fbpx

សេចក្ដីជូនដំណឹងពី ការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់គណនីសន្សំ

សីហា 15, 2023

អតិថិជនជាទីគោរព

ធនាគារ វីង សូមគោរពជូនដំណឹងពីការផ្លាស់ប្តូររបស់គណនីសន្សំចាប់ពីថ្ងៃទី  15 ខែសីហា ឆ្នាំ2023​ នេះតទៅ។ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ 3% ក្នុងមួយឆ្នាំ ដែលតម្រូវឱ្យលោកអ្នករក្សាសមតុល្យប្រចាំថ្ងៃក្នុងគណនីចំនួន 5,000 ដុល្លារ​ ឬ​ 20,000,000 រៀល។


អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖

សមតុល្យប្រចាំថ្ងៃ អត្រាការប្រាក់ គិតជាឆ្នាំ
ដុល្លារ រៀល
តិចជាង 5,000 ដុល្លារ ឬ 20,000,000 រៀល 0.30% 0.55%
ចាប់ពី 5,000 ដុល្លារ ឬ 20,000,000 រៀល ឡើងទៅ 3% 3%

 

កំណត់ចំណាំ៖​

  • អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី15 ខែសីហា ឆ្នាំ 2023 នេះតទៅ។
  • ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។
  • ប្រសិនជាលោកអ្នកមានចម្ងល់បន្ថែម សូមទាក់ទងមកកាន់លេខ 023 999 989.