fbpx

បរិយាយអំពីផលិតផល

ជាមួយវីសាកាតឥណពន្ធរបស់ធនាគារវីង លោកអ្នកអាចចូលប្រើប្រាស់ប្រាក់ដោយផ្ទាល់នៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់លោកអ្នក ហើយលោកអ្នកក៏អាចធ្វើការទូទាត់សម្រាប់ការទិញទំនិញ ដើរកម្សាន្ត ថ្លៃអាហារ ឬរីករាយជាមួយនឹងជីវិតរស់នៅដោយភាពងាយស្រួលដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួននោះទេ។ លោកអ្នកអាចប្រើប្រាស់វីសាកាតឥណពន្ធធនាគារវីងដើម្បីដកប្រាក់ពីម៉ាស៊ីនអេធីអឹម និងធ្វើការទូទាត់តាមរយៈម៉ាស៊ីន POS ណាមួយនៅទូទាំងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោកដែលទទួលវីសាកាត។ ជាមួយនឹងតម្លៃបន្ថែម កាតនេះក៏ភ្ជាប់ទៅនឹងបណ្ដាញខេមបូឌានស៊ែស្វិច (CSS) ដើម្បីអនុញ្ញាតឱ្យម្ចាស់កាតដកប្រាក់នៅទូទាំងប្រទេសនៅម៉ាស៊ីនអេធីអឹម របស់ធនាគារជាសមាជិក CSS និងធ្វើការទូទាត់នៅអាជីវករធនាគាររបស់សមាជិក CSS ណាមួយបានយ៉ាងងាយស្រួល។

វីសាកាតឥណពន្ធធនាគារវីង មានពីរជម្រើសឱ្យលោកអ្នកជ្រើសរើស

  • វីសាកាតឥណពន្ធគ្មានលេខធនាគារវីង
  • វីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង

អត្ថប្រយោជន៍

  • កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាព ដោយកាន់សាច់ប្រាក់តាមខ្លួនតិច ទទួលបានការជូនដំណឹង ការពារសុវត្ថិភាព EMV 3D សម្រាប់ការទិញតាមអនឡាញ និងបន្ទះឈីបមិនចាំបាច់ប៉ះបច្ចេកវិទ្យាចុងក្រោយដែលគ្រាន់តែ “ដាក់ពីលើ និងទូទាត់” រួចជាស្រេច។
  • អាចប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដកប្រាក់ និងបញ្ជរអាជីវករដែលទទួលវីសា/CSS នៅទូទាំងប្រទេស/ទូទាំងពិភពលោក។
  • ត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការទាំងអស់កាន់តែប្រសើរតាមប្រព័ន្ធឌីជីថលតាមរយៈកម្មវិធីស្មាតហ្វូនវីង និងអាចពិនិត្យមើល និងទាញយកប្រវត្តិប្រតិបត្តិការរហូតដល់ 180 ថ្ងៃ។
  • រីករាយនឹងការប្រូម៉ូសិនជាច្រើនដែលផ្ដល់ជូនដោយធនាគារវីង និងបញ្ជរអាជីវកររបស់ VISA។
  • វីសាកាតគ្មានលេខ កាន់តែមានសុវត្ថិភាព ដែលមិនមានអ្នកណាម្នាក់អាចមើលឃើញលេខកាតរបស់អ្នក CVV2 និងកាលបរិច្ឆេទផុតសុពលភាពនោះទេ។
  • រីករាយជាមួយនឹងផលិតផលមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈការកាន់កាប់កាតដែលធ្វើឡើងពីវត្ថុធាតុដើមរុក្ខជាតិ 94%។

លក្ខណៈពិសេសនៃកាត

លក្ខណៈពិសេស

ប្រភេទកាត

វីសាកាតឥណពន្ធគ្មានលេខធនាគារវីង (មិនមានបង្ហាញព័ត៌មានកាត)

វីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង (មានបង្ហាញព័ត៌មានកាត)

បង្ហាញអត្តសញ្ញាណកាត

នៅលើកាត និងកម្មវិធីស្មាតហ្វូនវីង

វត្ថុធាតុដើមកាត

វត្ថុធាតុរុក្ខជាតិ 94%

រយៈពេលនៃការផុតកំណត់

5 ឆ្នាំ

មធ្យោបាយទិញ

POS, eCom, Contactless, CSS

បណ្ដាញដកប្រាក់

ភ្នាក់ងារវីង ម៉ាស៊ីនអេធីអឹម នៅទូទាំងពិភពលោកដែលទទួលវីសា CSS

ការចេញលេខកូដសម្ងាត់ PIN កាត

លេខកូដសម្ងាត់ PIN​ កំណត់នៅលើកម្មវិធី

ការកំណត់ និងការគ្រប់គ្រងកាត

ផ្លាស់ប្ដូរលេខកូដសម្ងាត់ PIN ផ្លាស់ប្ដូរដែនកំណត់ បិទ/បើកដំណើរការ

សុវត្ថិភាពកាត

សុវត្ថិភាព EMV 3D

 

ថ្លៃសេវា និងដែនកំណត់កាត

ថ្លៃសេវា និងដែនកំណត់កាត

ថ្លៃសេវាចេញបណ្ណ

ឥតគិតថ្លៃ

ថ្លៃសេវាកាតប្រចាំឆ្នាំ

$6

ចំនួនទឹកប្រាក់ដែនកំណត់ទិញក្នុងមួយថ្ងៃ (POS/eCom)

$5,000

ដែនកំណត់ប្រតិបត្តិការទិញក្នុងមួយថ្ងៃ (POS/eCom)

គ្មានដែនកំណត់

ការទិញអនឡាញ

ឥតគិតថ្លៃ

ចំនួនទឹកប្រាក់ដែនកំណត់ដកប្រាក់ក្នុងមួយថ្ងៃ

$5,000

ប្រតិបត្តិការដកប្រាក់អតិបរិមាក្នុងមួយថ្ងៃ

5 ដង

ថ្លៃសេវាដកប្រាក់នៅម៉ាស៊ីនអេធីអឹម របស់ធនាគារផ្ទាល់

ឥតគិតថ្លៃ

ការដកប្រាក់នៅម៉ាស៊ីនអេធីអឹម របស់ធនាគារផ្សេង

2% នៃចំនួនទឹកប្រាក់ដែលដក អប្បបរមា $5

ការទិញ/ការដកប្រាក់មិនមែនដុល្លារអាមេរិក

2.5% សម្រាប់ការប្ដូររូបិយប័ណ្ណ

ការពិនិត្យមើលសមតុល្យនៅម៉ាស៊ីនអេធីអឹម/POS របស់ធនាគារផ្សេង

0.50 ដុល្លារអាមេរិក

ផ្លាស់ប្ដូរកាត

6 ដុល្លារអាមេរិក

ផ្លាស់ប្ដូរលេខកូដសម្ងាត់ PIN កាតវីង-ក្នុងមួយ txn

ឥតគិតថ្លៃ (ម៉ាស៊ីនអេធីអឹម និងកម្មវិធីអេប Wing Bank)

ដែនកំណត់ចេញកាតក្នុងមួយគណនី

5 កាត

 

ថ្លៃសេវាគិតសម្រាប់ CSS

ល.រ

សេវាកម្ម

ចំនួនទឹកប្រាក់អតិបរិមាក្នុងមួយ txn

ថ្លៃសេវា

ចំនួនទឹកប្រាក់អតិបរិមាក្នុងមួយថ្ងៃ

បណ្ដាញធនាគារ CSS ផ្សេងៗ

1

ការដកសាច់ប្រាក់

1,000 ដុល្លារអាមេរិក

1,800 KHR/
0.45 ដុល្លារអាមេរិក

1,000 ដុល្លារអាមេរិក

ម៉ាស៊ីនអេធីអឹម

2

ការដកប្រាក់រហ័ស

1,000 ដុល្លារអាមេរិក

1,800 KHR/

0.45 ដុល្លារអាមេរិក

1,000 ដុល្លារអាមេរិក

3

ការសាកសួរសមតុល្យ

មិនពាក់ព័ន្ធ

500 រៀល

មិនពាក់ព័ន្ធ

4

របាយការណ៍សង្ខេប

មិនពាក់ព័ន្ធ

500 រៀល

មិនពាក់ព័ន្ធ

5

ការទូទាត់រហ័ស (អន្តរធនាគារ T-F ពីគណនីទៅគណនី)

40,000,000 រៀល

រហូតដល់ 12,000 រៀល 

គ្មានដែនកំណត់

 

6

ផ្លាស់ប្ដូរលេខកូដសម្ងាត់ PIN

មិនពាក់ព័ន្ធ

500 រៀល

មិនពាក់ព័ន្ធ

7

ការទិញ

លំនាំដើម 1,000ដុល្លារអាមេរិក និងអាចបង្កើតនៅលើកម្មវិធីរហូតដល់5,000 ដុល្លារអាមេរិក

មិនមាន

 

លំនាំដើម 1,000ដុល្លារអាមេរិក  និងអាចបង្កើតនៅលើកម្មវិធីរហូតដល់ $ 5,000

POS

8

ការសាកសួរសមតុល្យ

មិនពាក់ព័ន្ធ

500 រៀល

មិនពាក់ព័ន្ធ

9

ការដកសាច់ប្រាក់

1,000 ដុល្លារអាមេរិក

មិនមាន

1,000 ដុល្លារអាមេរិក

10

ទូទាត់សងវិញ

មិនពាក់ព័ន្ធ

មិនមាន

មិនពាក់ព័ន្ធ

11

ការបញ្ច្រាសការទិញមកវិញ (ធ្វើមោឃភាព)

មិនពាក់ព័ន្ធ

មិនមាន

មិនពាក់ព័ន្ធ

 

ឯកសារតម្រូវចាំបាច់

សេចក្ដីពណ៌នា

វីសាកាតឥណពន្ធវីង

សញ្ជាតិ

ជនជាតិកម្ពុជា ឬជនបរទេស

អាយុ

អប្បបរមា 18 ឆ្នាំ

ប្រភេទគណនី

មានគណនីបុគ្គល/គណនីសន្សំរួម ឬគណនីចរន្តជាមួយធនាគារវីង

អត្តសញ្ញាណអតិថិជនពេញលេញ (Full KYC)

បាទ/ចាស

ឯកសារភស្តុតាងអត្តសញ្ញាណ

អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាតិ

* ជនបរទេស៖ លិខិតឆ្លងដែន (ភ្ជាប់ជាមួយនឹងទិដ្ឋាការចូលមានសុពលភាព 6 ខែ)

 

 

 

 

 

 

បណ្ដាញស្នើសុំកាត

  • ចំពោះវីសាកាតឥណពន្ធគ្មានលេខធនាគារវីង លោកអ្នកអាចស្នើសុំតាមរយៈ កម្មវិធីស្មាអេប Wing Bank ភ្នាក់ងារវីង/ភ្នាក់ងារវីង ម៉ាស្ទ័រ
  • ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង លោកអ្នកអាចស្នើសុំតាមរយៈ កម្មវិធីអេប Wing Bank និងសាខាធនាគារវីងទាំងអស់។

 

តើស្នើសុំវីសាកាតឥណពន្ធតាមកម្មវិធីអេប Wing Bank ដោយរបៀបណា?

ចំពោះវីសាកាតឥណពន្ធគ្មានលេខធនាគារវីង

  1. បើកកម្មវិធីអេប Wing Bank
  2. ចុចលើ គណនីខ្ញុំ
  3. ចុចលើ គ្រប់គ្រងកាតទាំងអស់
  4. ចុចលើ “បន្ថែមកាតថ្មី” ឬ “+”
  5. ជ្រើសរើសកាតគ្មានលេខ រូចជ្រើសរើសកាតដែលចង់ស្នើសុំ (វីសាកាត) ជ្រើសរើសប្រភេទកាតដែលមាន (គ្មានលេខ) បង្ហាញព័ត៌មានដល់អតិថិជនឱ្យអញ្ជើញទៅយកកាតនៅសាខា/ភ្នាក់ងារធំ/ភ្នាក់ងារណាមួយបានគ្រប់ពេល
  6. ស្នើសុំកាតជោគជ័យ
  7. លេខកូដ QR សម្រាប់ទៅយកកាតគឺមានផ្ដល់ជូននៅពេលដែលកាតរួចរាល់ដើម្បីទៅយក

ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង

  1. បើកកម្មវិធីអេប Wing Bank
  2. ចុចលើ “គណនីខ្ញុំ”
  3. ចុចលើ “គ្រប់គ្រងកាតទាំងអស់”
  4. ចុចលើ “បន្ថែមកាតថ្មី” ឬ “+”
  5. ជ្រើសរើស កាតឥណពន្ធ (ផ្ទាល់ខ្លួន)
  6. កាតផ្ទាល់ខ្លួន ជ្រើសរើសម៉ាកកាត “វីសា” ជ្រើសរើសគណនីដើម្បីភ្ជាប់ជាមួយកាត (គណនី CASA) ជ្រើសរើសវិធីសាស្ត្រមកយកកាត “សាខាធនាគារវីង ភ្នាក់ងាវីង/វីង ម៉ាស្ទ័រ) យល់ព្រមតាមខចែង និងលក្ខខណ្ឌ
  7. បញ្ជាក់អំពីការបញ្ជាទិញកាត និងវាយបញ្ចូលលេខកូដសម្ងាត់ PIN 4 ខ្ទង់
  8. ស្នើសុំកាត “ជោគជ័យ” និងបង្ហាញ “លេខកូដ QR” ដើម្បីស្គែននៅពេលទៅយកកាត

 

តើភ្ជាប់ និងបើកដំណើរការវីសាកាតឥណពន្ធវីងដោយរបៀបណា?

ចំពោះវីសាកាតឥណពន្ធគ្មានលេខធនាគារវីង លោកអ្នកអាចបើកដំណើរការបានតាមកម្មវិធីអេប Wing Bank

  • ចុះឈ្មោះចូលទៅក្នុងកម្មវិធីអេប Wing Bank
  • ចូលទៅកាន់ គ្រប់គ្រងកាត
  • ជ្រើសរើស “+ “
  • ចុចលើ “ភ្ជាប់កាតធនាគារវីង”
  • ចុចលើ “សញ្ញា QR កូដ ដើម្បីបើកកាំមេរ៉ា”
  • ស្គែនលេខកូដ QR របស់លេខតាមដាន ឬវាយបញ្ចូលលេខដោយផ្ទាល់
  • ជ្រើសរើសគណនីវីងដែលចង់ភ្ជាប់ជាមួយវីសាកាតឥណពន្ធធនាគារវីង
  • បំពេញព័ត៌មានលម្អិតចាំបាច់ បង្កើតលេខកូដសម្ងាត់ PIN សម្រាប់កាត ចុចលើ “ខ្ញុំយល់ព្រមតាមខចែង និងលក្ខខណ្ឌ” ហើយចុច “បន្ត”
  • បញ្ជាក់ព័ត៌មាន ថ្លៃសេវាប្រចាំឆ្នាំ
  • វាយបញ្ចូលលេខកូដ 4 ខ្ទង់ដែលមានសុពលភាពដើម្បីបន្ត
  • បានបើកដំណើរការវីសាកាតឥណពន្ធធនាគារវីងជោគជ័យ

សម្រាប់ការបើកដំណើរការវីសាកាតឥណពន្ធផ្ទាល់ខ្លួនតាមម៉ាស៊ីនអេធីអឹម

  • អតិថិជនទទួលបានកាត
  • ទៅកាន់ម៉ាស៊ីនអេធីអឹម ស៊កកាតចូលទៅក្នុងម៉ាស៊ីនអេធីអឹម
  • ជ្រើសរើសភាសា
  • ម៉ឺនុយដើម
  • ជ្រើសរើស ការបើកដំណើរការកាត
  • បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មី
  • បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មីឡើងវិញ
  • បញ្ចូលលេខកូដសម្ងាត់ PIN បណ្ដោះអាសន្នដែលបានផ្ញើទៅលេខទូរសព្ទរបស់អ្នក
  • កាតរបស់អ្នកបានបើកដំណើរការ

ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនដែលស្នើសុំតាមកម្មវិធីអេប Wing Bank និងបើកដំណើរការតាមកម្មវិធីអេប Wing Bank

  • ចុះឈ្មោះចូលទៅក្នុងកម្មវិធីអេប Wing Bank
  • ចូលទៅកាន់ គ្រប់គ្រងកាត
  • ចុចលើ បើកដំណើរការកាត
  • បង្កើតលេខកូដសម្ងាត់ PIN និងបញ្ជាក់
  • បើកដំណើរការកាតបានជោគជ័យ

សម្រាប់ការបើកដំណើរការវីសាកាតឥណពន្ធផ្ទាល់ខ្លួនតាមម៉ាស៊ីនអេធីអឹម

  • អតិថិជនទទួលបានកាត
  • ទៅកាន់ម៉ាស៊ីនអេធីអឹម ស៊កកាតចូលទៅក្នុងម៉ាស៊ីនអេធីអឹម
  • ជ្រើសរើសភាសា
  • ម៉ឺនុយដើម
  • ជ្រើសរើស ការបើកដំណើរការកាត
  • បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មី
  • បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មីឡើងវិញ
  • បញ្ចូលលេខកូដសម្ងាត់ PIN បណ្ដោះអាសន្នដែលបានផ្ញើទៅលេខទូរសព្ទរបស់អ្នក
  • កាតរបស់អ្នកបានបើកដំណើរការ

ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនដែលស្នើសុំតាមកម្មវិធីអេប Wing Bank និងបើកដំណើរការតាមកម្មវិធីអេប Wing Bank

  • ចុះឈ្មោះចូលទៅក្នុងកម្មវិធីអេប Wing Bank
  • ចូលទៅកាន់ គ្រប់គ្រងកាត
  • ចុចលើ បើកដំណើរការកាត
  • បង្កើតលេខកូដសម្ងាត់ PIN និងបញ្ជាក់
  • បើកដំណើរការកាតបានជោគជ័យ

ដោនឡូតអេប Wing Bank ឥឡូវនេះ!

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ Play​ Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

get wing app on Google Play     wing app available on AppStore