សេងៗដូចជា សេវាកម្មចុះបញ្ជីរថយន្ត និងទិញផ្លាកលេខរថយន្ត សេវាកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សេវាកម្មផ្តល់បណ្ណបើកបរយានយន្ត និងសេវាកម្មស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន តាមរយៈប្រព័ន្ធកុំព្យូទ័រ ឬទូរស័ព្ទស្មាតហ្វូនរបស់អ្នក និងធ្វើការទូទាត់វិក្កយបត្រសេវាកម្មទាំងនោះតាមរយៈគណនីវីង ឬភ្នាក់ងារវីងដែលនៅជិតលោកអ្នក។ អ្នកអាចធ្វើការត្រួតពិនិត្យតម្លៃផ្លាកលេខរថយន្ត និងធ្វើការកក់ទុកភ្លាមៗដោយងាយស្រួល។

អត្ថប្រយោជន៍

កាន់តែរហ័ស និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការសេវាកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ឥឡូវនេះអ្នកអាចទិញផ្លាកលេខរថយន្ត ពីផ្ទះរបស់អ្នក ឬក៏ពេលអ្នកកំពុងធ្វើដំណើរក្នុងអំឡុងពេលវិស្សមកាលក្រៅប្រទេស។

របៀបប្រើប្រាស់

១.សូមចូលទៅកាន់តំណភ្ជាប់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជ្រើសរើសប្រភេទសេវាកម្មដែលអ្នកត្រូវការ៖

  • https://vehicle.mpwt.gov.kh/ សម្រាប់សេវាកម្មចុះបញ្ជីរថយន្ត និងទិញផ្លាកលេខរថយន្ត
  • https://technispection.mpwt.gov.kh/ សម្រាប់សេវាកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
  • http://driverlicense.mpwt.gov.kh/ ​ សម្រាប់សេវាកម្មផ្តល់បណ្ណបើកបររថយន្ត
  • http://transportlicense.mpwt.gov.kh/ សម្រាប់សេវាកម្មស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន

២. សូមធ្វើការបំពេញនូវព័ត៌មាន និងឯកសារដែលចាំបាច់ផ្សេងៗ

៣. បន្ទាប់ពីបំពេញរួចរាល់ហើយ សូមធ្វើការបង់ប្រាក់

  • សម្រាប់អ្នកមានគណនីវីង៖ សូមជ្រើសរើសយក​ Wing បន្ទាប់មកធ្វើការបំពេញនូវលេខគណនី និងលេខកូដសម្ងាត់ដែលបានស្នើសុំ
  • សម្រាប់អ្នកគ្មានគណនីវីង៖ លោកអ្នកក៏អាចធ្វើប្រតិបត្តិការបានដោយគ្រាន់តែជ្រើសរើសយក No Wing Account​ បន្ទាប់មកធ្វើការព្រីននូវវិក្កយបត្រ ហើយយកទៅទូទាត់នៅភ្នាក់ងារវីងជិត8,000 កន្លែងណាមួយដែលនៅជិតលោកអ្នក។

សំណួរ និង ចំម្លើយ