fbpx

ផ្ទេរប្រាក់ពីក្រៅប្រទេសមកកម្ពុជា ឥតគិតថ្លៃ តាមអេប MoneyGram

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

វិច្ឆិកា 15, 2023

កំពុងស្វែងរកមធ្យោបាយដែលអាចទុកចិត្តបាន ងាយស្រួល និងមានប្រសិទ្ធភាពក្នុងការផ្ទេរប្រាក់មកកម្ពុជា? ធនាគារ
វីងមានដំណឹងល្អសម្រាប់អ្នក! នៅពេលដែលអ្នកផ្ទេរប្រាក់មកកម្ពុជាតាមអេប MoneyGram អ្នកនឹងទទួលបានការមិនគិតថ្លៃ
សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ដំបូង។ ពិតណាស់! អ្នកអាចផ្ទេរប្រាក់មកកម្ពុជា ដោយមិនចំណាយលើថ្លៃសេវាអ្វីទាំងអស់។
ហើយអ្នកទទួលរបស់អ្នកក៏អាចទទួលបានប្រាក់ភ្លាមៗនៅក្នុងគណនីធនាគារ វីងរបស់ពួកគេផងដែរ។

ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

កុំរំលងប្រូម៉ូសិននេះឲ្យសោះ, ផ្ទេរប្រាក់ទៅមនុស្សជាទីស្រលាញ់អ្នក តាមអេប MoneyGram ថ្ងៃនេះ!

 

អត្ថប្រយោជន៍

  • រហ័ស៖ ប្រាក់នឹងផ្ទេរទៅកាន់គណនីអ្នកទទួលភ្លាមៗ
  • សុវត្ថិភាព៖ រាល់ទិន្នន័យនៃការផ្ទេរប្រាក់ត្រូវបាន អ៊ិនគ្រីបទុកនៅក្នុងប្រព័ន្ធយ៉ាងមានសុវត្ថិភាព។
  • ងាយស្រួល៖ អ្នកទទួលអាចប្រើប្រាស់ប្រាក់បានគ្រប់ពេលវេលា និងទីកន្លែង តាមរយៈគណនីធនាគារ វីង
    របស់ពួកគេ។
  • តម្លៃសមរម្យ៖ អ្នកអាចសន្សំលើថ្លៃសេវាផ្ទេរប្រាក់ និងអត្រាប្តូរប្រាក់នៅពេលដែលអ្នកប្រើប្រាស់អេប
    MoneyGram។

 

របៀបផ្ទេរប្រាក់

  • ដោនឡូត និងចុះឈ្មោះបើប្រាស់អេប MoneyGram
  • ចុច ផ្ទេរប្រាក់ និងជ្រើសរើសប្រទេសកម្ពុជា
  • បញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ
  • ទូទាត់តាម កាតឥណពន្ធរបស់អ្នក
  • ជ្រើសរើស “ផ្ទេរប្រាក់ទៅកាន់គណនីធនាគារ” រួចចុច បន្ទាប់
  • បំពេញព័ត៌មានអ្នកទទួល
  • ពិនិត្យព័ត៌មាន រួចចុច បន្ទាប់
  • អ្នកនឹងទទួលបានលេខកូដប្រតិបត្តិការ បញ្ជាក់ ហើយទឹកប្រាក់នឹងត្រូវផ្ទេរទៅកាន់គណនីអ្នកទទួលភ្លាមៗ

លក្ខន្តិកៈ

  • ប្រូម៉ូសិននេះអនុវត្តសម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា តាមអេប MoneyGram
    និងមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023។
  • ការផ្ទេរប្រាក់ដោយឥតគិតថ្លៃនេះ អនុវត្តចំពោះប្រតិបត្តិការផ្ទេរប្រាក់ដំបូង ក្នុងរយៈពេលប្រូម៉ូសិនប៉ុណ្ណោះ។
  • អ្នកផ្ទេរត្រូវជ្រើសរើសវិធីទូទាត់តាម “Debit Card” ដើម្បីអាចទទួលបានប្រូម៉ូសិននេះ និងទទួលតាមគណនីធនាគារ
    វីងតែប៉ុណ្ណោះ។
  • MoneyGram និងធនាគារ វីងរក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
  • អ្នកទទួលត្រេូវតែមានគណនីធនាគារវីង ពេញលេញ
  • លក្ខខណ្ឌនានារបស់ធនាគារ វីងទាំងអស់ត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើ កាតឥណពន្ធ ណាខ្លះ ដែលខ្ញុំអាចប្រើប្រាស់សម្រាប់ការផ្ទេរប្រាក់?

    អ្នកអាចប្រើប្រាស់ កាតឥណពន្ធ វីសា ឬម៉ាស្ទ័រ សម្រាប់ការផ្ទេរប្រាក់តាម MoneyGram។

  • 2. តើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ វីង ត្រូវចំណាយពេលប៉ុន្មានដែរ?

    ការផ្ទេរប្រាក់ធ្វើឡើងក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ហើយប្រាក់នឹងចូលទៅក្នុងគណនីអ្នកទទួលភ្លាមៗ។

  • 3. តើប្រូម៉ូសិននេះអនុវត្តសម្រាប់ការ “ដកជាសាច់ប្រាក់” ដែរឬទេ?

    ទេ! ប្រូម៉ូសិននេះអនុវត្តសម្រាប់តែការផ្ទេរប្រាក់ ទៅកាន់គណនីធនាគារ វីង ប៉ុណ្ណោះ។
  • 4. តើការទទួលប្រាក់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ បានដល់ចំនួនប៉ុន្មាន?

    អ្នកទទួលនៅកម្ពុជា អាចទទួលប្រាក់ទៅក្នុងគណនីរបស់ពួកគេ បានរហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ និង $10,000 ក្នុងមួយថ្ងៃ។
  • 5. ប្រសិនបើអ្នកទទួល របស់ខ្ញុំមិនទាន់មានគណនីធនាគារ វីង តើខ្ញុំត្រូវធ្វើដូចម្តេច?

    តម្រូវឲ្យពួកគាត់ បើកគណនីធនាគារ វីងជាមុនសិន។

  • 6. តើអ្នកទទួលប្រាក់នៅកម្ពុជាត្រូវធ្វើដូចម្តេចខ្លះ?

    ងាយស្រួលបំផុត! អ្នកទទួលមិនតម្រូវឲ្យធ្វើអ្វីទាំងអស់ ព្រោះទឹកប្រាក់នឹងផ្ទេរចូលគណនីរបស់គាត់ភ្លាមៗ។

  • 7. តើអ្នកទទួលត្រូវចំណាយលើថ្លៃសេវាបន្ថែមដែរឬទេ?

    មិនចំណាយអ្វីទាំងអស់។

  • 8. តើការផ្ទេរប្រាក់បន្ទាប់របស់ខ្ញុំ ត្រូវចំណាយថ្លៃសេវាប៉ុន្មានដែរ?

    ថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ ត្រូវគោរពតាមគោលការណ៍របស់ MoneyGram ដែលអ្នកអាចចូលទៅកាន់វិបសាយរបស់ MoneyGram ផ្ទាល់
    សម្រាប់ព័ត៌មានបន្ថែម។