fbpx

ប្រាក់បញ្ញើមានកាលកំណត់

កញ្ញា 23, 2022

ប្រាក់បញ្ញើមានកាលកំណត់

ជាប្រភពចំណូលបន្ថែមមួយដែលមានសុវត្ថិភាព និងស្ថិរភាព  ហើយផ្តល់នូវកំណើននៃទ្រព្យរបស់លោកអ្នករហូតដល់ 8% ក្នុងមួយឆ្នាំ ជាអត្រាការប្រាក់។

 

គណនីបញ្ញើមានកាលកំណត់របស់ធនាគាវីង ផ្តល់ជូនលោកអ្នកនូវផលត្រឡប់មកវិញយ៉ាងខ្ពស់នៃការវិនិយោគជាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ។ នេះគឺជាវិធីងាយៗ និងឆាប់រហ័សក្នុងការវិនិយោគប្រាក់របស់លោកអ្នក​ ដោយទុកអោយលុយរបស់លោកអ្នកធ្វើការជូនលោកអ្នក។

ដើម្បីទទួលបានអត្រាការប្រាក់ដ៏ខ្ពស់នេះ លោកអ្នកអាចបើកគណនីនិងដាក់ប្រាក់បញ្ញើ នៅគ្រប់សាខា ធនាគារវីង ឬ បើកគណនីនិងដាក់ប្រាក់បញ្ញើ យ៉ាងងាយស្រួលនៅលើទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App

របៀបស្នើរសុំ

  • លោកអ្នកត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • លោកអ្នកត្រូវមានគណនីសន្សំជាមុនសិន
  • មកកាន់សាខាធនាគារវីងណាមួយ ដែលនៅជិតលោកអ្នក
  • ឬ​​ តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App

ដោនឡូតអេប Wing Bank ឥឡូវនេះ!

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ Play​ Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

get wing app on Google Play     wing app available on AppStore

អត្ថប្រយោជន៍ផ្សេងៗ ៖

  • ការបើក និងពិនិត្យគណនីបញ្ញើមានកាលកំណត់តាមប្រព័ន្ធអេឡិចត្រូនិក គ្រប់ពេលវេលា
    និងទីកន្លែងតាម តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App
  • ជម្រើសវិធីសាស្រ្តទូទាត់ការប្រាក់ដែលអនុញ្ញាតក្នុងការទទួលបានប្រាក់ចំណូល ជាការប្រាក់ប្រចាំខែ
  • ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ទាំងប្រាក់ដុល្លារ និង ប្រាក់រៀល

លម្អិតអំពីផលិតផល៖

អត្រាការប្រាក់ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់ដុល្លារ USD និង ប្រាក់រៀល KHR)

រយៈ​ពេល ដុល្លារ​អាមេរិក រៀល
ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ
​1ខែ 3.15% 3.15% 3.15% 3.15%
​3ខែ 3.25% 3.20% 3.25% 3.20%
6ខែ 4.00% 3.75% 4.00% 3.75%
9ខែ 4.50% 4.25% 4.50% 4.25%
12ខែ 5.50% 5.25% 5.50% 5.25%
​18​ខែ 5.75% 5.50% 5.75% 5.50%
24ខែ 6.00% 5.75% 6.00% 5.75%
36ខែ 7.00% 6.75% 8.00% 7.75%

លក្ខខណ្ឌងាយៗ៖

 

ប្រាក់បញ្ញើអប្បបរមា 10ដុល្លារ/40,000 រៀល
វិធីសាស្រ្តទូទាត់ការប្រាក់ ·       ជារៀងរាល់ខែ

·       នៅពេលចុងគ្រា

·       នៅពេលបិទគណនី

វិញ្ញាបនបត្រប្រាក់បញ្ញើ ·       ឥតគិតថ្លៃ – សម្រាប់ការចេញវិញ្ញាបនបត្រលើកទី១

·       ថ្លៃសេវា 5ដុល្លារ ឬ 20,000រៀល/ ការចេញឡើងវិញ

ការដាក់ប្រាក់ ·       គ្រប់សាខាធនាគារវីង

·       កម្មវិធីទូរស័ព្ទធនាគារវីង

ការដកប្រាក់ ·       នៅគ្រប់សាខាធនាគារវីង

·       ចំនួនប្រាក់បញ្ញើទាំងអស់នៅពេលកំណត់

·       ចំនួនប្រាក់បញ្ញើទាំងអស់នៅពេលបិទគណនី

·       ការដកប្រាក់ដោយផ្នែកៗ – មិនអនុញ្ញាត

ការទូទាត់/ដកប្រាក់មុនកំណត់ ·       អាចធ្វើរបាននៅគ្រប់សាខាធនាគារវីង

·       អត្រាការប្រាក់គណនីសន្សំនឹងត្រូវបានអនុវត្ត ប្រសិនបើអតិថិជនប្រើប្រាស់គណនីសន្សំពេលបើកគណនីបញ្ញើមានកាលកំណត់

·       ទទួលបានការប្រាក់ទេ ប្រសិនបើអតិថិជនប្រើប្រាស់គណនីចរន្ត

 

ពន្ធកាត់ទុក ·       និវាសនជន 6%

·       អនិវាសនជន​ 14%

ជម្រើសបន្តពេលចុងគ្រា ·       បិទបញ្ចប់ពេលចុងគ្រា – លោកអ្នកនឹងទទួលបានទាំងប្រាក់ដើម និងការប្រាក់ ក្នុងគណនីសន្សំ/ចរន្តនៅពេលដល់កាលកំណត់។

·       បន្តប្រាក់ដើម – គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងប្រាក់ដើម និង
រយៈពេលដដែល ពេលដល់កាលកំណត់ ហើយការប្រាក់នឹងត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់លោកអ្នក។

·       បន្តប្រាក់ដើម និងការប្រាក់ –​ គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងទឹកប្រាក់ថ្មី (ប្រាក់ដើម +​ការប្រាក់) ជាមួយ​រយៈពេលដដែល ពេលដល់កាលកំណត់ តែនឹងមិនមានការប្រាក់ត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់លោកអ្នកឡើយ។

 

សំណួរចម្លើយ

  1. តើខ្ញុំអាចបើកគណនីបញ្ញើមានកាលកំណត់បានប៉ុន្មាន?
  • គ្មានកំណត់ – លោកអ្នកអាចបើកគណនីជាច្រើនតាមដែលលោកអ្នកចង់បាន។
  1. តើខ្ញុំអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយរបៀបណា?
  • លោកអ្នកអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយទៅកាន់សាខាធនាគារវីងដែលនៅជិតអ្នកបំផុត
  1. តើខ្ញុំអាចប្រើគណនីចរន្តដើម្បីបើកគណនីបញ្ញើមានកាលកំណត់បានទេ?
  • អាចបាន ប៉ុន្តែក្នុងករណីលោកអ្នកចង់ដកប្រាក់មុនកាលកំណត់ លោកអ្នកនឹងមិនទទួលបានការប្រាក់ទេ
  1. តើខ្ញុំអាចដឹងដោយរបៀបណា ពេលការប្រាក់ត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់ខ្ញុំ?
  • លោកអ្នកនឹងទទួលបានការជូនដំណឹងជាមួយនឹងចំនួនការប្រាក់ដែលអ្នកទទួលបានតាមរយៈកម្មវិធី Wing Bank App
  1. តើអត្រាការប្រាក់ថ្មីនេះអាចអនុវត្តបានសម្រាប់គណនីបញ្ញើដែលកំពុងមានស្រាប់ដែរឬទេ?
  • មានតែគណនីដែលបើកថ្មី និង គណនីដែលមានស្រាប់បន្តដោយស្វ័យប្រវត្តិប៉ុណ្ណោះដែលនឹងត្រូវបានអនុវត្តជាមួយនឹងអត្រាការប្រាក់ថ្មី។
  1. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបិទគណនីបញ្ញើមានកាលកំណត់របស់ខ្ញុំមុនថ្ងៃផុតកំណត់?
  • អតិថិជនអាចបិទគណនីបញ្ញើមានកាលកំណត់ និងដកប្រាក់ទាំងអស់មកវិញបានតាមតម្រូវការ ដោយមិនគិតថ្លៃសេវានៅគ្រប់សាខាធនាគារ វីង
  • ទោះជាយ៉ាងណាក៏ដោយ ការបិទគណនីបញ្ញើមានកាលកំណត់មុនពេលកំណត់ នឹងមិនទទួលបានអត្រាការប្រាក់ “ដែលបានព្រមព្រៀងគ្នា” នៅក្នុងវិញ្ញាបនបត្រនៅពេលបើកគណនីឡើយ
  • ​យើងខ្ញុំនឹងប្រើអត្រាការប្រាក់នៃគណនីសន្សំដែលភ្ជាប់ជាមួយគណនីបញ្ញើមានកាលកំណត់ រួចគណនាតាមចំនួនថ្ងៃជាក់ស្តែង។
  • គណនីចរន្តមិនមានអត្រាការប្រាក់ទេ។