fbpx

កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD
ដំបូងគេបង្អស់នៅកម្ពុជា

បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន​ ដោយបើកដំណើរការ កាតឥណពន្ធធនាគារវីង Digital Mastercard Standard និងDIGITAL MASTERCARD PLATINUM នៅថ្ងៃនេះ។ វាជាប្រភេទកាតឥណពន្ធ គ្មានលេខ ប្រកបដោយបច្ចេកវិទ្យា​ និងសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតិអោយលោកអ្នក គ្រប់គ្រង និងត្រួតពិនិត្យ រាល់ប្រតិបត្តិការទូទាត់តាមរយៈ កម្មវិធីទូរសព្ទ Wing Bank App របស់លោកអ្នកតែប៉ុណ្ណោះ។

ការរចនាកាតឥណពន្ធធនាគារវីង DIGITAL STANDARD MASTERCARD និងDIGITAL MASTERCARD PLATINUM  ត្រូវបានធ្វើឡើងជាមួយភាពប្រណីត ដែលផ្សំឡើងជាមួយសារធាតុ មិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះទៅទៀត​ កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD​ PLATINUM ជាប្រភេទកាតដែលលាយជាមួយធាតុលោហៈ ដំបូងគេ ដែលផលិតត្រឹមតែ ១,០០០កាតតែប៉ុណ្ណោះ សម្រាប់ប្រភេទនេះ។

កាតឥណពន្ធគ្មានលេខ Digital Mastercard

គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD

  • ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក
  • រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរសព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ
  • បទពិសោធន៍គ្រប់គ្រងកាត បែបឌីជីថលសុទ្ធសាធ
  • ការទូទាត់ទំនិញ និងសេវា ដោយប្រើបច្ចេកវិទ្យាខ្ពស់ គ្រាន់តែដាក់កាតលើម៉ាស៊ីនទូទាត់ជាការស្រេច

 

លក្ខណៈពិសេស របស់កាតឥណពន្ធធនាគារវីង Digital Mastercard Standard និងDIGITAL MASTERCARD PLATINUM

ការពណ៌នា DIGITAL MASTERCARD STANDARD DIGITAL MASTERCARD PLATINUM
ម៉ាកសញ្ញាកាត ម៉ាស្ទ័រកាត ម៉ាស្ទ័រកាត
ឈ្មោះម្ចាស់កាត នៅលើកម្មវិធីទូរសព្ទ Wing Bank App នៅលើកម្មវិធីទូរសព្ទ Wing Bank App
ការបង្ហាញប្រវត្តិរបស់កាត នៅលើកម្មវិធីទូរសព្ទ Wing Bank App នៅលើកម្មវិធីទូរសព្ទ Wing Bank App
ដំណើរការនៃការបំពេញបែបបទស្នើសុំ ភ្នាក់ងារវីងដែលត្រូវបានជ្រើសរើសដោយវីង និងសាខាធនាគារវីង នៅធនាគារវីង និងសាខាធនាគារវីង
ប្រភេទគណនីដែលអាចភ្ជាប់កាត គណនីធនាគារវីង គណនីធនាគារវីង
សមតុល្យអប្បបរមា មិនតម្រូវ តម្រូវតាមលក្ខខណ្ឌគណនីធនាគារ
កាលបរិច្ឆេទផុតកំណត់ ៥ឆ្នាំ ៥ឆ្នាំ
ប្រភេទប្រតិបត្តិការទិញ ម៉ាស៊ីនឆូតកាត​ ឬដោយប៉ះ ការទិញអនឡាញ ម៉ាស៊ីនឆូតកាត​ ឬដោយប៉ះ ការទិញអនឡាញ
មធ្យោបាយដកប្រាក់ ម៉ាស៊ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត ម៉ាស៊ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត
ការចេញកូដកាត នៅលើកម្មវិធីទូរសព្ទ Wing Bank App នៅលើកម្មវិធីទូរសព្ទ Wing Bank App
ការគ្រប់គ្រងនិងការកំណត់កាតផ្សេងៗ នៅលើកម្មវិធីទូរសព្ទ Wing Bank App នៅលើកម្មវិធីទូរសព្ទ Wing Bank App
កូដសុវត្ថិភាពកាត EMV 3Ds 2.0 EMV 3Ds 2.0

 

តម្លៃសេវានិងការកំណត់របស់កាត

ការពណ៌នា DIGITAL MASTERCARD STANDARD DIGITAL MASTERCARD PLATINUM
ថ្លៃចេញកាត ឥតគិតថ្លៃ មិនគិតថ្លៃ
ថ្លៃសេវាថែទាំប្រចាំឆ្នាំ ៦ដុល្លារ ៥០ដុល្លារ
ចំនួនទឹកប្រាក់ទិញក្នុងមួយថ្ងៃ ៥.០០០ដុល្លារ ៥០.០០០ដុល្លារ
ចំនួនកំណត់នៃប្រតិបត្តិការទិញក្នុងមួយថ្ងៃ មិនកំណត់ មិនកំណត់
ថ្លៃសេវាទិញតាមអនឡាញ ឥតគិតថ្លៃ ឥតគិតថ្លៃ
ចំនួនកំណត់នៃការដកប្រាក់ក្នុង១ថ្ងៃ ៥.០០០ដុល្លារ ៥០.០០០ដុល្លារ
ចំនួនអតិបរិមានៃប្រតិបត្តិការដកប្រាក់ ៥ដង/ថ្ងៃ ១០ដង/ថ្ងៃ
ថ្លៃសេវាដកប្រាក់នៅអេធីអឹមធនាគារវីង ឥតគិតថ្លៃ ឥតគិតថ្លៃ
ការដកប្រាក់នៅអេធីអឹមធនាគារផ្សេង ២%នៃចំនួនទឹកប្រាក់ដែលត្រូវដក យ៉ាងតិច៥ដុល្លារក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ការដក/ដាក់ប្រាក់មិនមែនជាប្រាក់ដុល្លារ ២.៥ % សម្រាប់ការប្តូររូបិយប័ណ្ណ​អាមេរិកក្នុងមួយប្រតិបត្តិការ ២.៥% សម្រាប់ការប្តូររូបិយប័ណ្ណ​អាមេរិក ក្នុងមួយប្រតិបត្តិការ
ការបដិសេធប្រតិបត្តិការនៅអេធីអឹមធនាគារ វីង ឥតគិតថ្លៃ ឥតគិតថ្លៃ
ការបដិសេធប្រតិបត្តិការនៅ ATM/POS/eCom របស់ធនាគារដទៃ ០.៤០ ដុល្លារ ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ការពិនិត្យសមតុល្យនៅ ATM/POSដទៃ ០.៥០​ ដុល្លារ ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
តម្លៃប្ដូរកាតថ្មី-ក្នុងម្តង ៦ដុល្លារ ១០ដុល្លារ
ការផ្លាស់ប្តូរកូដវីងកាត ក្នុង១ប្រតិបត្តិការ ឥតគិតថ្លៃ ឥតគិតថ្លៃ
ចំនួនកំណត់នៃការចេញកាត កាត ១ សម្រាប់អតិថិជនម្នាក់ កាត ១ សម្រាប់អតិថិជនម្នាក់
កញ្ចប់ស្វាគមន៍ គ្មាន

ចូលសាលរងចាំ Wing Premier Lounge គ្មានដែនកំណត់​ និងមានការផ្ដល់ជូនជាច្រើនទៀត

*ទទួលបានការបញ្ចុះតម្លៃ ២០% ភ្លាមៗ នៅ Plaza Premium Lounge

*យើងផ្ដល់ជូនលោកអ្នកនូវសេវាកម្ម និងបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតប្រកបដោយផាសុខភាព និងភាពស៊ីវីល័យ រួមជាមួយការបញ្ចុះតម្លៃ នៅសាលរង់ចាំពិសេសគ្រប់ព្រលានយន្តហោះក្នុងស្រុក និងក្រៅប្រទេសមួយចំនួនទៀតដូចជា៖

Airport

Outlets

Sihanoukville International Airport (KOS) Flight Club, Departure Hall, Inside Secured Area
Phnom Penh International Airport (PNH) Plaza Premium Lounge, International Departure
Siem Reap International Airport (REP) Plaza Premium Lounge, International Departure
Kuala Lumpur International Airport (KUL) Plaza Premium Lounge (International Departures, Satellite Terminal)
Kuala Lumpur International Airport 2 (KUL2) Plaza Premium Lounge (Next to Aerotel Kuala Lumpur, gateway@klia2)
Kuching International Airport (KCH) Plaza Premium Lounge (Domestic Departures)
Penang International Airport (PEN)

1.      Plaza Premium Lounge (International Departures)

2.      Plaza Premium Lounge (Domestic Departures)

Langkawi International Airport (LGK) Plaza Premium Lounge (Departure Hall, Outside Secured Area)
Jakarta Soekarno-Hatta International Airport (CGK) Saphire - Plaza Premium Lounge (International Departures, Terminal 3)

លក្ខខណ្ឌផ្សេងៗ៖

  1. ម្ចាស់កាត Wing Bank Digital Mastercard Platinum និងភ្ញៀវដែលអមដំណើររបស់គាត់ នឹងទទួលបានការបញ្ចុះតម្លៃ 20% ជាមួយនឹងការទិញកញ្ចប់រង់ចាំ យ៉ាងតិច 2 ម៉ោង ហើយការទូទាត់នឹងត្រូវទូទាត់ដោយម្ចាស់កាត Wing Bank Digital Mastercard Platinum ភ្លាមៗ។
  2. សម្រាប់កុមារអាយុក្រោម 2ឆ្នាំ​ អាចធ្វើដំណើរដោយអង្គុយលើភ្លៅរបស់មនុស្សធំ ដោយឥតគិតថ្លៃ។
  3. ការផ្តល់ជូនមិនមានសុពលភាពទៅលើការផ្ដល់ជូន ឬការបញ្ចុះតម្លៃដែលកំពុងមានផ្សេងទៀតនោះទេ។
  4. ការផ្តល់ជូនពិសេសគឺមិនអាចប្តូរ ឬដកវិញជាសាច់ប្រាក់បានទេ។
  5. ម្ចាស់កាត Wing Bank Digital Mastercard Platinum នឹងត្រូវបង់ប្រាក់ទៅតាមសេវាដែលបានប្រើ។

វិធីដំណើរការកាត/ការទទួលកាត

អ្នកអាចបើកដំណើរការ ឬបិទកាតរបស់អ្នកតាមរយៈកម្មវិធីទូរសព្ទ Wing Bank​ App ។ លើសពីនេះ អតិថិជនអាចមកទទួលយក កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM នៅគ្រប់សាខាធនាគារ វីង។

ការពណ៌នា DIGITAL MASTERCARD STANDARD DIGITAL MASTERCARD PLATINUM
សម្រាប់ការធ្វើឱ្យដំណើការ Wing Bank​ App Wing Bank​ App
បិទដំណើការកាត Wing Bank​ App Wing Bank​ App
ស្នើ ឬទទួលយកកាត គ្រប់សាខាធនាគារ វីង ភ្នាក់ងារវីង និងភ្នាក់ងាវីងម៉ាស្ទ័ សាខាធនាគារ វីង