fbpx

ផ្ទេរប្រាក់ក្រៅប្រទេសតាម Western Union ហើយបានកូដ E-Voucher $5

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

តុលា 18, 2023

ចង់ញ៉ាំផាស្តាឆ្ងាញ់ៗ ពេលផ្ទេរប្រាក់ក្រៅប្រទេសទៅកាន់មនុស្សជាទីស្រលាញ់? ឥឡូវនេះអ្នកអាចទទួលបានការផ្តល់ជូនទាំងនេះ​ពីធនាគារ វីង និង Western Union! មិនថាអ្នកត្រូវការផ្ទេរប្រាក់ ដើម្បីទូទាត់ថ្លៃសិក្សា ថ្លៃព្យាបាល ឬចំណាយផ្ទាល់ខ្លួននោះទេ អ្នកអាចរីករាយជាមួយការផ្ទេរប្រាក់ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ពី Western Union។ លើសពីនេះ នៅពេលដែលអ្នកផ្ទេរប្រាក់ទៅកាន់ប្រទេសចិន វៀតណាម ឬហ្វលីពិន ថ្ងៃនេះ អ្នកនឹងទទួលបាន កូដ E-Voucher ដែលមានតម្លៃ $5 ពីហាង Pasta Corner សម្រាប់ការផ្ទេរចាប់ពី $100 នៅលើអេប Wing Bank។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 ឬរហូតដល់អស់ពីស្តុក។

 

របៀបផ្ទេរប្រាក់

  1. ចូលទៅកាន់អេប Wing Bank
  2. ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅក្រៅប្រទេស”
  3. ជ្រើសរើសប្រទេស “ចិន, វៀតណាម​, ហ្វីលីពិន”
  4. ជ្រើសរើសដៃគូ ” Western Union”
  5. បំពេញព័ត៌មាន រួចចុចពាក្យ “ផ្ញើ”
  6. សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “បញ្ជាក់”
  7. បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

 

លក្ខខន្តិកប្រូម៉ូសិន

  • ដើម្បីទទួលបានការផ្តល់ជូននេះ អ្នកត្រូវតែជាអតិថិជនពេញលេញ (Full KYC) និងមានអេប Wing Bank។
  • ការផ្តល់ជូននេះមានសម្រាប់អតិថិជិនធនាគារ វីង ទាំងអស់។
  • ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 ឬរហូតដល់អស់ពីស្តុក។
  • អនុវត្តសម្រាប់ការផ្ទេរប្រាក់ចាប់ពី $100 ឡើងទៅ។
  • ផ្តល់ជូនសម្រាប់តែការផ្ទេរប្រាក់ទៅកាន់ប្រទេស ចិន, វៀតណាម ឬ ហ្វីលីពិន ប៉ុណ្ណោះ។
  • អតិថិជនអាចទទួលបានកូដ E-Voucher រហូតដល់ 2 ដង/ម្នាក់ ក្នុងអំឡុងពេលប្រូម៉ូសិន។
  • កូដ E-Voucher នឹងត្រូវផ្ញើទៅកាន់អតិថិជនតាមរយៈ សារជូនដំណឹង រៀងរាល់ចុងសប្ដាហ៏ ដោយក្រុមហ៊ុន Western Union បន្ទាប់ពីការធ្វើប្រតិបត្តិការត្រូវបានបញ្ចប់។
  • កូដ E-Voucher អាចធ្វើការទូទាត់នៅតាមសាខារបស់ Pasta Corner នៅទូទាំងប្រទេសកម្ពុជា។
  • កូដ E-Voucher នេះមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ 2024។
  • ធនាគារ វីងរក្សាសិទ្ធក្នុងការកែបែ្រ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវិធីនេះបាន?

    ការផ្តល់ជូននេះមានសម្រាប់អតិថិជិនធនាគារ វីង ទាំងអស់ ដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅប្រទេស ចិន វៀតណាម ឬហ្វីលីពិន ចាប់ពី $100 ឡើងទៅ ជាមួយដៃគូ Western Union ដែលមានលើអេប Wing Bank។

  • 2. តើខ្ញុំអាចទទួលបានកូដ E-Voucher ដោយរបៀបណា?

    បន្ទាប់ពីអ្នកបានបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់រួចរាល់ អ្នកនឹងទទួលបានសារជូនដំណឹង តាមរយៈ Western Union។

  • 3. តើខ្ញុំអាចប្រើប្រាស់ កូដ E-Voucher សម្រាប់កុម្ម៉ង់តាមអេបដឹកជញ្ជូនបានដែរឬទេ?

    ទេ! អ្នកអាចប្រើប្រាស់កូដ E-Voucherអេឡិចត្រូនិច បានតែនៅតាមសាខារបស់ Pasta Corner ប៉ុណ្ណោះ។

  • 4. តើខ្ញុំអាចប្តូរកូដ E-Voucher នៅឯណា?

    E-Voucherអេឡិចត្រូនិច អាចប្តូរនៅហាង Pasta Corner ណាមួយក្នុងប្រទេសកម្ពុជា។

  • 5. តើកូដ E-Voucher មានសុពលភាពរហូតដល់ថ្ងៃណា?

    កូដ E-Voucherអេឡិចត្រូនិច នេះមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ 2024។

  • 6. តើខ្ញុំអាចទទួលបានកូដ E-Voucher ប៉ុន្មានក្នុងអំឡុងពេលប្រូម៉ូសិន?

    អ្នកអាចទទួលបានកូដ E-Voucherអេឡិចត្រូនិច រហូតដល់ 2 ដង/ម្នាក់ ក្នុងអំឡុងពេលប្រូម៉ូសិន។

  • 7. តើខ្ញុំអាចប្តូរកូដ E-Voucher នេះជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានដែរទេ?

    ទេ! អ្នកមិនអាចប្តូរ កូដ E-Voucherអេឡិចត្រូនិច ទៅជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតនោះទេ។

  • 8. តើមានអ្វីកើតឡើង ប្រសិនជាការចំណាយរបស់ខ្ញុំមានតម្លៃតិចជាង កូដ E-Voucher?

    អ្នកនឹងមិនទទួលបានការអាប់លុយត្រឡប់មកវិញនោះទេ។

  • 9. តើខ្ញុំអាចប្រើប្រាស់ កូដ E-Voucher ច្រើនដងបានដែរឬទេ?

    ទេ! អ្នកអាចប្រើកូដ E-Voucher នេះបានតែម្តងប៉ុណ្ណោះក្នុងមួយប្រតិបត្តិការទូទាត់។

  • 10. តើខ្ញុំអាចប្រើប្រាស់កូដ E-Voucher ច្រើនក្នុងមួយប្រតិបត្តិការទូទាត់របស់ខ្ញុំបានដែរឬទេ?

    ទេ! កូដ E-Voucher មួយអាចប្រើបានសម្រាប់តែ ប្រតិបត្តិការទូទាត់មួយប៉ុណ្ណោះ។

  • 11. តើខ្ញុំអាចប្រើប្រាស់កូដ E-Voucher សម្រាប់ប្រូម៉ូសិនផ្សេងពីនេះបានដែរទេ?

    ទេ! អ្នកមិនអាចប្រើប្រាស់ សម្រាប់ប្រូម៉ូសិនដទៃបានទេ។

  • 12. ប្រសិនជាខ្ញុំមានចម្ងល់អំពីការ ប្រើប្រាស់ កូដ E-Voucher តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?

    សូមទាក់ទងមកកាន់លេខ 010 280 607 សម្រាប់ព័ត៌មានបន្ថែម។