fbpx

ជិះរថភ្លើងទៅស្រុកកំណើត អស់តែ ៤០ រៀល ហើយបានក្រមាដ៏ស្រស់ស្អាតមួយទៀត

តុលា 4, 2018

ភ្នំពេញ៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ​នេះ ប្រជាជនកម្ពុជាទាំងអស់ នឹងទទួលបានការផ្ដល់ជូន ដែលមិនធ្លាប់មានពីមុនមក ពីធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ខេមបូឌា។ អតិថិជនដែលប្រើប្រាស់កាតវីង សម្រាប់ធ្វើការទូទាត់ថ្លៃសំបុត្ររថភ្លើងទៅគ្រប់គោលដៅទាំងអស់ នឹងចំណាយអស់តែ ៤០​ រៀល ប៉ុណ្ណោះ ហើយទទួលបាននូវក្រមាខ្មែរដ៏ស្រស់ស្អាតមួយទៀត ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ២០១៨។

ការផ្ដល់ជូននេះ គឺជាការផ្តល់ជូនក្នុងរយៈពេល៣ឆ្នាំ ជាប់ៗគ្នា ដែលផ្តល់ដោយធនាគារឯកទេសវីង ជូនទៅប្រជាជនកម្ពុជា ក្នុងអំឡុងពេលថ្ងៃបុណ្យប្រពៃណីធំៗ ដើម្បីធ្វើឲ្យការដំណើរទៅកាន់ស្រុកកំណើត ឬដំណើរកំសាន្តទៅគ្រប់ទីកន្លែង មានភាពងាយស្រួល និងមានតម្លៃសមរម្យ។

នៅក្នុងឆ្នាំនេះ ជាកិច្ចតបស្នងដល់ការគាំទ្រ របស់ប្រជាជនកម្ពុជាទាំងអស់ ចំពោះការប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន​ វីង ក្នុងរយៈពេល ១០ឆ្នាំ មកនេះ វីង ផ្ដល់ជូននូវតម្លៃពិសេស តែ “១ សេន” ឬ ៤០ រៀលសម្រាប់អតិថិជន វីង ដែលប្រើប្រាស់កាតគណនីវីង ក្នុងការទូទាត់ថ្លៃសំបុត្ររថភ្លើង ទៅកាន់គោលដៅណាមួយ នៅក្នុងប្រទេសកម្ពុជា នៅស្ថានីយ៍រថភ្លើងភ្នំពេញ ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ៧ ខែតុលា ខាងមុខនេះ។ ពិសេសជាងនេះទៅទៀតនោះ អតិថិជនរបស់ វីង នឹងទទួលបានក្រមាខ្មែរ​ ដ៏ស្រស់ស្អាតមួយផងដែរ នៅពេលដែលឡើងជិះលើរថភ្លើង។

សម្រាប់ប្រជាជនកម្ពុជា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំបំផុតមួយប្រចាំឆ្នាំ។ ក្នុងរយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យនេះ​ ប្រជាជនក្មេងចាស់ ប្រុសស្រី នាំគ្នាទៅកាន់វត្តអារាម និងប្រគេនចង្ហាន់ និងតីយទានដល់ព្រះសង្ឃ ដើម្បីឧទ្ធិសកុសល ដល់មាតាបិតា និងញាត្តិការទាំង៧សណ្តាន ដែលបានធ្វើមរណៈកាល ទៅកាន់លោកខាងមុខ។

ក្រមាជាវត្ថុមួយដែលតំនាងឲ្យវប្បធម៌របស់ខ្មែរ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិមួយ ក្នុងចំណោមអត្តសញ្ញាណជាតិខ្មែរជាច្រើនផ្សេងទៀត ដែលត្រូវបាននិយមប្រើប្រាស់ក្នុងសកម្មភាពជាច្រើនប្រភេទ។​ ក្រមា គឺជាសំពត់ដ៏សុភាពរាបសារមួយប្រភេទ ត្បាញដោយអំបោះ ជាមួយការរចនាដោយគំរូក្រឡាខ្វែង និងពណ៌ជាច្រើនផ្សេងៗពីគ្នា និងត្រូវបានចាត់ទុកជា ផ្នែកមួយនៃប្រវិត្តសាស្ត្រខ្មែរ។

អតិថិជនរបស់ វីង ទាំងអស់ អាចពានាក្រមា ដែលជាអំណោយនេះ នៅពេលពួកគាត់ធ្វើដំណើរទៅកាន់វត្តអារាម ឬប្រគល់ក្រមានេះ ជូនទៅលោកឪពុកអ្នកម្ដាយ ជាទីគោរពស្រឡាញ់របស់ខ្លួន។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា ចាប់តាំងពីធនាគារឯកទេសវីង បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមក យើង តែងតែប្រឹងប្រែងតបស្នងទៅកាន់សង្គមវិញ ទៅតាមអ្វីដែលក្រុមហ៊ុនអាចធ្វើទៅបាន។ តួយ៉ាង នៅក្នុងឆ្នាំនេះ ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន តាមរយៈមធ្យោបាយដឹកជញ្ជូនតាមរថភ្លើង របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធនាគារឯកទេសវីង បានជ្រើសយក ក្រមា ជានិមិត្តសញ្ញានៃការថ្លែងអំណរគុណ ចំពោះអតិថិជនរបស់ខ្លួន។

លោក ចូចូ ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “ធនាគារឯកទេស វីង យល់យ៉ាងច្បាស់ អំពីសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ ចំពោះប្រជាជនកម្ពុជា ជាពិសេសចំពោះអ្នក ដែលបានបាត់បង់សមាជិកគ្រួសារ ឬសាច់ញាតិ។ នេះគឺជាមូលហេតុ ដែលយើង សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់​ រេលវេ ដើម្បីផ្តល់សំបុត្រធ្វើដំណើរតាមរថភ្លើង ដែលមានតម្លៃទាបបំផុត ដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ ប្រកបដោយសុវត្ថិភាព និងសន្សំសំចៃប្រាក់ក្នុងការធ្វើដំណើរទៅមក នៅក្នុងរដូវកាលបុណ្យទាននេះ”។

ទន្ទឹមនឹងនេះដែរ លោក John Guiry អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានលើកឡើងថា ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការសហការជាមួយធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត សម្រាប់ការផ្តល់ជូនជាពិសេសនេះ ព្រោះវា ក៏ជាចេតនារបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវមធ្យោបាយដឹកជញ្ជូន ដែលមានភាពងាយស្រួល​ និងមានតម្លៃទាប សម្រាប់ការធ្វើដំណើរត្រឡប់ទៅស្រុកកំណើត នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

ប្រជាជនកម្ពុជាគ្រប់រូប នឹងទទួលបានការផ្តល់ជូននេះ ប្រសិនបើពួកគេធ្វើការទូទាត់ប្រាក់តាមរយៈ WingPay ។ សម្រាប់អតិថិជនដែលចង់ទទួលបានការផ្តល់ជូននេះ អតិថិជនគ្រាន់តែធ្វើ ការ​ទាញយក និងតំឡើងកម្មវិធីស្មាតហ្វូនវីង និងបញ្ចូលទឹកប្រាក់ តាមរយៈបុគ្គលិកជា​តំនាងធនាគារឯកទេសវីង នៅស្ថានីយ៍រថភ្លើងចាប់ពីថ្ងៃនេះតទៅ។ ការផ្ដល់ជូនជាពិសេស នៅរដូវបុណ្យភ្ជុំបិណ្ឌ នេះ គឺជាផ្នែកមួយនៃការប្រារព្ធគម្រប់ខួប ១០ ឆ្នាំ របស់ធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

ធនាគារឯកទេស​ វីង (ខេមបូឌា) លីមីតធីត

អ៊ីមែល: marketing@wingmoney.com

អំពី ធនាគារឯកទេស វីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារ​តាមទូរស័ព្ទចល័តដំបូងគេនៅ​កម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ទេរ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

អំពី ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ ខេមបូឌា

ក្រុមហ៊ុន ​ រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានទទួលសម្បទាន រយៈពេល ៣០ ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគ្រប់គ្រងបណ្តាញផ្លូវដែកនៅប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងបម្រើសេវាកម្មផ្លូវដែក ពីភ្នំពេញទៅខេត្តភាគខាងលិច​ នៃខេត្តព្រះសីហនុ និងនៅភាគខាងជើង ភ្ជាប់ទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់​ និងខេត្តបន្ទាយមានជ័យ។

រ៉ូយ៉ាល់ រេលវេ ខេមបូឌា ផ្តល់ជូននូវសេវាដឹកអ្នកដំណើរជាទៀងទាត់ ដល់អតិថិជនរបស់ខ្លួនដោយធានាផ្ដល់ជូនតាមតម្រូវការ របស់ពួកគេទាំងអស់។ សេវាកម្មមួយចំនួន របស់ ​ រ៉ូយ៉ាល់ រេលវេ ខេមបូឌា រួមមាន រថភ្លើងដឹកធ្យូងថ្ម, រថភ្លើងដឹកស៊ីម៉ងត៍ និងរថភ្លើងដឹកប្រេង ដែលអាចរត់បាន ៤ ជើងក្នុងមួយថ្ងៃ រវាងរាជធានីភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៀត ក្រុមហ៊ុនក៏ផ្តល់សេវាកម្មដឹកជញ្ចូន, ឃ្លាំង, ដី និង ការិយាល័យសម្រាប់ជួល, ការដឹកជញ្ជូនទូទៅ, ការប្រតិបត្តិការកំពង់ផែស្ងួត, ការទូទាត់ជាមួយប្រព័ន្ធគយ ជាដើម។

បេសកកម្មរបស់ រ៉ូយ៉ាល់ រេលវេ ខេមបូឌា គឺដើម្បីផ្តល់នូវតម្លៃ និងប្រសិទ្ធភាព ដល់អតិថិជនរបស់ខ្លួន ដោយផ្តល់សេវាដឹកជញ្ជូនផ្លូវដែក ដែលមានសុវត្ថិភាព និងចំណាយប្រកបដោយប្រសិទ្ធភាព ដែលបំពេញបន្ថែមដល់បណ្តាញដឹកជញ្ជូនចម្រុះ។