fbpx

សេចក្ដីជូនដំណឹងពីការដាក់ដំណើរការ
 “គណនីសន្សំដើម្បីគោលដៅ” 

កុម្ភៈ 16, 2024

ធនាគារវីងរីករាយដាក់ឲ្យដំណើរការដំណោះស្រាយហិរញ្ញវត្ថុថ្មឈ្មោះថា គណនីសន្សំដើម្បីគោលដៅ។ គណនីសន្សំមួយនេះអនុញ្ញាតឲ្យលោកអ្នកកំណត់គោលដៅសន្សំជាក់លាក់បានកាន់តែងាយស្រួលរួមមានចំនួនប្រាក់សន្សំ និងរយៈពេលសន្សំរបស់អ្នកជាដើមលើសពីនេះលោកអ្នកក៏អាចជ្រើសរើសជម្រើសនៃការដាក់់ប្រាក់ ជារៀងរាល់ថ្ងៃ សប្តាហ៍ ឬប្រចាំខែ ស្របតាមតម្រូវការហិរញ្ញវត្ថុរបស់អ្នក។  

អត្រាការប្រាកគណនីសន្សំដើម្បីគោលដៅ(ក្នុងមួយឆ្នាំ) 

រយៈពេល (ខែ)  អត្រាការប្រាក់ (ប្រាក់រៀល និង ដុល្លារ) 
សន្សំសម្រាប់គោលដៅ  កំណត់គោលដៅឡើងវិញ 
1   3.15%   3.5%  
2   3.25%   3.75%  
3   3.50%   4.00%  
4   3.75%   4.10%  
5   4.00%   4.25%  
6   4.50%   4.75%  
7   4.60%   4.85%  
8   4.75%   5.00%  
9   5.00%   5.25%  
10   5.25%   5.50%  
11   5.50%   5.75%  
12-17   6.00%   6.25%  
18-23   6.25%   6.50%  
24-35   6.50%   6.75%  
36-47   7.25%   7.50%  
48-59   7.75%   8.00%  
60   8.75%   9.00%  

កំណត់ចំណាំ៖ 

  • អតិថិជនត្រូវតែមានគណនីសន្សំឬគណនីចរន្តជាមុនសិន 
  • ការបើកគណនីអាចធ្វើឡើងតាមអេប Wing Bank ប៉ុណ្ណោះ។ លោកអ្នកអាចជ្រើសរើសបើកគណនីសម្រាប់ការសន្សំផ្ទាល់ខ្លួនឬជាក្រុមនិងអាចបន្ថែមសមាជិករហូតដល់ 10នាក់។ 
  • បិទគណនីបានតាមអេប Wing Bank 
  • ប្រសិនជាអ្នកមានចម្ងល់បន្ថែម សូមឆាតមកកាន់សហការីយើងតាម វីងឆាត ឬទាក់ទងមកលេខ 023 999 989។