fbpx

អំពីផលិតផល

ប្រសិនបើអ្នកចូលចិត្តសេរីភាពក្នុងការមានប្រាក់បម្រុងទុកតាមតម្រូវការរបស់អ្នក កាត
ឥណទានរបស់ធនាគារវីងគឺសមស្របបំផុតសម្រាប់លោកអ្នក។

តាមរយៈការប្រើប្រាស់កាតឥណទានវីសាធនាគារវីង លោកអ្នកអាចប្រើប្រាស់ប្រាក់របស់ធនាគារសម្រាប់ទូទាត់ទៅលើការចំណាយប្រចាំថ្ងៃរបស់អ្នក ការទិញទំនិញផ្សេងៗ ឬការធ្វើដំណើរកំសាន្ដទៅក្រៅប្រទេស និងអាចទូទាត់សងចំនួនទឹកប្រាក់ដែលបានប្រើប្រាស់នោះនៅពេលក្រោយបានយ៉ាងងាយស្រួល។ លើសពីនេះ អ្នកអាចធ្វើឱ្យលំហូរសាច់ប្រាក់មានភាពរលូន និងរីករាយជាមួយនឹងរយៈពេលសងត្រឡប់ឥតការប្រាក់រហូតដល់ ៥៥ ថ្ងៃ។ បន្ថែមពីនេះ ក៏មាននូវកម្មវិធីបញ្ចុះតម្លៃ និងការប្រូម៉ូសិនដ៏គួរឱ្យរំភើបជាច្រើនទាំងពីធនាគារវីង និង វីសា នៅទូទាំងពិភពលោក។ 

ទាញយកអត្ថប្រយោជន៍នៃភាពបត់បែន និងភាពងាយស្រួលនៃកាតឥណទានធនាគារវីងឥឡូវនេះ!

ប្រភេទកាតឥណទានវីសាធនាគារវីង

  1. កាតឥណទានវីងវីសាហ្គោល ៖ ដែនកំណត់ឥណទានរហូតដល់ ៥,០០០ ដុល្លារអាមេរិក
    - ចំណូលអប្បបរមាចាប់ពី ២០០ដុល្លារអាមេរិកក្នុងមួយខែ
  2. កាតឥណទានវីងវីសាផ្លាទីនីម ៖ ដែនកំណត់ឥណទានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក
    - ចំណូលអប្បបរមាចាប់ពី២,០០០ ដុល្លារអាមេរិកក្នុងមួយខែ

លក្ខណៈពិសេសនៃកាត

  • ធ្វើការទូទាត់តាមរយៈ POS និងអនឡាញនៅទូទាំងពិភពលោកដែលទទួល វីសា
  • ដកជាសាច់ប្រាក់រហូតដល់ ១០០% នៃចំនួនកំណត់ឥណទានពីម៉ាស៊ីនអេធីអឹម នៅទូទាំងពិភពលោកដែលសហការជាមួយ វីសា
  • រីករាយនឹងការប្រូម៉ូសិនដ៏រំភើបនៅកម្មវិធីអាជីវករដែលបានចូលរួមជាមួយ វីសា នៅទូទាំងពិភពលោក
  • ចាយឥឡូវ ទូទាត់ពេលក្រោយដោយមិនគិតការប្រាក់រហូតដល់ ៥៥ ថ្ងៃ
  • ទទួលសារជូនដំណឹងសម្រាប់ប្រតិបត្តិការកាតនានា
  • ការគ្រប់គ្រងកាត និងការទូទាត់វិក្កយបត្រ គឺមាននៅលើកម្មវិធីអេប Wing Bank
  • អនុញ្ញាតឱ្យមានកាតបំពេញបន្ថែមរហូតដល់ ៥ កាតសម្រាប់សមាជិកគ្រួសារ
  • រីករាយជាមួយនឹងកាតមិនប៉ះពាល់ដល់បរិស្ថាន ដែលធ្វើឡើងពីវត្ថុធាតុដើមរុក្ខជាតិ ៩៤%។
  • សេវាបម្រើអតិថិជន ២៤/៧

អត្ថប្រយោជន៍នៃកាត

អត្ថប្រយោជន៍នៃកាត

ហ្គោល

ផ្លាទីនីម

សម្គាល់

សាលរង់ចាំនៅអាកាសយានដ្ឋានអន្តរជាតិទូទាំងពិភពលោក

២ ដងក្នុងមួយឆ្នាំ

៨ ដងក្នុងមួយឆ្នាំ

- អាចចូលប្រើប្រាស់សាលរង់ចាំនៅអាកាស
យានដ្ឋានជាង ១,៤០០ នៅពេលដែលអ្នករង់ចាំជើងហោះហើរ។

- ស្វែងរកសាលរង់ចាំនៅអាកាសយានដ្ឋាននៅទីនេះ៖ https://www.plazapremiumlounge.com

ធានារ៉ាប់រងការធ្វើដំណើរ

រហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក

រហូតដល់ ១ លានដុល្លារអាមេរិក

ខចែង និងលក្ខខណ្ឌនានាត្រូវបានអនុវត្ត

 

 

ថ្លៃសេវា និងដែនកំណត់នៃកាត

ថ្លៃសេវា និងដែនកំណត់នៃកាត

ថ្លៃសេវា

ប្រភេទ

ចំនួនទឹកប្រាក់ (ដុល្លារអាមេរិក)

កាតឥណទានវីងវីសាហ្គោល

កាតឥណទានវីងវីសា ផ្លាទីនីម

ថ្លៃសេវាប្រចាំឆ្នាំ - កាតដើម

ប្រចាំឆ្នាំ

៥០ ដុល្លារអាមេរិក

២៥០ ដុល្លារអាមេរិក

ថ្លៃសេវាប្រចាំឆ្នាំ - កាតបន្ថែម

ប្រចាំឆ្នាំ

១០ ដុល្លារអាមេរិក

៥០ ដុល្លារអាមេរិក

ថ្លៃសេវាប្ដូរកាត

ក្នុងមួយសំណើ

១០ ដុល្លារអាមេរិក

១៥ ដុល្លារអាមេរិក

ដែនកំណត់ឥណទាន

ក្នុងមួយកាត

៥,០០០ ដុល្លារអាមេរិក

៥០,០០០​​ ដុល្លារអាមេរិក

ដែនកំណត់ដកសាច់ប្រាក់ជាមុន

ក្នុងមួយកាត

១០០% នៃដែនកំណត់ឥណទាន

ដែនកំណត់ទិញ - POS/eCom

ក្នុងមួយថ្ងៃ

១០០% នៃដែនកំណត់ឥណទាន

ប្រតិបត្តិការទិញ - POS/eCom

ក្នុងមួយថ្ងៃ

គ្មានដែនកំណត់

អត្រាការប្រាក់លើការដកសាច់ប្រាក់

ប្រចាំខែ

២%

អត្រាការប្រាក់លើការទិញ

ប្រចាំខែ

១.៥០%

ការទូទាត់សងអប្បបរមា

ប្រចាំខែ

១០%, ២០%, ៥០%, គ្រប់ចំនួន ឬអប្បបរមា ១៥ ដុល្លារអាមេរិក

ចំនួនដកសាច់ប្រាក់

ក្នុងមួយថ្ងៃ

១,០០០ ​ដុល្លារអាមេរិក

ចំនួនប្រតិបត្តិការដកប្រាក់

ក្នុងមួយថ្ងៃ

៥ ដង

ថ្លៃសេវាដកសាច់ប្រាក់ជាមុន(អេធីអឹម/POS របស់ធនាគារវីង)

ក្នុងមួយប្រតិបត្តិការ

២% ឬអប្បបរមា ៥ ដុល្លារអាមេរិក

ថ្លៃសេវាដកសាច់ប្រាក់ជាមុន (អេធីអឹម/POS របស់ធនាគារផ្សេង)

ក្នុងមួយប្រតិបត្តិការ

ថ្លៃសេវាការទិញ/ដកសាច់ប្រាក់មិនមែនរូបិយប័ណ្ណដុល្លារ
អាមេរិក

ក្នុងមួយប្រតិបត្តិការ

២.៥០% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ

ការបដិសេធប្រតិបត្តិការនៅម៉ាស៊ីនអេធីអឹម/POS/eCom របស់ធនាគារផ្សេង

ក្នុងមួយប្រតិបត្តិការ

ឥតគិតថ្លៃ

កាលបរិច្ឆេទផុតសុពលភាពកាត

ក្នុងមួយកាត

៥ ឆ្នាំ

មធ្យោបាយទិញ

 

ទិញទំនិញតាមម៉ាស៊ីនផុស / ទិញទំនិញតាមអនឡាញ/ទិញទំនិញតាមcontactless  

វិធីសាស្រ្តទូទាត់

 

កាត់ចេញពីគណនីដោយស្វ័យប្រវត្តិ

កម្មវិធីអេបWing Bank

សាខាធនាគារវីង

ភ្នាក់ងារធនាគារវីង/ វីង ម៉ាស្ទ័រ

 

 

ឯកសារតម្រូវ

1.ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន
- អត្តសញ្ញាណកាត ឬលិខិតឆ្លងដែលជាតិមានសុពលភាព
- សម្រាប់ជនបរទេស៖ ទិដ្ឋាការស្នាក់នៅមានសុពលភាព និងរយៈពេលរស់នៅប្រទេសកម្ពុជារយៈពេលយូរជាង ឬស្មើរ ១៨២ថ្ងៃ ឬ កិច្ចសន្យាការងារឬ លិខិតបញ្ជាក់ការចុះបញ្ជីអាជីវកម្ម។

2.ឯកសារបញ្ជាក់ប្រាក់ចំណូល

  • សម្រាប់និយោជិត
    - លិខិតបញ្ជាក់ការងារ ដែលរួមបញ្ចូលឈ្មោះ ប្រាក់បៀវត្ស មុខតំណែងរបស់អ្នកស្នើសុំ និងរយៈពេលបំពេញការងារអប្បបរមា
    - របាយការណ៍ធនាគារសម្រាប់រយៈពេល ៣ ខែចុងក្រោយ
    - ប័ណ្ណប្រាក់បៀវត្សសម្រាប់រយៈពេល ៣ ខែចុងក្រោយ
    - ឯកសារបន្ថែមផ្សេងទៀត ប្រសិនបើតម្រូវ
  • សម្រាប់ម្ចាស់អាជីវកម្ម
    - របាយការណ៍ចំណូលចំណាយសម្រាប់រយៈពេល ១ ឆ្នាំចុងក្រោយ ឬ របាយការណ៍ធនាគារសម្រាប់រយៈពេល ៦ ខែ
    - កិច្ចសន្យាជួល
    - អាជ្ញាប័ណ្ណអាជីវកម្មឬប៉ាតង់
    - ឯកសារបន្ថែមផ្សេងទៀត ប្រសិនបើតម្រូវ

លក្ខខណ្ឌ

  • ម្ចាស់កាតដើ​ម ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងម្ចាស់កាតបន្ថែមមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ
  • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
  • មានប្រាក់ចំណូលទៀងទាត់

របៀបស្នើសុំ

  • ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារវីងនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកយើងខ្ញុំតាមរយៈលេខទូរសព្ទ៖ +៨៥៥ ២៣ ៩៩៩ ៩៨៩។ សម្រាប់អាសយដ្ឋានធនាគាររបស់យើងខ្ញុំ សូមចុចទីនេះ។
  • តាមកម្មវិធីអេប Wing Bank

ដោនឡូតអេប Wing Bank ឥឡូវនេះ!

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ Play​ Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

get wing app on Google Play     wing app available on AppStore