វីងគិតលុយ
គណនីវីងរបស់អ្នកអនុញ្ញាតឲ្យអ្នកទិញទំនិញពីដៃគូដោយមិនចាំសាច់ប្រាក់សុទ្ធ។
អ្នកអាចបង់ថ្លៃចំណាយរបស់ខ្លួនជាមួួយនឹងហាងជាដៃគូជាច្រើនទូទាំងប្រទេស ដោយមិនចាំបាច់សាច់ប្រាក់សុទ្ធ ដែលមានដូចជា ភោជនីយដ្ឋាន រោងភាពយន្ត ហាងលក់សំលៀកបំពាក់ -ល-។ មិនចាំបាច់បារម្ភពីលុយក្លែងក្លាយពេលអ្នកទិញទំនិញ។ អតិថិជនអាចទូទាត់តាមរយៈទូរស័ព្ទដៃ ឬប្រើកាតវីងដើម្បីឆូតលើម៉ាស៊ីនរបស់វីងដើម្បីទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស។ អតិថិជនគ្រាន់តែមានគណនីវីង និងទឹកប្រាក់នៅក្នុងគណនីជាកាស្រេច។
ចុចទីនេះ ដើម្បីស្វែងរកទីតាំងហាងដៃគូវីង.

របៀបទូទាត់តាមការឆូតកាត៖
- ប្រាប់ទៅកាន់អ្នកគិតលុយឬម្ចាស់ហាងថាអ្នកចង់បង់ប្រាក់តាមរយៈកាតវីង
- ហុចវីងកាតរបស់អ្នកទៅអោយ អ្នកគិតលុយ ឬម្ចាស់ហាង ដើម្បីឆូតលើម៉ាស៊ីនរបស់វីង
- ប្រសិនបើទឹកប្រាក់ដែលត្រូវបង់តិចជាង 10ដុល្លារ លោកអ្នកមិនចាំបាច់ចុចលេខសម្ងាត់ទេ
- ទទួលយកវិក្កយបត្រពីអ្នកលក់ ឬ ម្ចាស់ហាង
- លោកអ្នកនឹងទទួលបានសាររាល់ពេលប្រតិបត្តិការទទួលបានជោគជ័យ
អត្ថប្រយោជន៍នៃការប្រើសេវាកម្មវីងគិតលុយ
- មិនទាមទារសាច់ប្រាក់សុទ្ធ មិនមានហានិភ័យលើ ការបាត់បង់ លួច ឬក្រដាសប្រាក់ក្លែងក្លាយ
- រហ័ស និងមានសុវត្ថិភាពខ្ពស់
- ទូទាត់តាមទូរស័ព្ទដៃ ឬឆូតកាត ឬ ដាក់កាតលើម៉ាស៊ីន
របៀបទូទាត់តាមទូរស័ព្ទដៃ
- វាយលេខ *989#
- បញ្ចូលលេខគណនីវីង
- ចុចយក 7. "Pay with Wing"
- បញ្ចូលលេខកូដទូទាត់
- បញ្ចូលចំនួនទឹកប្រាក់
- បញ្ចូលលេខសម្ងាត់4ខ្ទង់
របៀបទូទាត់តាមកម្មវិធីស្មាតហ្វូនវីង
- ជ្រើសយក "Pay with Wing"
- ស្កេន QR កូដ ឬវាយលេខកូដទូទាត់
- បញ្ចូលចំនួនទឹកប្រាក់
- បញ្ចូលលេខកូដសម្ងាត់ 4ខ្ទង់