ផ្ទេរប្រាក់ពីកម្ពុជាទៅហ្វីលីពីន
ផ្ទេរប្រាក់ពីកម្ពុជាទៅហ្វីលីពីនរហ័ស សុវត្ថិភាព និងតម្លៃសមរម្យចាប់ពី ៥ ដុល្លារ
ដោយភាពជាដៃគូជាមួយដៃគូជាច្រើននៅក្នុងប្រទេសហ្វីលីពីន ធនាគារ វីង នាំមកជូនលោកអ្នកនូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលរហ័ស សុវត្ថិភាព និងតម្លៃសមរម្យរវាងប្រទេសទាំងពីរ។ អតិថិជនទាំងអស់ ជាពិសេសប្រជាជនហ្វីលីពីនដែលរស់នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះអាចផ្ញើប្រាក់បានគ្រប់ពេលគ្រប់ទីកន្លែងតាមរយៈ Wing Bank App និងនៅ វីង ណាមួយដែលនៅជិតនោះ។
ដៃគូផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីនរបស់យើងមានដូចជា Western Union, MoneyGram, Tranglo, EMQ Limited, Merchantrade Asia (MTA) និងដៃគូជាច្រើនទៀតកំពុងដំណើរការ។
លក្ខណៈពិសេស
-
1
អាចទទួលប្រាក់បានទាំងរូបិយប័ណ្ណ USD និង VDN។ អ្នកទទួលប្រាក់ អាចទទួលជារូបិយប័ណ្ណដុល្លារ លុះត្រាតែគណនីធនាគាររបស់អ្នកទទួល ជាគណនីប្រាក់ដុល្លារ។
-
2
មិនគិតថ្លៃសេវា លើអ្នកទទួលប្រាក់
-
3
អ្នកទទួលប្រាក់ អាចទទួលប្រាក់ក្នុងថ្ងៃតែមួយ
លក្ខខណ្ឌផ្ញើប្រាក់
- អតិថិជនតម្រូវឲ្យមានគណនីវីងស្តង់ដារមួយដើម្បីផ្ញើប្រាក់។
- អតិថិជនត្រូវចុះឈ្មោះភ្ជាក់គណនីវីងទៅក្នុងកម្មវិធីស្មាតហ្វូនវីង។
- ដាក់ប្រាក់ចូលគណនីវីងនៅតាមភ្នាក់ងារវីង ឬវីងមីនី និងបំពេញព័ត៌មានលម្អិតនៅលើកម្មវិធីស្មាតហ្វូនវីងដើម្បីផ្ទេរប្រាក់តាមកម្មវិធីនេះ។
តម្រូវការ
- អតិថិជនត្រូវតែមានគណនីធនាគារវីងស្តង់ដារ ដើម្បីអាចផ្ទេរប្រាក់បាន
- អ្នកត្រូវតែចុះឈ្មោះគណនីធនាគារវីងរបស់អ្នកនៅលើកម្មវិធី Wing Bank App ឬទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នក
- ឯកសារចាំបាច់សម្រាប់ការចុះឈ្មោះគឺលិខិតឆ្លងដែនអន្តរជាតិ និងទិដ្ឋាការដែលមានសុពលភាពរយៈពេល 6 ខែ ឬលិខិតបញ្ជាក់នៃការងារ (កិច្ចសន្យាការងារ/ប័ណ្ណការងារ/អត្តសញ្ញាណបុគ្គលិក) ឬលិខិតបញ្ជាក់នៃអាជីវកម្ម (ប៉ាតង់ ឬប័ណ្ណអាជីវកម្ម/អាជ្ញាប័ណ្ណ)
- ដាក់ប្រាក់ចូលទៅក្នុងគណនីរបស់អ្នកពីសាខាណាមួយ
- អ្នកអាចផ្ទេរប្រាក់នៅលើ Wing Bank App ជាស្ថាពរ។
ចំនួនទឹកប្រាក់ផ្ទេរ
- អ្នកអាចផ្ទេរប្រាក់រហូតដល់ ២.៥០០ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ ៥.០០០ ដុល្លារ ក្នុងមួយថ្ងៃ
- ប្រតិបត្តិការនឹងត្រូវបានដំណើរការភ្លាមៗ ហើយទឹកប្រាក់នឹងត្រូវបានបញ្ចូលដោយផ្អែកលើពេលវេលាដំណើរការរបស់ធនាគារអ្នកទទួល
របៀបផ្ទេរ៖ ការផ្ទេរប្រាក់តាម Wing Bank App
ដើម្បីផ្ញើប្រាក់ទៅប្រទេសហ្វីលីពីនតាម Wing Bank App សូមអនុវត្តតាមជំហានខាងក្រោម៖
- ដំឡើង និងចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកនៅលើ Wing Bank App
- ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើអេក្រង់ដើម
- ជ្រើសរើសប្រទេស "ហ្វីលីពីន"
- ជ្រើសរើសដៃគូ ឧ.ទ "Western Union"
- បំពេញព័ត៌មានដែលចាំបាច់ទាំងអស់ រួចចុច "ផ្ញើ"
- ផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និងចំនួនទឹកប្រាក់ រួចចុច “បញ្ជាក់”
- បញ្ចូលលេខកូដសំងាត់ 4 ខ្ទង់របស់គណនីអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
- អ្នកនឹងទទួលបាន "ប្រតិបត្តិការជោគជ័យ" លេចឡើង
- អ្នកទទួលនឹងទទួលបានប្រាក់នៅថ្ងៃតែមួយ ឬផ្អែកលើពេលវេលាដំណើរការរបស់ដៃគូ
ដោនឡូតអេប Wing Bank ឥឡូវនេះ!
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី Apple Store ឬ Google Play Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!