fbpx

បានប្រាក់រង្វាន់ ពេលណែនាំអតិថិជនឲ្យខ្ចីវីងឌីជីថលឡូន

រយៈពេលផ្សព្វផ្សាយ: វិច្ឆិកា 1, 2023 ទៅ មិថុនា 30, 2024

វិច្ឆិកា 1, 2023

ណែនាំបានប្រាក់រង្វាន់ ងាយៗ
 
ស្វាគមន៍មកកាន់កម្មវិធី “ណែនាំអតិថិជនឲ្យខ្ចីវីងឌីជីថលឡូន បានប្រាក់រង្វាន់”  ដែលជាកម្មវិធី ផ្តល់នូវប្រាក់រង្វាន់ដល់អ្នកណែនាំ រាល់ពេលដែល អ្នកបានផ្សព្វផ្សាយពីផលិតផលប្រាក់កម្ចីរបស់ធនាគារ វីង ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកស្គាល់ដទៃទៀត។ ក្លាយជាអ្នកណែនាំកម្ចីវីងឌីជីថលឡូនថ្ងៃនេះ ដើម្បីទទួលបានប្រាក់រង្វាន់ $1 រាល់ពេលដែលបុគ្គលដែលអ្នកបានណែនាំទទួលបានកម្ចីជោគជ័យ។
ចាប់ផ្តើមរកប្រាក់បន្ថែមនៅថ្ងៃនេះ!
 

របៀបចូលរួម

  • មិនតម្រូវឲ្យមានការចុះឈ្មោះ៖ មិនថាអ្នកជាអតិថិជនរបស់ធនាគារ វីងស្រាប់ ឬជាហ្វេនរបស់ធនាគារ វីងនោះទេ អ្នកអាចក្លាយជាអ្នកណែនាំមួយរូប ក្នុងកម្មវិធីនេះ ដោយមិនតម្រូវឲ្យមានការចុះឈ្មោះ ឬដំណើរការស្មុគស្មាញ។
  • លេខកូដណែនាំ៖ លេខគណនីធនាគារ វីងរបស់អ្នក នឹងត្រូវចាត់ទុកជាលេខកូដសម្រាប់ណែនាំអតិថិជន វាផ្តល់នូវភាពងាយស្រួលដល់អ្នកក្នុងការណែនាំ។
  • ផ្សព្វផ្សាយពីភាពងាយស្រួល និងអត្ថប្រយោជន៍៖ ចែករំលែក និងផ្សព្វផ្សាយពីភាពងាយស្រួល និងភាពបត់បែននៃកម្ចីវីងឌីជីថលឡូន ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងារអ្នក។
  • ទទួលបានប្រាក់រង្វាន់ $1 រាល់ពេលកម្ចីជោគជ័យ៖ រាល់ពេលកម្ចីត្រូវបានអនុម័ត អ្នកនឹងទទួលបានប្រាក់រង្វាន់ $1។ ហើយការទទួលបានប្រាក់រង្វាន់នេះ គ្មានកំណត់នោះទេ។ ណែនាំកាន់តែច្រើន ប្រាក់រង្វាន់ដែលទទួលបានក៏កាន់តែច្រើន។

 

លក្ខខន្តិក

  • ប្រូម៉ូសិននេះមានសម្រាប់អតិថិជនរបស់ធនាគារ វីងទាំងអស់។
  • នៅពេលកម្ចីទទួលបានការអនុម័ត រង្វាន់ទឹកប្រាក់នឹងត្រូវវេរចូលគណនីអ្នកណែនាំនៅរៀងរាល់ខែ។
  • អ្នកណែនាំអាចណែនាំ និងទទួលបានប្រាក់រង្វាន់បានច្រើនតាមដែលអាចធ្វើទៅបាន និងឥតដែនកំណត់។
  • ធនាគារ វីងរក្សាសិទ្ធក្នុងការក្រែប្រែ ឬលុបចោលកម្មវិធីនេះ បានគ្រប់ពេល ដោយ​គ្មានការ​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេច​របស់​ធនាគារ​ វីង​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​

សំនួរញឹកញាប់

  • 1. តើខ្ញុំអាចក្លាយជាអ្នកណែនាំ តាមរបៀបណា?

    ដើម្បីក្លាយជាអ្នកណែនាំ អ្នកគ្រាន់តែណែនាំកម្ចីវីងឌីជីថលឡូនទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ហើយឲ្យពួកគាត់ស្នើកម្ចីតាមអេប Wing Bank រួចដាក់លេខគណនីរបស់អ្នកជាលេខកូដណែនាំជាការស្រេច។

  • 2. តើខ្ញុំអាចណែនាំអ្នកណាបានខ្លះ?

    អ្នកអាចណែនាំអតិថិជនដែលមានចំណាប់អារម្មណ៍ស្នើកម្ចីវីងឌីជីថលឡូន ដរាបណាពួកគេជាអតិថិជនដំបូងដែលមិនទាន់បានប្រើកម្ចីវីងឌីជីថលឡូនពីមុនមក។

  • 3. តើខ្ញុំអាចស៊ែរ កូដណែនាំរបស់ខ្ញុំដោយរបៀបណា?

    អ្នកអាចស៊ែរលេខគណនីធនាគារ វីងអ្នកជាកូដណែនាំទៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា អ៊ីម៉ែល សារ ឬផ្ញើទៅកាន់បុគ្គលដែលអ្នកបានណែនាំដោយផ្ទាល់។

  • 4. តើដឹងបានយ៉ាងម៉េចថា ការណែនាំរបស់ខ្ញុំបានជោគជ័យ?

    អ្នកនឹងទទួលបានទឹកប្រាក់រង្វាន់ នៅរៀងរាល់ពេលដែលបុគ្គលដែលអ្នកបានណែនាំ ខ្ចីបានជោគជ័យ។ អ្នកក៏អាចតាមដាន និងពិនិត្យប្រាក់រង្វាន់ដែលរកបានតាមអេប Wing Bank របស់អ្នកបានផងដែរ។

  • 5. តើខ្ញុំអាចទទួលបានប្រាក់រង្វាន់នៅពេលណា?

    ប្រាក់រង្វាន់របស់អ្នកនឹងត្រូវ វេរទៅក្នុងគណនីធនាគារ វីង អ្នកនៅខែបន្ទាប់។

  • 6. តើមានចំនួនកំណត់សម្រាប់ការណែនាំ ដែរទេ?

    មិនមានទេ! អ្នកអាចណែនាំកាន់តែច្រើនតាមដែលអាចធ្វើបាន, ណែនាំកាន់តែច្រើន ទទួលបានប្រាក់រង្វាន់កាន់តែច្រើន។

  • 7. តើមានអ្វីកើតឡើងប្រសិនបើ បុគ្គលដែលខ្ញុំណែនាំ បានប្រើប្រាស់កម្ចីវីងឌីជីថលឡូនរួចមកហើយ?

    កម្មវិធីនេះ ផ្តល់អាទិភាពសម្រាប់អតិថិជនដែលមិនទាន់ប្រើប្រាស់កម្ចីវីងឌីជីថលឡូនពីមុន។ មិនអនុវត្តចំពោះអតិថិជនចាស់នោះទេ។
     
    សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 023 999 989 ឬឆាតជាមួយសហការីយើងតាម វីងឆាតនៅក្នុងអេប Wing Bank។