fbpx

ទទួលទូទាត់តាម Wingpay ឬ វីង KHQR
ដើម្បីឈ្នះកាន់តែធំ

រយៈពេលផ្សព្វផ្សាយ: មីនា 15, 2024 ទៅ កញ្ញា 15, 2024

មីនា 14, 2024

សូមស្វាគមន៍មកកាន់កម្មវិធីពិសេសរបស់ធនាគារ វីង ជាមួយនឹងឱកាសឈ្នះរង្វាន់​ដ៏​អស្ចារ្យ ដោយ​គ្រាន់​តែ​ទទួល​ទូទាត់​តាមរយៈ ​Wingpay​ ឬ ​វីង KHQR។ ​ការផ្តល់​ជូននេះ​សម្រាប់​តែ​ដៃគូអាជីវករ​របស់​ធនាគារ វីង ប៉ុណ្ណោះ​! ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់សប្តាហ៍ និងការចាប់រង្វាន់​ធំ នឹងប្រព្រឹត្តឡើងក្នុងខែកញ្ញា ឆ្នាំ 2024 ដែល​សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់ 2,200 ​លានរៀល​។ ​ប្រើ Wingpay ​ឬ វីង KHQR ​សម្រាប់​ប្រតិបត្តិការ​ទូទាត់​របស់​អ្នក ហើយ​រីករាយជាមួយឱកាសឈ្នះរង្វាន់ពីធនាគារ វីង នៅថ្ងៃនេះ!

រយៈពេលនៃកម្មវីធី៖ ចាប់ពីថ្ងៃទី15 ខែមីនា រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2024

រង្វាន់ប្រចាំខែ

រង្វាន់ ចំនួន
ម៉ូតូ Honda Dream 2024 24 រង្វាន់
ទូរសព្ទ​ iPhone 15 Pro Max 24 រង្វាន់
ទឹកប្រាក់ 100 ដុល្លារ 2,400 រង្វាន់
ទឹកប្រាក់ 50 ដុល្លារ​​ 3,600 រង្វាន់

រង្វាន់ធំ

រង្វាន់ ចំនួន
រថយន្ត Ford Ranger XLT 3.2L 2023 1 រង្វាន់

លក្ខខន្តិក និងការអនុវត្តនៃកម្មវីធី៖

  • កម្មវិធីនេះផ្តល់ជូនសម្រាប់ដៃគូអាជីវករទាំងអស់ដែលទទួលទូទាត់តាម Wingpay ឬ Wing KHQR ។
  • ដៃគូអាជីវករត្រូវទទួលទូទាត់សរុបយ៉ាងតិច 125 ដុល្លារ ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលេខផ្សងសំណាង ចំនួន 1 កូដ។ ឧទាហរណ៍៖ ទឹកប្រាក់ទូទាត់ចំនួន 125 ដុល្លារ ទទួលបានលេខផ្សងសំណាងចំនួន 1 កូដ ហើយបើទឹកប្រាក់ទូទាត់បានចំនួន 500 ដុល្លារ នោះដៃគូអាជីវករនឹងទទួលបានលេខផ្សងសំណាងចំនួន 4 កូដ ។
  • ដើម្បីមានឱកាសឈ្នះរង្វាន់ធំ រថយន្ត FordRanger XLT 3.2L 2023 ដៃគូអាជីវករត្រូវទទួលទូទាត់សរុបយ៉ាងតិច 500 ដុល្លារ ក្នុងខែនីមួយៗ (ការចាប់រង្វាន់នៅសប្ដាហ៍ទី4 នៃខែកញ្ញា ឆ្នាំ2024) ។
  • លទ្ធផលចាប់រង្វាន់ និងអ្នកឈ្នះ នឹងធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ដែលមានសញ្ញាធីកពណ៌ខៀវជាសម្គាល់ និងតាមរយៈក្រុម តេឡេក្រាម “ដៃគូទូទាត់ធនាគារ វីង ភ្នំពេញ និងខេត្ត”។
  • សម្រាប់រង្វាន់ជាទឹកប្រាក់នឹងត្រូវទូទាត់ទៅក្នុងគណនីអាជីវករដោយស្វ័យប្រវត្តិ។
  • សម្រាប់រង្វាន់ជាទូរសព្ទដៃ ម៉ូតូ និង​រថយន្ត ធនាគារ វីង នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះ ដើម្បីបញ្ជាក់កាលបរិច្ឆេទ និងទីតាំងបើករង្វាន់ តាមរយៈទូរសព្ទដែលមានលេខ 023 999 989 នេះតែប៉ុណ្ណោះ ។
  • ក្នុងករណីលេខទំនាក់ទំនងរបស់អ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានក្នុងរយៈពេល 7ថ្ងៃ នៃថ្ងៃធ្វើការ នោះរង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ ។
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន ។

សំណួរញឹកញាប់

  • 1. តើកម្មវិធីនេះមានចាប់ពីថ្ងៃណា?

    កម្មវិធីនេះមានចាប់ពីថ្ងៃទី15 ខែមីនា រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2024 សម្រាប់រង្វាន់ធំ នឹងមានការចាប់ឆ្នោតនៅសប្ដាហ៍ទី 4 នៃខែកញ្ញា ឆ្នាំ2024។
  • 2. តើអ្នកណាខ្លះអាចចូលរួមក្នុងកម្មវិធីនេះ?

    អ្នកដែលអាចចូលរួមក្នុងកម្មវិធីនេះ ត្រូវតែជាដៃគូអាជីវករទូទាត់របស់ធនាគារ វីង។
  • 3. ដើម្បីចូលរួមក្នុងកម្មវិធីនេះដៃគូអាជីវករត្រូវធ្វើអ្វីខ្លះ?

    ដៃគូអាជីវកររបស់ធនាគារ វីង ត្រូវតែទទួលទូទាត់តាម Wingpay ឬ វីង KHQR សរុបយ៉ាងតិច 125 ដុល្លារ ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលេខផ្សងសំណាង ចំនួន 1 កូដ។ ។
  • 4. ប្រសិនជាដៃគូអាជីវករមិនអាចទទួលទូទាត់បានរហូតដល់ 500 ដុល្លារ ក្នុងមួយខែ តើពួកគេអាចចូលរួមក្នុងការចាប់រង្វាន់ឈ្នះរថយន្ត Ford Ranger ដែរឬទេ?

    មិនបានទេ! ដៃគូអាជីវករត្រូវតែទទួលទូទាត់ឱ្យបានយ៉ាងតិច 500 ដុល្លារ ដើម្បីទទួលបានលេខផ្សងសំណាងចំនួន 4 កូដ និងអាចមានឱកាសចូលរួមក្នុងការចាប់រង្វាន់ធំ។
  • 5. តើលេខផ្សងសំណាងត្រូវបូកចូលគ្នាពីសប្តាហ៍មួយ ទៅសប្តាហ៍មួយ សម្រាប់ការចាប់រង្វាន់ប្រចាំសប្តាហ៍ដែរ ឬទេ?

    មិនត្រូវបានបញ្ចូលគ្នានោះទេ! ឧទាហរណ៍៖
    • នៅសប្តាហ៍ទី 1៖ ប្រសិនជាដៃគូអាជីវករទទូលទូទាត់បាន 500 ដុល្លារ នោះពួកគេនឹងទទួលបាន លេខផ្សងសំណាងចំនួន 4 កូដ ហើយអាចមានសិទ្ធិចូលរួមចាប់រង្វាន់ក្នុងសប្តាហ៍ទី 1 ។
    • នៅសប្តាហ៍ទី 2៖ ប្រសិនជាដៃគូអាជីវករទទូលទូទាត់បាន 1,000 ដុល្លារ នោះពួកគេនឹងទទួលបាន លេខផ្សងសំណាងចំនួន 8 កូដ និងគ្មានការបូកបញ្ចូលលេខផ្សងសំណាងពីសប្តាហ៍ទី 1 ទៅសប្តាហ៍ទី 2 នោះទេ។
  • 6. តើលេខផ្សងសំណាងត្រូវបូកចូលគ្នាពីសប្តាហ៍មួយ ទៅសប្តាហ៍មួយ សម្រាប់ការចាប់រង្វាន់ធំដែរទេ?

    ពិតជាមាន! លេខផ្សងសំណាងនឹងត្រូវបូកបញ្ចូលគ្នាតាំងពីថ្ងៃទី 15 ខែមីនា រហូតដល់ថ្ងៃទី15 នៃខែកញ្ញា ឆ្នាំ2024 ដើម្បីឱ្យដៃគូអាជីវករមានឱកាសឈ្នះរង្វាន់កាន់តែធំ។